Facebook Twitter Google+ Share

សាហាវព្រៃផ្សៃមែន! រឿងច្រណែនកេរ ប្អូនថ្លៃកាប់សម្លាប់បង

2019-6-2 10:12| jupi | Tnaot

ខេត្តកណ្ដាលៈ បុរសកំណាចម្នាក់ បានច្រណែននឹងបងថ្លៃរបស់ខ្លួន ក៏ចងគំនុំទុកក្នុងចិត្ត លុះពេលមានជម្លោះនឹងគ្នា ...

ខេត្តកណ្ដាលៈ បុរសកំណាចម្នាក់ បានច្រណែននឹងបងថ្លៃរបស់ខ្លួន ក៏ចងគំនុំទុកក្នុងចិត្ត លុះពេលមានជម្លោះនឹងគ្នា ស្រាប់តែផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង កាប់សម្លាប់ប្អូនថ្លៃយ៉ាងសាហាវព្រៃផ្សៃ បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម កាលពីរសៀល ថ្ងែទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងផ្ទះរបស់ឈ្មោះ ហម សារេន ស្ថិតក្នុងភូមិពោធិបាន ស្រុកកោះធំ។


ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡឹង លី ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ ត្រូវជាបងថ្លៃ ជនសង្ស័យ)។ រីឯជនសង្ស័យដែលគេចខ្លួនបាត់ ឈ្មោះ ផាន់ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

ប្រភពព័ត៌មានដដែល បានបន្ដថា មុនពេលកើតហេតុ ជនសង័្សយតែងតែច្រណែននឹងជនរងគ្រោះជាបងថ្លៃអស់រយៈពេលជាយូរមកហើយ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយចុចទូរស័ព្ទ ស្រាប់តែជនសង្ស័យកាន់កណ្ដៀវ ដើរលបមកពីក្រោយ កាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម នៅក្នុងថ្លុកឈាម រួចហើយគេចខ្លួនបាត់។


ក្រោយពេលកើតហេតុ មន្រ្ដីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា នេះជាអំពើឃាតកម្ម ដែលកើតឡើង ដោយសារការច្រណែនឈ្នានីសនឹងជនរងគ្រោះ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែតាមស្វែងរកចាប់ខ្លួន នាំមកផ្ដន្ទាទោសតាមច្បាប់៕ ដោយលោក យឺត ភារ៉ា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top