Facebook Twitter Google+ Share

យន្តហោះ គ្មានមនុស្សបើក ច្រើនគ្រឿងវាយប្រហារ អាកាសយានដ្ឋាន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

2019-6-9 17:09| jupi | Tnaot

សារព័ត៌មានរ៉យទ័រដកស្រង់ប្រភពព័ត៌មានទូរទស្សន៍ប៉ុស្តិ៍ Al-Masirah ផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ថា យន្ត ...

សារព័ត៌មានរ៉យទ័រដកស្រង់ប្រភពព័ត៌មានទូរទស្សន៍ប៉ុស្តិ៍ Al-Masirah ផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង បានវាយប្រហារចូលទីតាំង អាកាសយានដ្ឋាន ទីក្រុង Jizan ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ 


ទូរទស្សន៍ប៉ុស្តិ៍ Al-Masirah បានបញ្ជាក់ថា ក្រុមចលនា ហូធី (Houthi) សម្ពន្ធភាពរបស់អ៊ីរ៉ង់នៅយេមែននោះ បានបើកការវាយប្រហារតាមរយៈយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងនេះ ដោយគោលដៅទៅលើទីតាំងនៅក្នុង អាកាសយានដ្ឋាន Jizan ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសយេមែននោះ ។

ប្រភពដដែលបន្តថា ការវាយប្រហារបានគោលដៅទីតាំងលេនដ្ឋាន និងទីតាំង យន្តហោះគ្មានមនុស្សបើករបស់អារ៉ាប៊ីសាអ៊ូឌីត ដែលស្ថិតនៅក្នុងព្រលានយន្តហោះខាងលើនោះ ។

អាជ្ញាធរទីក្រុង រីយ៉ាត នៅមិនទាន់ប្រកាសបកស្រាយបែបណានោះទេ ពាក់ព័ន្ធករណីខាងលើនេះ ។



គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កម្លាំងការពារដែនអាកាសអារ៉ាប៊ីសាអ៊ូឌីត បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក បំពាក់ដោយអាវុធគ្រឿងផ្ទុះរបស់ក្រុម ហូធី មួយគ្រឿង ធ្លាក់នៅជិតអាកាសយានដ្ឋាន King Abdullah bin Abdulaziz ក្នុងរាជធានី Jizan ។

ប្រទេសយេមែន ត្រូវបានហែកហួរដោយជម្លោះប្រដាប់អាវុធ រវាងកងកម្លាំងរដ្ឋាភិបាល ដែលដឹកនាំដោយប្រធានាធិបតី Abdrabuh Mansour Hadi និងចលនាឧទ្ទាម ហូធី ស្និទ្ធនឹងអ៊ីរ៉ង់ រយៈពេលជាច្រើនឆ្នាំមកហើយ ។

ប៉ុន្មានខែចុងក្រោយនេះ ការវាយប្រយុទ្ធគ្នាបានកើនខ្លាំងឡើង ។ កាលពីខែឧសភា ឆ្នាំ២០១៩ ក្រុមចលនាឧទ្ទាម ហូធី ប្រកាសថា បានបើកការវាយប្រហារ ទីតាំងព្រលានយន្តហោះ នៅទីក្រុង Najran ប្រទេសអារ៉ាប៊ីសាអូឌីត ។ ឃ្លាំងអាវុធនៅក្នុងបរិវេណអាកាសយានដ្ឋាននោះ ត្រូវភ្លើងឆាបឆេះ ដោយសារលទ្ធផលការវាយប្រហារនេះ ។



ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងវាយប្រហារតាមអាកាសប្រឆាំងទៅលើក្រុមឧទ្ទាម ហូធី តាមសំណើរបស់ប្រធានាធិបតី Hadi ដែលបានស្នើសុំតាំងពីខែមីនា ឆ្នាំ២០១៥នោះមកម្ល៉េះ ៕ thach086


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top