Facebook Twitter Google+ Share

លោក អ៊ុំ រាត្រី ចូលរួមបើកបវេសនកាលសាលាធម្មនិន័យពុទ្ធិកសិក្សាឆ្នាំ ២០១៩-២០២០

2019-6-1 11:35| jupi | Tnaot

ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះនៅសាលាពុទ្វិកវិទ្យាល័យសម្តេច ជា ស៊ីម ស្ថិតក្ន ...

ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះនៅសាលាពុទ្វិកវិទ្យាល័យសម្តេច ជា ស៊ីម ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយ មានជ័យ មានសមណសិស្សរាប់ពាន់អង្គនាក់បានមកជួបជុំគ្នាទាំង៩ក្រុង ស្រុក ដើម្បីធ្វើពិធីបើកបវេសនកាលសាលាធម្មនិន័យសាលាពុទ្ធិកសិក្សាគ្រប់កំរិតទូទាំងខេត្តបន្ទាយមានជ័យឆ្នាំសិក្សា ២០១៩និង ២០២០។

កម្មពិធីនេះមានការចូលរួមពីសំណាក់ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្ត ព្រះវរមុនី វ៉ាចិន្តាព្រះមេគណខេត្ត ព្រះសមណញាណ ណាប់ម៉ើន ព្រះបាឡាត់ខេត្ត មន្ត្រីសង្ឃមកពីក្រុង ស្រុក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរមន្ត្រីសាលាខេត្តប្រជាពលរដ្ឋជាច្រើនាក់ទៀត។

លោក យិន យឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលសាលាធម្មនិន័យសាលាពុទ្ធិកសិក្សាគ្រប់កំរិតទូទាំងខេត្តបន្ទាយមានជ័យឆ្នាំសិក្សា ២០១៩និង ២០២០ដូច្នេះសមណសិស្សទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យនាំគ្នាត្រៀមរៀបចំមាន សៀភៅ ប៉ិច ប្រដាប់ប្រដាសំភារះសិស្សានាំគ្នាចូលរៀនឲ្យបានគ្រប់ៗគ្នា។ក្នុងនោះអ៊ុំរាត្រីបានមានប្រសាសន៌ថាជាច្រើនឆ្នាំមកនេះវិស័យព្រះពុទ្ធសាសនាខេត្តបន្ទាយមានជ័យបានស្តារនិងកសាងវត្តអារាមកមទល់ពេលនេះសរុបមាន២៤៥វត្ត អាស្រមមាន២ ព្រះសង្ឃមាន៤.៤៤១អង្គ ក្នុងនោះមានភិក្ខុ ១,៣៦៨អង្គ សាលាធម្មវិន័យមាន៥៩ ពុទ្ធិកសិក្សាមាន៦៨ ពុទ្ធិកអនុវិទ្យាល័យ និងវិទ្យាល័យមានសាលាសាមណសិស្សសរុប២.៩១០អង្គ ក្នុងនោះពុទ្ធិកវិទ្យាល័យសម្តេចជាស៊ីមមាន១២បន្ទប់សមណសិស្សចូលរៀនបាន៤០០អង្គ មានបង្រៀនថ្នាក់ទី៧ដល់ថ្នាក់ទី១២។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថាទីវត្តអារាមជាកន្លែងរក្សាទុកនូវវប្បធម៌ ប្រពៃណីទំនាមទំលាប់សីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌និងសំរាប់សមណសិស្សរៀនសូត្រគ្រប់មុខវិជ្ជានិងជាកន្លែងព្រះពុទ្ធសាសនា ជាទីគោរពសក្ការៈនិងជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាញាណនិងជាថ្នាលបណ្តុះបណ្តាលធន់ធានមនុស្សគ្រប់សម័យកាល ។តាមប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថាទីវត្តអារាមបានរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណីទំនាមទំលាប់ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយសម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីវត្តអារាមជាកន្លែងបណ្តុះនូវធន់ធានមនុស្សដែលពោពេញទៅដោយចំណេះដឹងទាំងផ្លូវលោក និងផ្លូវធម៌និងប្រកបដោសមនសិការជាតិហើយសព្វថ្ងៃនេះរដ្ឋាភិបាលកំពង់លើកតំកើងព្រះពុទ្ធសាសនាឲ្យមានការរីកចំរើនជាងវិស័យដទៃទៀតសក្តិសមជាទីកន្លែងគោរពបូជានៃពុទ្ធបរស័ទផងដែរ។នៅទីបញ្ចប់លោកអ៊ុំរាត្រីក៏បានចូលរួមបច្ច័យដល់សាលាពុទ្ធិកសិក្សាសម្តេច ជា ស៊ីម វត្តស្វាយចាស់នូវថវិកាចំនួន២លានរៀល រួមនឹងប្រគល់សម្ភារៈសិក្សាជូនដល់សាលា រួមនឹងបានបំពាក់គ្រឿងឥស្សរិយស និងមេដាយជូនមន្ត្រីសង្ឃ សាមនសិស្ស និងមន្ត្រី នៃមន្ទីធម្មការ និងសាសនាខេត្តផងដែរនិងចែប័ណ្ណសរសើរជូនដល់សាមនសិស្សដែលរៀនជាប់ចំណាត់ថ្នាក់ជាច្រើនអង្គទៀតផង៕



 


 


 


 


 



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top