ខេត្តព្រះសីហនុ៖ អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំថ្នាក់ជាតិ ...
ខេត្តព្រះសីហនុ៖ អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំថ្នាក់ជាតិ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកការដ្ឋានធ្វើរបងហ៊ុមព័ទ្ធបរិវេណអាកាសយានដ្ឋាន នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។ លោក វ៉ាន់ ណូរ៉ាក់ នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងជាទីប្រឹក្សាផ្ទាល់លោករដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិលកម្ពុជា បានមានប្រសាសន៍ថា ការធ្វើរបងហ៊ុមព័ទ្ធខាងលើនេះ គឺធ្វើឡើងតាមគម្រោងប្លង់គោលរបស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយចាប់ផ្តើមនៅតាមទីតាំង ដែលបានដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋរួចហើយ។ លោកបន្តថា ចំពោះទីតាំងដីរបស់ប្រជាពលរដ្ឋ ដែលនៅជុំវិញបរិវេណអាកាសយានដ្ឋាន ដែលកំពុងនៅមានវិវាទ មិនទាន់ដោះស្រាយសំណងរួច តម្រូវឲ្យធ្វើរបងហ៊ុំព័ទ្ធនេះ រំលងទុកសិន ដើម្បីបន្តការដោះស្រាយជាមួយប្រជាពលរដ្ឋដោយសន្តិវិធី។ ត្រង់ចំណុចនេះ លោក វ៉ាន់ ណូរ៉ាក់ នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បន្ថែមថា បច្ចុប្បន្ននេះ ដំណើរការជើងហោះហើរឆ្លងកាត់អាកាសយានដ្ឋាននេះ កំពុងមានការកើនឡើង ដោយគិតជាមធ្យម ៣០ជើង ក្នុងមួយថ្ងៃៗ ដែលចាំបាច់ត្រូវការរៀបចំអភិវឌ្ឍន៍ឲ្យបានច្រើនថែមទៀត នូវហេដ្ឋារចនាសម្ពន្ធ័នានា ក្នុងអាកាសយានដ្ឋាននេះជាបន្តបន្ទាប់នាពេលកន្លងមក៕ ដែន អយុធ្យា |
Like Us On Facebook,You know you want to.
សាខាកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តចុះបាញ់ថ្នាំមូសនៅស្រុកកញ្ច្រៀច ដើម្បីបង្ការជំងឺគ
ដឹកអ្នកជំងឺទៅពេទ្យវៀតណាម សម្រាកតាមផ្លូវពេលយប់ ចោរលួចរថយន្តបាត់
អ្នកលក់សាច់ជ្រូក៖ សាច់ជ្រូកដែលពួកគាត់លក់សព្វថ្ងៃជាសាច់ដែលទទួលបានការពិនិត្យហ្មត់ចត់
ទើបរៀបការជាង១ខែ អន់ចិត្តខឹងប្តីហាមចុចទូរស័ព្ទលេង សម្រេចចិត្តចងកសម្លាប់ខ្លួន
អគ្គនាយក IMF ដាក់លិខិតសុំលាលែងចេញពីតំណែង
Latest comments
Login Register Now