Facebook Twitter Google+ Share

តារា​ជួរមុខ​ K-Pop ៩​រូប​​ធ្លាប់​​ត្រូវ​បាន​ផលិតកម្ម JYP បដិសេធ

[Copy link]
411650 0
Share
សម្រាប់​អ្នក​គាំទ្រ​វិស័យ K-Pop ប្រាកដ​ជា​ស្គាល់​ JYP Entertainment ដែល​ជា​ផលិតកម្ម​​ធំ​ទី​៣​ក្នុង​វិស័យ​ចម្រៀង​មួយ​នេះ​ ហើយ​ផលិតកម្ម​នេះ​ ក៏​ជា​ជម្រក​របស់​តារា​ចម្រៀង​ K-Pop ជួរ​មុខ​ជា​ច្រើន​ដូចជា 2PM, Wonder Girls, Miss A, Got7 និង Twice ជា​ដើម។
ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​ផលិតកម្ម​នេះ​មាន​ការ​សោក​ស្ដាយ​ជា​ខ្លាំង​​ដែល​មើល​រំលង​​សមត្ថភាព​របស់​តារា​៩​រូប​ដែល​កំពុង​តែ​មាន​ឥទ្ធិពល​ក្នុង​វិស័យ​នេះ​ ខណៈ​កន្លង​មក​ធ្លាប់​ហ្វឹក​ហាត់​ក្នុង​ផលិតកម្ម​របស់​ខ្លួន។
ខាង​ក្រោម​នេះ​ជា​តារា​ ៩រូប​ដែល JYP ធ្លាប់​មើល​រំលង៖
១. Hani សមាជិក​ក្រុម EXID ហើយ​នា ង​ក៏​ជា​សមាជិក​លេច​ធ្លោ​ក្នុង​ក្រុម​នេះ​ផង​ដែរ។

២. Doojoon សមាជិក​ក្រុម​ B2ST ដំបូង​ឡើយ​ គេ​គិត​ថា​ លោក​នឹង​ក្លាយ​ជា​ចំណែក​មួយ​របស់​ក្រុម​ 2PM ឬ 2AM ប៉ុន្តែ​ចុង​ក្រោយ​លោក​មិន​ត្រូវ​បាន​ជ្រើស​រើស​នោះ​ទេ។

៣. ChoA សមាជិក​សំឡេង​ឯក​របស់​ក្រុម AOA រូប​នេះ​បាន​ហ្វឹក​ហាត់​យ៉ាង​យូរ​នៅ JYP តែ​នៅ​តែ​មិន​បាន​បង្ហាញ​មុខ​ទើប​នាង​សម្រេច​ចិត្ត​ចាក​ចេញ។

៤. IU តារា​ចម្រៀង​ទោល និង តារា​សម្ដែង​ស្រី​ជួរ​មុខ​របស់​ K-Pop រូប​នេះ​ក៏​ ត្រូវ​បាន​បដិសេធ​ដោយ JYP ដូច​គ្នា​ ក្នុង​នោះ មិន​មែន​មួយ​ដង​នោះ​ទេ គឺ​ជា​ច្រើន​លើក​ច្រើន​សារ​ ទម្រាំ​នាង​បាន​ចូល​ផលិតកម្ម LOEN។

៥. Hara សមាជិក​ក្រុម KARA ដែល​ធ្លាប់​ជា​ក្រុម​ជោគជ័យ​បំផុត​របស់ កូរ៉េ តែ​ថ្មីៗ​នេះ KARA បាន​ប្រកាស​បំបែក​ក្រុម​ ហើយ​នាង​ត្រឡប់​មក​ធ្វើ​ជា​តារា​សម្ដែង​វិញ។

៦. Junghwa សមាជិក AOA រូប​នេះ​ ក៏​ត្រូវ​បាន​បដិសេធ​ដូច​គ្នា។

៧. Hyorin មេក្រុម​តារា​ចម្រៀង​ល្បី SISTAR រូប​នេះ​ ក៏​ត្រូវ​បាន​ JYP មិន​ផ្ដល់​ឱកាស​ឲ្យ​ដូច​គ្នា។

៨. Jin Eun សមាជិក​ក្រុម SECRET នេះ​វិញ​ ត្រូវ​បាន​ JYP រៀប​ចំ​ឲ្យ​បង្ហាញ​មុខ​ក្នុង​ក្រុម​ចម្រៀង​មួយ​ឈ្មោះ​ថា BIG MAMA ដែល​មាន​សមាជិក​៤​រូប​ ដែល​មាន Hyorin និង Hani តែ​​ចុង​ក្រោយ​ JYP រំសាយ​ចោល​វិញ។

៩. CL អ្នក​តាម​ដាន​វិស័យ K-Pop ស្ទើរ​មិន​ជឿ​ថា​មេក្រុម​របស់​ក្រុម​ចម្រៀង​កំពូល 2NE1 រូប​នេះ​ធ្លាប់​បាន​ហ្វឹក​ហាត់​នៅ​ផលិត​កម្ម JYP នោះ​ទេ ហើយ​ត្រូវ​បាន​ JYP មើល​រំលង​ទៀត៕​​​​​​​​







អត្ថបទ៖ Samedy
ប្រភព៖​ sabaynews










AOA_large.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top