Facebook Twitter Google+ Share

​Hacker ដើមដំបូងពីមុនការបង្កើតកុំព្យូទ័រ Nevil Maskelyne បានលួចប្រព័ន្ធទូរលេខ នៅឆ្នាំ1903

2019-6-9 16:35| jupi | Tnaot

Maskleyne មិនបានសូម្បីតែរង់ចាំទូរលេខឥតខ្សែដើម្បីចេញលក់នៅលើទីផ្សារទេ គឺគាត់បានចូលលួចប្រើប្រព័ន្ធទូរលេខដែលក ...

ឈ្មោះរបស់ម្នាក់គឺ Nevil Maskleyne ជាអ្នក hacker ដំបូងបង្អស់របស់ប្រវត្តិសាស្ត្រដែល គាត់បានចូលទៅលួចប្រើប្រព័ន្ធទូរលេខដែលផ្សាយបន្តផ្ទាល់នៅឆ្នាំ 1903 ។

Maskleyne មិនបានសូម្បីតែរង់ចាំទូរលេខឥតខ្សែដើម្បីចេញលក់នៅលើទីផ្សារទេ គឺគាត់បានចូលលួចប្រើប្រព័ន្ធទូរលេខដែលកំពុងដែលដាក់បង្ហាញតែម្តង ដោយអ្នកបង្កើតរបស់វាគឺលោក Guglielmo Marconi ដែលកំពុងធ្វើបទបង្ហាញពីរបៀបដែលវាដំណើរការ។ លោក Marconi ចង់បញ្ជាក់ដល់សាធារណជនថា ទូរលេខឥតខ្សែរបស់គាត់មានសុវត្ថិភាព ហើយអ្វីដែលពួកគេបានផ្ញើនឹងជារក្សាជាឯកជន។



ពេលបទបង្ហាញបានចាប់ផ្ដើមនោះ ទូរលេខរបស់គាត់ចាប់ផ្ដើមចាប់យកសារចម្លែកមួយ។ ដំបូងវាគ្រាន់តែយកចេញពាក្យ "RATS" ម្តងហើយម្តងទៀត។ បន្ទាប់មកវាបានចាប់ផ្តើមវាយចេញ ឃ្លាកំណាព្យមួយឃ្លាទៀត ដែលធ្វើអោយ Guglielmo Marconi ទទួលរងភាពអាម៉ាស់យ៉ាងខ្លាំង។

បន្ទាប់មក លោក Guglielmo Marconi មិនទុកអោយរឿងនេះកន្លងទៅទេ គឺលោកព្យាយាមរកថាអ្នកណាជាអ្នកបង្កើតរឿងនេះ។ បន្ទាបើមកលោក 
Maskleyne បានសរសេរសំបុត្រមួយផ្ញើរទៅលោក Guglielmo Marconi និយាយអំពីអ្វីដែលគាត់បានធ្វើ។ គាត់បានរៀបរាប់ពីមូលហេតុដែលគាត់ធ្វើបែបនេះ ព្រោះលោក Guglielmo Marconiបានអះអាងថា ទូរលេខឥតខ្សែរបស់គាត់មានសុវត្ថិភាព ហើយអ្វីដែលពួកគេបានផ្ញើនឹងជារក្សាជាឯកជន ចុះហេតុអ្វីបានជាលោកអាចលួចប្រើប្រព័ន្ធនេះបាន មានន័យថា ពឥមានទាំងអស់នោះគឺគ្មានភាពឯកជនទេ!


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top