Facebook Twitter Google+ Share

អ៊ីតាលី​ បង្ហាញ​​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ប្រើ​អគ្គិសនី​​​ ​យ៉ាង​ប្រណិត

[Copy link]
408444 1
Share

ក្រៅពី​ក្រុមហ៊ុGoogle ​ដែល​កំពុង​ផលិត​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ហើយ​នោះ ចំណែក​បណ្ដា​ក្រុមហ៊ុន​​ដឹក​មុខ​ផ្នែក​រថយន្ត​ដទៃ​ក៏​កំពុង​អភិវឌ្ឍ​ដូច​គ្នា​ដែរ។ ​ក្រឡេក​មក​មើល​រថយន្ត self-driving នេះ​វិញ ​គឺ​ពិត​ជា​មាន​រចនាបថ​ស្រស់ស្អាត ទាន់សម័យ បើ​មើល​លើ​ផ្នែក​ខ្លះ​របស់​វា គឺ​មាន​លក្ខណៈ​ស្រដៀង​នឹង​រថយន្ត Toyota Camry ​ទូទៅ ​តែ​នេះ​ជា​គំរូ​រថយន្ត​របស់​អ៊ីតាលី​ទេ។ ​រថយន្ត​ស្ព័រ​ដែល​មា​រាង​ប្រណិត​នេះ ឈ្មោះ​ថា Shiwa។

ពាក្យ Shiwa ​នេះ​គឺ​ជា​ពាក្យ​ជប៉ុន ដែល​មាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា “Fold”។ Shiwa ​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ក្រោម​ការ​សហការ​គ្នា​រវាង​វិទ្យាស្ថាន​ឌីហ្សាញ​អឺរ៉ុប​នៃ​ទីក្រុង Turin របស់​អ៊ីតាលី ​និង​ទស្សនាវដ្ដី Quattroruote។ ជំនួស​ឱ្យ​ការ​ប្រើ​បង្អួច តែ​រថយន្ត​ស្វ័យប្រវត្តិ Shiwa ​នេះ ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​បន្ទះ​សមាសធាតុ​ដែក ជាមួយ​សារធាតុ​អាលុយមីញ៉ូម។ ​ដោយ​គ្មាន​បង្អួច​ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង ត្រូវ​បាន​បំពាក់​នូវ​ជញ្ជាំង​ដែល​បង្ហាញ​ទេសភាព​ដូច​ពិតៗ។


ចំណែក​កៅអី​អង្គុយ​ក្នុង​រថយន្ត ​ត្រូវ​បាន​ឌីហ្សាញ​ពិសេស​ជា​កៅអី​រថយន្ត​ធម្មតា ​ពោល​គែ​ផ្ដល់​ផាសុកភាព ក៏​ដូច​ជា​គិតគូរ​ទៅ​លើ​សុវត្ថិភាព​របស់​អ្នក​ជិះ​ពេល​ជួប​ឧបសគ្គ។ លើស​ពី​នេះ រថយន្ត Shiwa ​គឺ​ជា​ប្រភេទ​រថយន្ត IICV។ ​មាន​ន័យ​ថា ​សម្បក​កាយ​របស់​វា ត្រូវ​បាន​រៀបចំ​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ដំណើរការ​អង្គុយ។


ចំពោះ​សមត្ថភាព​ម៉ាស៊ីន​វិញ Shiwa ​ត្រូវ​បាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន៤ ​ដែល​មាន​នៅ​លើ​កុង​នីមួយៗ​របស់​រថយន្ត ​ធ្វើឲ្យ​វា​ក្លាយ​ជា​រថយន្ត​កាឡេ​គ្រប់​កង់ ​និង​ប្រើ​អគ្គិសនី។ ក្រុម​អ្នក​ឌីហ្សាញ Shiwa ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​រថយន្ត​ប្រណិត​បែប​នេះ អាច​លេច​ចេញ​រូបរាង​ពិតប្រាកដ​លើ​លោក​បាន ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ២០៣០ ឯណោះ។ រថយន្ត​អគ្គិសនី​ស្វ័យប្រវត្តិ​នេះ ​នឹង​ត្រូវ​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ Geneva Motorនៅ​ប្រទេស​ស្វីស​ ពី​ថ្ងៃ​ទី១៣ មីនា​ខាង​មុខ៕
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ mashable


149.jpg

1's reply

sabay  Administrator  2016-11-1 16:00  | Show all posts
ok
open testing

Report Use magic

Reply
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top