Facebook Twitter Google+ Share

ផ្ទុះគ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស២នាក់

2019-6-2 11:51| jupi | Tnaot

ខេត្តកណ្តាល៖ កាលពីរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខ្នងប្រឡាយ ភូមិស្រែគោក ឃុំអន្លង់រមៀតស្រុកកណ្ដា ...

ខេត្តកណ្តាល៖ កាលពីរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខ្នងប្រឡាយ ភូមិស្រែគោក ឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីផ្ទុះគ្រាប់បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល។



ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ចាន់ មុំ ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ចំណែកជនរងគ្រោះទី២ ត្រូវជាក្មួយស្រីឈ្មោះ ឡាយ ស្រីជាតិ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ប្រភពបានបន្តថា ជនរងគ្រោះទាំងពីរបានទៅកាប់ឆ្ការព្រៃ នៅលើខ្នងប្រឡាយរួចយកទៅដុតនៅគំនរសំរាម ភ្លាមនោះក៏ស្រាប់តែផ្ទុះ បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលទាំង២នាក់តែម្តង។


ក្រោយពេលកើតហេតុ សាច់ញាតិជនរងគ្រោះបានបញ្ជូនជនរងគ្រោះទាំងពីរនាក់ ទៅកាន់មណ្ឌលសុខភាពភ្លាមៗ ប៉ុន្តែដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរ គ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យភ្នំពេញ៕ យឺត ភារ៉ា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top