Facebook Twitter Google+ Share

ពលរដ្ឋរស់នៅស្រុកកណ្តាលស្ទឹង អបអរសាទរទិវាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ

2019-6-9 16:42| jupi | Tnaot

ខេត្តកណ្តាល៖ ប្រធានគណៈពង្រឹងឃុំព្រែកស្លែង និងក្រុមការងារជាច្រើន បានចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណ ...

ខេត្តកណ្តាល៖ ប្រធានគណៈពង្រឹងឃុំព្រែកស្លែង និងក្រុមការងារជាច្រើន បានចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩។


ការពិសានំបញ្ចុកថ្ងៃនេះ គឺដើម្បីបង្ហាញឱ្យឃើញអំពីសាមគ្គីភាព និងឯកភាពជាតិរបស់ប្រជាជនកម្ពុជា ជាមួយនិងការរស់នៅប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។



ដូចនេះហើយទើបប្រជាជនខ្មែរប្រារព្ធធ្វើឡើង តាមបណ្ដាឃុំស្រុកខេត្តទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានប្រារព្ធពិធីហូបនំបញ្ចុកសាមគ្គី ដែលដឹកនាំដោយ លោកណុប រតនៈ ប្រធានគណៈពង្រឹងឃុំព្រែកស្លែង និងក្រុមការងារជាច្រើន ដែលបានចូលរួមប្រកបដោយទឹកចិត្តរីករាយ៕ បូរ ធារ៉ា




Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top