Facebook Twitter Google+ Share

MISS GRAND ហេង ចន្ថា ចេញទៅថតស្ប៉តនៅប្រទេសថៃលើកដំបូង!

[Copy link]
410373 0
Share
ថ្វីត្បិតតែមិនបានចេញទៅប្រកួត Miss Grand International នៅសហរដ្ឋអាមេរិកក៏ពិតមែន។ តែ Miss Grand Cambodia ហេង ចន្ថា កាន់តែមានទីផ្សារការងារ។ថ្មីៗនេះ នាងត្រូវបាន ក្រុម ហ៊ុន មួយនៅប្រទេសថៃទាក់ទាក់ទៅថតស្ប៉តពាណិជ្ជកម្មមួយដោយទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់តារាល្បី ប៉ុន្មានឡើយ។
គេនៅចាំបានថា ក្រោយពីទទួលពាន Miss Grand Cambodiaភ្លាម ហេង ចន្ថា ត្រូវបានប្រទេសថៃ សរសើរថានាងពិតជាមានសម្រស់ស្រស់ស្អាតសក្តិសមជាម្ចាស់ពាន។ថ្មីៗនេះនាងត្រូវបានម្ចាស់ក្រុមហ៊ុន មួយចាប់អារម្មណ៍និងទាក់ទងនាងថតស្ប៉តពាណិជ្ជកម្មដែលនាងបានចេញដំនើរទៅប្រទេសថៃនៅថ្ងៃនេះ។ក្រៅពី ហេង ចន្ថា ក៏មានស្រីស្អាតពីររូបទៀតដែលមានដូចជា បូរ័ត្ន ប៊ុនសុធាវី និង គង់ ស្រីដែន។
ហេង ចន្ថា មិន បានប្រាប់ថា ជាស្ប៉តឃោសនាផលិតផលអ្វីទេ។តែមានការបង្ហើបថានាងទទួល បានតម្លៃ ខ្លួន ខ្ពស់។នេះជា លើកដំបូងដែលនាងចេញទៅថតស្ប៉តពាណិជ្ជកម្មនៅប្រទេសថៃ។ ចុងក្រោយនេះ ហេង ចន្ថា កាន់តែមានការងារច្រើននៅក្នុងសិល្បៈ។តែមួយរយៈខ្លីនាងអាចក្តោប បានការថតរឿងជាច្រើនដែលមានទាំងរឿងបុរាណនិងសម័យ។ថ្មីៗនេះនាងកំពុងថតរឿង«សន្យាជាតិ មុន» អោយទូរទស្សន៍បាយ័នដោយគ្រងតំណែងជាតួស្រី។
ហេង ចន្ថា ក៏ចាប់ផ្តើមចេញមុខ បណ្តើរៗ នៅក្នុងកម្មវិធីផ្សេងៗដែលមានដូចជាសម្ពោធរឿង។ក្នុងនោះក៏មានការសរសើរថាជួបផ្ទាល់ ហេង ចន្ថា ពិតជាមានសម្រស់ស្អាតនិងទាក់ទាញ។ទៅថ្ងៃអនាគតនាងនិងមានឈ្មោះបោះសម្លេងក្នុងវិស័យនេះ៕




ប្រភព៖ Todaysharing




13418670_987905174662152_2488941247548816155_o.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top