Facebook Twitter Google+ Share

៤ថ្ងៃហើយ រកខ្មោចយន្តហោះកម្លាំងជើងអាកាសឥណ្ឌា មិនទាន់ឃើញ

2019-6-7 08:42| jupi |Tnaot

យន្តហោះរបស់កងកម្លាំងជើងអាកាសឥណ្ឌាមួយគ្រឿង ដែលបានបាត់ខ្លួនរហូតមកដល់ពេលនេះ មានរយៈពេល៤ថ្ងៃហើយ ក្រុមអ្នកស ...

យន្តហោះរបស់កងកម្លាំងជើងអាកាសឥណ្ឌាមួយគ្រឿង ដែលបានបាត់ខ្លួនរហូតមកដល់ពេលនេះ មានរយៈពេល៤ថ្ងៃហើយ ក្រុមអ្នកស្វែងរកអះអាងថា នៅមិនទាន់រកឃើញខ្មោចយន្តហោះនេះ ព្រមទាំងសាកសពជនរងគ្រោះ១៣នាក់នោះនៅឡើយទេ ។ 



ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ថា យន្តហោះ AN-32 នៃអង្គភាពជើងអាកាសឥណ្ឌា (IAF) មានអាកាសយានិក៨នាក់ និងអ្នកដំណើរ៥នាក់នៅលើយន្តហោះនេះ បានបាត់ខ្លួនកាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ហើយរហូតមកដល់ពេលនេះ មានរយៈពេល៤ថ្ងៃហើយ នៅមិនទាន់រកឃើញ ។ យន្តហោះនេះបានបាត់ដាន ក្រោយពីហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ នៅពេលពាក់កណ្តាលយប់ ។




ប្រភពថា យន្តហោះនេះធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន Jorhat ភាគខាងកើតរដ្ឋ Assam ។ មន្ត្រីក្រសួងការពារជាតិឥណ្ឌាបញ្ជាក់ថា ប្រតិបត្តិការស្វែងរកបាននិងកំពុងបន្ត ។ យើងបានប្រើប្រាស់ឧបករណ៍ទំនើបៗដើម្បីស្វែងរកយន្តហោះនេះដែរ ប៉ុន្តែនៅតែមិនទាន់រកឃើញ ។ សកម្មភាពស្វែងរកប្រឈមនឹងឧបសគ្គធ្ងន់ធ្ងរផងដែរ ដោយសារតែអាកាសធាតុ មិនអំណោចផល នៅទីតាំងដែលជាគោលដៅត្រូវស្វែងរកនោះ ៕ 



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top