Facebook Twitter Google+ Share

ចិនមិនខ្លាចប្រឈម ជាមួយអ្នកដែលឆ្លងកាត់ខ្សែបន្ទាត់ក្រហម

2019-6-2 11:32| jupi | Tnaot

ថ្លែងនៅក្នុង កិច្ចសន្ទនា Shangri-La រដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe បានប្រឆាំងយ៉ាងខ្លាំងចំពោះជំហររបស់អាមេរិក ...

ថ្លែងនៅក្នុង កិច្ចសន្ទនា Shangri-La រដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe បានប្រឆាំងយ៉ាងខ្លាំងចំពោះជំហររបស់អាមេរិក នៅក្នុងតំបន់។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការសន្ទនាShangri la ឆ្នាំនេះ ដោយក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះនេះចិនបានបញ្ជូនតែតំណាងទៅប៉ុណ្ណោះ ។


រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បញ្ជាក់ថា កម្លាំងទាហានចិន មិនខ្លាចប្រឈមមុខជាមួយ ជនណាដែលប៉ុនប៉ងឆ្លងបន្ទាត់ក្រហម ហាមឃាត់នោះ។តាមការលើកឡើងរបស់លោក Wei Fenghe សមុទ្រចិនខាងត្បូង មានសន្តិភាពនិងស្ថេរភាព ប៉ុន្តែ មានក្រុមអុកឡុក(សំដៅអាមេរិក)កំពុងតែបំផ្លាញសន្តិសុខស្ថេភាព ក្នុងតំបន់ ដោយបានបញ្ជូននាវាចម្បាំង មកទីនេះ ។


លោក Wei Fengheបន្តទៀតថា ទស្សនរបស់ចិនបានបង្ហាញយ៉ាងច្បាស់ថា ទោះបីប្រទេសនោះតូច ឬធំ ខ្លាំងឬខ្យោយ គឺជាសមាជិក ដែលមានតម្លាភាពនៅក្នុងសហគមន៍អន្តរជាតិ។

លោក Wei Fengheបន្តទៀតថា «ចិននឹងមិនបោះបង់ផលប្រយោជន៍របស់ខ្លួននោះឡើយ ហើយប្រទេសផ្សេងទៀតមិនត្រូវបំភ្លេចនោះដែរ ក្នុងនោះមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក« ។ចំណែកកោះតៃវ៉ានវិញលោក Wei Fengheបានលើកឡើងថា ប្រសិនបើអ្នកណាកាត់ផ្តាច់តៃវ៉ានពីចិននោះ កម្លាំងទាហានចិន និង ធ្វើគ្រប់យ៉ាងដើម្បីការពារ។

សកម្មភាពខាងលើគឺជាការឆ្លើយតប ទៅនឹងរដ្ឋមន្ត្រីការ ពារជាតិអាមេរិក លោក Shanahan ដែលបានថ្កោលទោសចិន មានសកម្មភាព ដាកំគំនាប់ទៅលើប្រទេស តូចៗក្នុតំបន់ ៕MEO085


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top