Facebook Twitter Google+ Share

Audi R8 ០១៧ ​​នឹង​ចេញ​លក់​សប្ដាហ៍​ក្រោយ តម្លៃ​៦២​ម៉ឺន​ដុល្លារ

[Copy link]
409714 0
Share
Audi R8 2017 Star of Lucis ​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​​​មុន​ហ្គេម​ Final Fantasy XV ចេញ​​ក្នុង​តម្លៃ​ជាង​ ៦២​ ម៉ឺន​ដុល្លារ ។

AudiR820171_large.jpg

ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ បាន​ផលិត​រថយន្ត​ទំនើប​ Audi R8 2017 Star of Lucis ​​នេះ​ឡើង​ដើម្បី​អបអរ​​​ដល់​ការ​ប្រារព្ធ​ខួប​ ៣០​ ឆ្នាំនៃ​ហ្គេម​ដ៏​ល្បី​របស់​ជប៉ុន​ Final Fantasy ។ ហ្គេម​ជំនាន់​ថ្មី Final Fantasy XV​ ​​នឹង​ចេញ​​នៅ​ថ្ងៃ​ទី​២៩ ចុង​ខែ​នេះ ​ហើយ​​រថយន្ត​ទំនើប​នេះ​បង្កើត​​ឡើង​ជា​ពិសេស​​ដោយ​ដាក់​ឈ្មោះ​ Star of Lucis គឺ​​ជា​តួអង្គ​ក្នុង​​ហ្គេម​នេះ​​ផង​ដែរ ។

Audi20172_large.jpg

Audi R8 2017 ​​រចនា​ឡើង​ជាមួយ​ពណ៌​ខ្មៅ​រលោង​ កង់​ទាំង​៤ រចនា​ម៉ូដ​ឆ្លាក់​រូប​ផ្កា ​ខណៈ​ដែល​កៅអី​ក្នុង​មាន​​ស​យ៉ាង​ប្រណិត ។ Audi R8 Star of Lucis ​​មាន​ម៉ាស៊ីន​ទំហំ​ 5.2-litre V10 ​អាច​បើកបរ​​​ដំឡើង​ល្បឿន​ចាប់​ពី​ ០-១០០​គ.ម/ម៉ ​​ចំណាយ​ពេល​ត្រឹម​ ៣,២​វិនាទី​ប៉ុណ្ណោះ​ និង​មាន​ល្បឿន​អតិបរមា​ដល់​ទៅ ៣៣០​គ.ម/ម៉ ។

audi-r8-star-of-lucis-hero_large.jpg

audi-r8-star-of-lucis-blade_large.jpg

audi-r8-star-of-lucis-wheels_large.jpg

AudiR820173_large.jpg

audi-r8-star-of-lucis-side_large.jpg

រថយន្ត​ទំនើប​ស៊ីវិល័យ​នេះ​ ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​​២១ ខែ​វិច្ឆិកា​សប្ដាហ៍​ក្រោយ​ក្នុង​តម្លៃ​ ៦២០​៦០០​​ ដុល្លារ​ (តម្លៃ​នៅ​ប្រទេស​ជប៉ុន) ៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត​
ប្រភព៖ Sabay.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top