Facebook Twitter Google+ Share

ធ្វើសំណង់រកលុយមិនបាន បែកគំនិតបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត្រ

2019-6-2 10:09| jupi | Tnaot

រាជធានីភ្នំពេញ៖ នាវេលាម៉ោង ០៥:៤០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងសណ្តាប់ធ្នាប់ ព្រមទាំងប្រ ...

រាជធានីភ្នំពេញ៖ នាវេលាម៉ោង ០៥:៤០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងសណ្តាប់ធ្នាប់ ព្រមទាំងប្រជាការពារភូមិ បានឃាត់ខ្លួនលោកសង្ឃក្លែងក្លាយ០២អង្គ និងអ្នកបើករ៉ឺម៉កកង់បីម្នាក់ នាំគ្នាចេញពីបន្ទប់ជួលមកប្តូរសំលៀកបំពាក់ស្បង់ជីពរលើរ៉ឺម៉កកង់បីតាមដងផ្លូវ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅចំណុចផ្លូវ១០០៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនទាំង០៣នាក់រួមមានទី១-ឈ្មោះ ជុន ស៊ិន អាយុ១៩ឆ្នាំ ទី២-ឈ្មោះ រិទ្ធី ភូ អាយុ២៩ឆ្នាំ និងទី៣-ឈ្មោះ នូវ ដាំ អាយុ ២៣ឆ្នាំ ជាអ្នករត់កង់បី។ អ្នកទាំង០៣ស្នាក់នៅបន្ទប់ជួល ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិស្រម៉រ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រវែង។



អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ខណៈកម្លាំងជិះម៉ូតូដើរល្បាតក្នុងមូលដ្ឋានដល់គោលដៅខាងលើ ស្រាប់តែឃើញរ៉ឺម៉កកង់បីខាងលើ មានអ្នកជិះ០២នាក់ កោរសក់ខុសប្រក្រតី ក៏បានធ្វើការឃាត់និងត្រួតពិនិត្យ ស្រាប់តែឃើញសំភារៈសង្ឃក្លែងបន្លំ សំលៀកបំពាក់ស្បង់ជីពរ ទើបអាជ្ញាធរមូលដ្ឋានឃាត់ជាក់ស្តែងតែម្តង និងយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច សង្ឃក្លែងបន្លំខាងលើបានប្រាប់ថា ពួកគេមិនមែនលោកសង្ឃទេ ជាប្រជាពលរដ្ឋធម្មតាដោយសារតែធ្វើការសំណង់រកលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃហើយដើរបិណ្ឌបាត្រតាមផ្សារនានាក្នុងក្រុងតែម្តង ដោយមានរ៉ឺម៉កព្រឹកឡើងមកដឹកចេញពីបន្ទប់ជួល ហើយប្តូរសំលៀកបំពាក់ជាស្បង់ជីពរតាមដងផ្លូវ។

បច្ចុប្បន្ន ជនទាំង០៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខចាត់ការតាមនីតិវិធី៕ សួងសាម


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top