Facebook Twitter Google+ Share

ឥណ្ឌាបន្តទិញមីស៊ីលពីអាមេរិក ដើម្បីការពាររដ្ឋធានី

2019-6-11 08:24| jupi |Tnaot

ឥណ្ឌា បានសម្រេចទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសពីអាមេរិក ប្រភេទ NASAMS-II របស់អាមេរិក រួមជាមួយប្រព័ន្ធការពារ ...

ឥណ្ឌា បានសម្រេចទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសពីអាមេរិក ប្រភេទ NASAMS-II របស់អាមេរិក រួមជាមួយប្រព័ន្ធការពារក្នុងស្រុក និងទិញពីរុស្ស៊ី អ៊ីស្រាអែល ។ មីស៊ីលទាំងនោះគឺគ្រប់ដណ្តប់ ការពាររដ្ឋធានី ញ៉ូវដេលីទាំងមូល ទប់ស្កាត់ការគំរាមកំហែងពីសត្រូវ។



ប្រភពព័ត៌មានពីក្រសួងការពារជាតិឥណ្ឌា បានឲ្យដឹងថា អាមេរិក នឹងយលព្រម លក់មីស៊ីល NASAMS-II ឲ្យឥណ្ឌា តាមកិច្ចព្រមព្រៀង លក់អាវុធ មានតម្លៃជិត១លានដុល្លារ ។ អាមេរិកនិងផ្តល់ឲ្យឥណ្ឌា នៅថ្ងៃទី៧ខែសីហាខាងមុខ។


កន្លងមកអាមេរិក បានស្នើរឲ្យ ឥណ្ឌាទិញមីស៊ីល THAAD និងមីស៊ីល Patriot ប៉ុន្តែឥណ្ឌាមិនព្រមដោយ ងាកទៅទិញS-400 ពីរុស្ស៊ីទៅវិញធ្វើឲ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំង ។ ក្រុមអ្នកឯកទេស វិភាគបានលើកឡើងថា ការសម្រេចទិញមីស៊ីលពីអាមេរិក គឺដើម្បីជាការលើកទឹកចិត្តកុំឲ្យអាមេរិកខឹងតែប៉ុណ្ណោះ៕




Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top