• dara
  • Moderator

4Follower

  • dara
Facebook Twitter Google+ Share

Toni Kroos នឹងអវត្តមានក្នុងជំនួប Clasico និងជំនួបសំខាន់ផ្សេងៗទៀត ដោយសាររបួសប្រេះប្រអប់ជើង

[Copy link]
398283 0
Share
        ​ក្លឹប​អធិរាជ​ស​បានប្រកាសថា Toni Kroos បាន​រងរបួស​ប្រេះ​ប្រអប់ជើង​ខាងស្តាំ​របស់គាត់​។​ ​តារាបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​របស់​ក្រុម​អធិរាជ​ស Real Madrid រូបនេះ គឺជា​តួអង្គ​សំខាន់​ដែល​តែងតែបាន​លេង​ជា​ទៀត​ទាត់​ក្រោម​ការដឹកនាំ​របស់លោក Zinedine Zidane ដែល​គាត់​បង្ហាញខ្លួន​ក្នុង​រយៈពេល ៩០​នាទី​ពេញ​នៃ​ការប្រកួត​ចំនួន ១១​លើកចុងក្រោយ​របស់​អធិរាជ​ស​គ្រប់​រាល់​ការប្រកួតប្រជែង​ទាំងអស់​ក្នុង​រដូវ​កាល​នេះ​។​

Toni-Kroos-Real-Madrid.jpg

        ​ប៉ុន្តែ​អតីត​ខ្សែបម្រើ​របស់ Bayern Munich រូបនេះ នឹង​មិនបាន​ចូលរួម​ក្នុងការ​ប្រកួត​សម្រាប់​ឆ្នាំ ២០១៦​ម្តង​ទៀតឡើយ បន្ទាប់ពី​ការធ្វើ​តេស្ត​ដែល​ស្ថិតនៅ​ក្នុងប្រទេស​កំណើត​របស់គាត់​បានបញ្ជាក់​ថា មានការ​ប្រេះ​នៅឯ​ឆ្អឹង​ប្រអប់ជើង​ទី​ប្រាំ​នៃ​ជើង​ខាងស្តាំ​របស់គាត់​។​

        ​Kroos ដែល​បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​រយៈពេល​ប្រាំ​មួយឆ្នាំ​ថ្មី​កាលពី​ខែ​មុន បានទទួល​រង​នូវ​បញ្ហា​របួស​អំឡុង​ការប្រកួត​ជ័យជម្នះ ៣-០ ទៅលើ Leganes របស់ Real Madrid ក្នុងជំនួប​លី​ក​កំពូល​អេ​ស្ប៉ា​ញ LaLiga កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។​ ​អំឡុង​ការព្យាបាល​នៃ​បញ្ហា​របួស​នេះ គឺ​ត្រូវ​ចំណាយពេល​រយៈពេល​ពី​រ​ខែ ដែល​ធ្វើឱ្យ Kroos ត្រៀម​ខកខាន​សម្រាប់​ជំនួប​យក្ស​រួម​តំបន់ Atletico Madrid និង​អាច​ខកខាន​ជាមួយនឹង​ការប្រកួត​ដ៏​ពិសេស​បំផុត​នៃ​ជំនួប Clasico ជាមួយនឹង Barcelona នៅ​ខែក្រោយ រួមជាមួយ​នឹង​ជំនួប​សំខាន់ៗ​ផ្សេងៗ​ទៀត​ក្នុង Champions League ជាមួយនឹង Sporting CP និង Borussia Dortmund។

Toni-Kroos-Real-Madrid1.jpg

ប្រភព៖ goal, khmeread
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top