Facebook Twitter Google+ Share

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូបនារីម៉ាស្សា

2019-7-17 10:41| jupi | Tnaot

រាជធានីភ្នំពេញ៖ កម្លាំងនគបាលប៉ុស្តិ៍ទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ...

រាជធានីភ្នំពេញ៖ កម្លាំងនគបាលប៉ុស្តិ៍ទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពីធ្វើសកម្មភាពលួចកាបូបពីនារីម៉ាស្សាបានសម្រេច កាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះម៉ាស្សាយីហោ (កូលាបក្រហម) ផ្ទះលេខ៨៤ ផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែលង់លក់ក្នុងដំណេក ក៏លេចមុខជនសង្ស័យ២នាក់ បានចូលធ្វើសកម្មភាពលួចកាបូប រួចហើយត្រូវជនរងគ្រោះភ្ញាក់ទាន់ ស្ទុះចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់រួច។



ជនសង្ស័យឈ្មោះ ម៉ៅ ទិត្យ ភេទ ប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ធ្លាប់ប្រើប្រាស់និងផ្ទុកសារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍ទំនប់ទឹក ដើម្បីសាកសួរនឹងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវីធី៕ ហ៊ីម សាម៉េត


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top