Facebook Twitter Google+ Share

ពេជ្រ អាវីហ្សា ទទួលស្គាល់បែកបាក់ស្នេហា ក៏ព្រោះតែ…

[Copy link]
410590 0
Share
ថ្មីៗនេះតារាសំដែង ពេជ្រ អាវីហ្សា បានទទួលស្គាល់ថាស្នេហារបស់នាងដែលកន្លងទៅតែងតែ មានការរកាំរកូសនោះពេលនេះពិតជាបានឈានដល់ផ្លូវបំបែកហើយ។បន្ទាប់ពីល្បីឈ្មោះខាងលេងខ្លួនបែបស៊ិចស៊ីតារាសម្ដែង ពេជ្រ អាវីហ្សា ក៏ល្បីល្បាញនិងរឿងរ៉ាវ ស្នេហាផងដែរ។ចំណងស្នេហ៍ ពេជ្រ អាវីហ្សា និងប្អូនថ្លែអ្នកឧកញ៉ាម្នាក់ ដែលគេស្គាល់ថាឈ្មោះហ៊ា ហេង នោះកន្លងទៅត្រូវបានប្រកាសដោយបើកចំហ។ ប៉ុន្តែ ស្នេហាដែលពោរពេញដោយការ ប្រចណ្ឌ ហួងហែងហួសហេតុពីសំណាក់សង្សារ បានធ្វើឲ្យតារាសម្តែងសិចស៊ី រូបនេះជ្រើសរើសផ្លូវបែកគ្នាដើម្បី បញ្ចប់បញ្ហា។
ការឈ្វេងយល់ចិត្តគ្នាជាមួយគូស្នេហ៍ រយៈពេលជាង២ឆ្នាំនេះតារាសម្តែងស្រីសម្តីផ្អែមសាច់ស ដូចបណ្តូលចេករូបនេះគឺបានដើរដល់ផ្លូវទាល់ហើយ ពេជ្រ អាវីហ្សាសារភាពថា ស្នេហានាងពិតជាបាន ដល់ទីបញ្ចប់ពិតមែន ហើយការបែកនេះ ដោយសន្តិវិធីមិនមានបញ្ហា ធ្ងន់ធ្ងរអ្វីកើតឡើងនោះដែរ។
តារាស្រីរូបនេះសារភាពថាស្នេហានាងហាក់ជាប់គាំងមិនអាចរីកចម្រើនទៅមុខដោយរលូនដូចមុន ឡើយ ហើយអ្វីដែលធ្វើឲ្យស្នេហានាងជួបភាពស្មុគស្មាញនេះ ព្រោះតែរឿងប្រចណ្ឌច្រើនពីគូស្នេហ៍។ នាងបញ្ជាក់ថា កន្លងមកនាងបានព្រលយថា ស្នេហានេះវាអាចនឹងងាយបែកបាក់ប្រសិនបើស្ថានភាព ប្រចណ្ឌហួងហែងពេករបស់សង្សារនៅតែកើតមាន។ នាងថា ហាក់មិនមានសិទ្ធិសេរីភាពច្រើនក្នុងការ ដើរហើរ និងរាប់អានមិត្តភក្តិដែលសូម្បីតែមានអ្នកទាក់ទងតាមទូរស័ព្ទមករករឿងការងារសោះ ក៏សង្សារ នាងរអ៊ូរទាំច្រើនដែរ។
គេចាំបានថានាងធ្លាប់ត្អូញត្អែរពីរឿងស្នេហាមិនសមបំណងនាពេលកន្លងទៅថា៖ ក្នុងជាតិនេះមិនដឹងថាជាយ៉ាងម៉េចនោះទេស្នេហារបស់នាងខ្ញុំហាក់មិនសមប្រកបសោះឡើយ ។ នាងខ្ញុំបានជួបរឿងមិនល្អក្នុងបញ្ហាស្នេហាដល់ទៅពីរលើកមកហើយ។ មនុស្សស្រីណាដែលចង់បានស្នេហាមួយពីរនោះ ប៉ុន្តែនេះជាវាសនាដែលរូបនាងខ្ញុំរកនិយាយមិនត្រូវថាតើគួរប្រើពាក្យអ្វីឲ្យសម»៕ pmhotnews

ប្រភព៖ Todaysharing




14681664_413856112071828_829047175.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top