Facebook Twitter Google+ Share

កៅអី​​វគ្គ​បន្ត​របស់​ Man Utd មិន​ធានា​ក្រោយ​ចាញ់ Fenerbahce

[Copy link]
397945 0
Share
Manchester United បាន​បរាជ័យ​ជា​លើក​ទី​២​នៅ​កម្ម​វិធី​ Europa League បន្ទាប់​ពី​ត្រូវ​ម្ចាស់​ផ្ទះ Fenerbahce យក​ឈ្នះ​ ២-១។
Zlatan កំពុងប្រជែងបាល់ជាមួយកីឡាករ Fenerbahce
ការ​ចាញ់​យប់​មិញ​នេះ​ធ្វើ​ឲ្យ​ក្រុម​ដែល​មាន​រហស្សនាម​ថា Red Devil ជាប់​កំណត់ត្រា​ដ៏​អាក្រក់​មួយ​គឺ​មិន​ដែល​ឈ្នះ​ទាល់​តែ​សោះ​នៅ​ ៩​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​នៅ​ពាន​ទ្វីប​អឺរ៉ុប​ ក្នុង​នោះ​គឺ​ស្មើ​១​ និង​ចាញ់​៨។

ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ​ ២​នាទី​ ខ្សែ​ប្រយុទ្ធ​ Moussa Sow បាន​ទាត់​បក​ក្រោយ​បញ្ចូល​ទី​យ៉ាង​ល្អ​ ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​ ១-០។ លុះ​ចូល​ដល់ នាទី​៥៩​ Jeremain Lens បាន​ទាត់​បាល់​ពិន័យ​ Free-kick ឲ្យ​ Fenerbahce នាំ​មុខ​១​គ្រាប់​ទៀត​ ដោយ​អ្នក​ចាំ​ទី​ឆ្នើម​ De Gea បាន​ត្រឹម​ឈរ​មើល​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ​ ជិត​នឹង​ចប់​ការ​ប្រកួត​ពោល​គឺ​នាទី ៨៩​ ប្រធាន​ក្រុម Rooney រក​បាន​១​គ្រាប់​វិញ​ដើម្បី​លួង​ចិត្ត​អ្នកគាំទ្រ​តាម​រយៈ​ការ​ទាត់​មួយ​ជើង​ពី​ចម្ងាយ​បញ្ចូល​ទី។ នេះ​គឺ​ជា​គ្រាប់​បាល់​ទី​៣៨​របស់​ កីឡាករ​វ័យ​៣១​ឆ្នាំ​នៅ​ពាន​ទ្វីប​អឺរ៉ុប​ ហើយ​កំណត់ត្រា​នេះ​ស្មើ​គ្នា​ជាមួយ​វីរបុរស Ruud van Nistelrooy៕














ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN




0x0-fenerbahce-beat-manchester-united-2-1-in-europa-league-match-1478203673730.jpeg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top