Facebook Twitter Google+ Share

ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ នឹងផ្លាស់ប្តូរដោយដាក់មន្ត្រីមកពីក្រសួងជំនួសវិញ ...

2019-7-17 14:56| jupi | Tnaot

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានចេញប្រកាសផ្ទេរភារកិច្ច ប្រធ ...

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានចេញប្រកាសផ្ទេរភារកិច្ច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ជំនួសដោយអនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈវិញ។

លោក ណុប ហេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ត្រូវបានផ្លាស់ប្តូរមុខតំណែង ទៅកាន់ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ដោយរង់ចាំទទួលភារកិច្ចថ្មី។



ការផ្លាស់ប្តូរនេះ ថ្នាក់ដឹកនាំក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានដាក់ លោក បូរី វង្សសានិត្យ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន មកជំនួសវិញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញផ្សព្វផ្សាយទើបទទួលបានកាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩៕ ដែន អយុធ្យា




Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top