Facebook Twitter Google+ Share

ជាង ៤ពាន់​នាក់ ត្រៀម​ជិះ​កង់​ពាក់​មួក​ត្នោត​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ នៅ​បន្ទាយមានជ័យ

[Copy link]
409447 0
Share

មហាជន​ជាង ៤​ពាន់​នាក់​បាន​ត្រៀម​ខ្លួន​ចូល​រួម​ព្រឹត្តិការណ៍​ជិះកង់​ពាក់​មួយ​ត្នោត ដើម្បី​អបអរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​គម្រប់​ខួប​លើក​ទី​៦៣ នៅ​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ។ នេះ​ជា​លើក​ទី២ហើយ ដែល​ខេត្ត​បន្ទាយ​មានជ័យ​បាន​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដោយ​ឆ្នាំ​មុន​មាន​មហាជន​ចូលរួម​តែ​ជាង ៥០០នាក់ ប៉ុណ្ណោះ។


ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​រៀប​ចំ​ឡើង​ដោយ​សាលា​ខេត្ត​បន្ទាយមានជ័យ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត, បញ្ជា​ការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​ខេត្ត, ស្នងការដ្ឋាន​នគរបាល​ខេត្ត, បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត, នគររាជ និង ក្រុម​អ្នក​ជិះ​កង់​ខេត្ត​បន្ទាយមានជ័យ។

ឆ្នាំ​នេះ​មាន​ការ​ចូល​រួម​ច្រើន​ជាង​ឆ្នាំ​មុន​ជិត​១០​ដង ដោយ​សារ​ឯកឧត្ដម សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ថ្មី បាន​រៀបចំ​អោយ​បាន​អធិកអធម និង​អំពាវនាវ​ដល់​មហាជន​ចូលរួម អោយ​បាន​ច្រើន​កុះករ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ។

ការ​​ជិះ​កង់​រួម​គ្នា​ទ្រង់​ទ្រាយ​ធំ​នេះ គឺ​ដើម្បី​អបអរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ផង និង​ដើម្បី​ផ្សព្វផ្សាយ​អភិរក្ស​មរតក​វប្បធម៌​ខ្មែរ​ផង ដោយ​មាន​ពាក់​មួក​ស្លឹក​ត្នោត​ខ្មែរ និង​បង់​ក​ក្រមា​ខ្មែរ​ពី​សំណាក់​មហាជន ដែល​លោក​បាន​អញ្ជើញ​ចូលរួម និង​ជិះកង់​ដើម្បី​រឹត​ចំណង​សាមគ្គីភាព។

ព្រឹត្តិការណ៍​នេះ ក៏​នឹង​មាន​វត្តមាន​ថ្នាក់​ដឹក​នាំ​កំពូល​ក្នុង​ខេត្ត​ចូលរួម​មក​ពី​គ្រប់​ស្ថាប័ន មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​សមាជិក​ក្រុម​ជិះ​ខេត្ត​បន្ទាយ​មាន​ជ័យ​ទាំង​អស់។ ពេល​រាត្រី​ក៏​មាន​ការ​ប្រគំ​តន្ត្រី​កម្សាន្ត​សប្បាយ​ពី​សំណាក់​ក្រុម​សិល្បករ​ល្បីៗ​ជាច្រើន​រូប​ផង​ដែរ៕

រូបភាពក្នុង​ព្រឹត្តិការណ៍ឆ្នាំ២០១៥








អត្ថបទ៖ លី យ៉ុងប៉
រូបភាព៖ ផ្ដល់​ឲ្យ
➥ប្រភពពីគេហទំព័រ Sabay NEWS

14875426_775224535949720_1156158080_n.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top