Facebook Twitter Google+ Share

FBI រក​ឃើញ​សារ​ ៦៥០,០០០ ពាក់​ព័ន្ធ​នឹង «រឿង​អាស្រូ​វអ៉ីមែល» របស់​លោក​ស្រី គ្លីនតុន

[Copy link]
409393 0
Share

(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេត សហព័ន្ធអាមេរិក ឬហៅកាត់ថា FBI បានឲ្យដឹងថា​ខ្លួនទទួលបាន ដីកាឆែកឆេ និងបានរកឃើញសារអេឡិចត្រូនិច ឬ​Email ចំនួន ៦៥០,០០០សារនៅលើកំព្យូទ័រយួរដៃ របស់​អតីតសមាជិកសភា​លោក Anthony Weiner ដែលគេជឿជាក់អាចមានជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវប្រើប្រាស់ Email ឯកជនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន នៅអំឡុងពេលកាន់ដំណែង​ជារដ្ឋមន្ត្រីការបរទេស។ នេះបើយោងតាមការចេញផ្សាយ ដោយកាសែត New York Times ដែលដកស្រង់​ដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។
យោងតាម New York Times អ៉ីមែលចំនួន ៦៥០,០០០ នេះត្រូវបានរកឃើញនៅក្នុង​ក្របខណ្ឌនៃ ការស៊ើបអង្កេតជុំវិញករណី លោក Anthony Weiner បានផ្ញើសារ SMS មានទំនាក់ទំនងផ្លូវភេទ​ជាមួយនឹង ក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ហើយនេះក៏ជាមូលហេតុ នៃការលែងលះរវាងលោក និងលោកស្រី Huma Abedin ដែលជាជំនួយការដ៏ជិតស្និទ្ធម្នាក់ របស់លោកស្រី គ្លីតុន ខណៈក្រុមអ្នកស៊ើបអង្កេតកំពុង​ត្រូវការដីកាមួយ ផ្សេងទៀតដើម្បីបន្តការស៊ើបអង្កេត លើការឆ្លើយឆ្លងគ្នាតាមរយៈ Email រវាងអ្នកទាំងពីរនាក់នេះសំដៅ កំណត់ថា តើវាមានជាប់ទាក់ទិន​នឹងរឿងអាស្រូវ Email ឯកជន ឬការរំលោភលើព័ត៌មាន​សម្ងាត់ពីសំណាក់ លោកស្រី គ្លីនតុន ឬក៏យ៉ាងណា។
គួរបញ្ជាក់ថា មធ្យមភាគនៃការស្ទង់មតិរបស់ New York Times ចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលសម្លេងគាំទ្រ ៤៦% ទល់នឹង៤២% របស់ លោកស្រីហ៊ីលឡារី គ្លីនតុន នៅបន្ទាប់ពីរឿងអាស្រូវ Email ត្រូវបាន FBI ផ្ដើមស៊ើបអង្កេត​សារជាថ្មី៕





ប្រភព៖ Khmertalking





















hil1.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top