Facebook Twitter Google+ Share

Domino’s Pizza បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ក្នុង​ឱកាស​បុណ្យ​អុំទូក

[Copy link]
409184 0
Share
ដើម្បី​អបអរ​ពិធី​បុណ្យ​អុំទូក ខាង​មុខ​នេះ ហាង​ភីហ្សា​លំដាប់​លេខ​១​របស់​អាមេរិក Domino’s Pizza កំពុង​ផ្ដល់​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ជូន​ដល់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ភីហ្សា​ទាំង​អស់ មិន​ថា​អ្នក​នៅ​​ភ្នំពេញ ឬ​អ្នក​នៅ​ខេត្ត​នោះទេ ។

ប្រូម៉ូសិន​នេះ មាន​ឈ្មោះ​ថា “ស៊ូភើរឡូយ” ដែល​ភីហ្សា​ដ៏​ឈ្ងុយ​ស្ទើរ​ស្រក់​ទឹក​មាត់​ ១ មាន​តម្លៃ​តែ ១,៩៩ ដុល្លារ​ប៉ុណ្ណោះ ។ កាន់​ឡូយ​នោះ គឺ​អ្នក​ក៏​អាច​កុម្ម៉ង់​ ២ រស​ជាតិ​ផ្សេង​គ្នា​ក្នុង​ភីហ្សា​តែ​មួយ​ផង​ដែរ ខណៈ​អ្នក​មក​​ជា​ក្រុម​វិញ អាច​ទិញ​ភីហ្សា​ខ្នាត​តូច ៤ រស​ជាតិ​ផ្សេង​គ្នា ដោយ​ចំណាយ​ត្រឹម ៦,៩៩ ដុល្លារ ។


លោក គីមសេង អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​របស់ Domino’s Pizza បាន​ឲ្យ​ដឹង​ថា៖ “ក្រៅ​ពី​អតិថិជន​នៅ​ភ្នំពេញ​ដែល​កំពុង​រីករាយ​ជាមួយ​ប្រូម៉ូសិន​នេះ យើង​ចង់​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​មក​លេង​បុណ្យ​អុំទូក​ បាន​ញ៉ាំ​ភីហ្សា​ឆ្ងាញ់​ក្នុង​តម្លៃ​ពិសេស​ ១,៩៩​ ដុល្លារនេះ​ផង​ដែរ” ។

កម្មវិធី​ពិសេស​នេះ នឹង​បន្ត​រហូត​ដល់ថ្ងៃទី១៩ វិច្ឆិកា ២០១៦ ។ បើ​ចង់​កុម្ម៉ង់​ដល់​កន្លែងសូម​ទាក់​ទង​លេខ​ 1800 20 20 ដោយ​ឥត​គិត​ថ្លៃ ។ ធានា​ថា​សេវា​ដឹក​ជញ្ជូន​រហ័ស​ក្ដៅៗ​ទាន់​ចិត្ត​តែ​ម្ដង!


ជ្រើស​រើស​ Domino’s Pizza​ សាខា​ណា​មួយ​ក៏​បាន​ដែល​នៅ​ជិត​​អ្នក​​​​៖
– សាខា​ទី១៖ ​បឹងកេងកង
– សាខា​ទី២៖ ផ្សារ​ទំនើប ស៊ីធីម៉ល
– សាខា​ទី៣៖ អាយ អេហ្វ អិល
– សាខា​ទី៤៖ ផ្សារ​ទំនើប អ៊ីអន​ម៉ល
– សាខា​ទី៥៖ ភ្នំពេញ​ថ្មី

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​​ផេក​ហ្វេសប៊ុក Domino’s Pizza Cambodia







ប្រភព៖ Sabay.com
Domino-Pizza-04.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top