• sabay
  • Administrator

1Follower

  • sabay
Facebook Twitter Google+ Share

ប្រពៃណីយ៍​​រៀប​អាពាហ៍ពិពាហ៍​ខ្មែរ

[Copy link]
408208 2
Share
kh%20wedding%201.jpg

ការ​រៀប​អាពាហ៍​ពិពាហ៍​មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​កូនកំលោះ និង​កូន​ក្រមុំ​ព្រម​ទាំង​ឪពុកម្តាយ។ ពិធី​រៀប​អាពាហ៍​ពិពាហ៍​បង្ហាញ​អំពី​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រពៃណីយ៍​រៀប​អាពាហ៍​ពិពាហ៍​របស់​ប្រជាជន​ខ្មែរ។ ដូច្នេះ​កូន​ខ្មែរ​គ្រប់​រូប​គួរ​សិក្សា​ស្វែង​យល់​អំពី​លក្ខណៈ​ប្រពៃណីយ៍​នេះ​ក្នុង​គោល​បំណង​ថែរក្សា និង​លើក​ដំ​កើង។

ប្រពៃណីយ៍​នៃ​រដូវ​រៀប​អាពាហ៍​ពិពាហ៍​ខ្មែរ
ពិធី​រៀប​អាពាហ៍​ពិពាហ៍​មាន​អត្ថន័យ​សំខាន់​ណាស់​សម្រាប់​បុគ្គល​ម្នាក់ៗ​នៅក្នុង​ប្រទេស​កម្ពុជា។ ហេតុនេះ​ហើយ​ពិធី​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​និង​ការ​ជ្រើស​រើស​ពេល​វេលា​ដែល​ប្រជាជន​មាន​ជំនឿ​ថា​នឹង​នាំ​សំណាង​ល្អ និង​ភាព​ចុះ​សម្រុង​គ្នា​សម្រាប់​អ្នក​ដែល​ចាប់​ផ្តើម​បង្កើត​គ្រួសារ​ថ្មី (កូនក្រមុំ និង​កូន​កំលោះ)។ ឪពុកម្តាយ​មួយ​ចំនួន​មិន​អនុញ្ញាតិ​ឱ្យ​កូនៗ​រៀបការ​នៅ​រដូវ​ភ្លៀង ហើយ​គ្រួសារ​ខ្លះ​ត្រូវ​ពន្យារ​ពេល​រហូត​ទៅ​ដល់​ពីរឆ្នាំ​ក្រោយ​ពី​ពិធី​ភ្ជាប់​ពាក្យ​រួចរាល់​ហើយ​ពីព្រោះ​តែ​ការ​គន់​គូរ​មើល​របស់​ហោរា។

យោង​ទៅ​តាម​លោក​ញៀន ភឿន អ្នក​ស្រាវជ្រាវ និង​ចេញ​ផ្សាយ​ប្រពៃណីយ៍​ខ្មែរ​នៃ​គណៈ​កម្មការ​ពិធី​បុណ្យជាតិ និង​អន្តរជាតិ​បាន​ឱ្យ​ដឹង​ថា ប្រពៃណីយ៍​ខ្មែរ​អនុញ្ញាតិ​ឱ្យ​ប្រជាជន​រៀបការ​ក្នុង​រយៈពេល​តែ​៦ខែ​ប៉ុណ្ណោះ​នៅក្នុង​មួយ​ឆ្នាំ។ ពិធី​អាពាហ៍​ពិពាហ៍​អាច​ប្រារព្វ​ធ្វើ​ឡើង​នៅក្នុង​ខែ​ណា​ដែល​មាន​៣០ថ្ងៃ។ ខែ​ទាំង​៦​នោះ​អាច​ជា​នៅ​ដើម​ខែឧសភា នៅក្នុង​ខែកក្កដា ខែតុលា ខែមករា និង​ខែមិនា (ខែ​នីមួយៗ​ត្រូវ​យក​តាម​ខែ​ច័ន្ទគតិ)។ ចំពោះ​​ពិធី​ភ្ជាប់​ពាក្យ​រវាង​កូនប្រុស និងកូនស្រី  ប្រជាជន​អាច​ធ្វើ​នៅក្នុង​ខែ​ណា​មួយ​ក៏​បាន។

ចំពោះ​ខែ​ខាងលើ​នេះ​មាន​តែ​៧ថ្ងៃ​ប៉ុណ្ណោះ​នៅក្នុង​ខែ​នីមួយៗ​ដែល​ជា​ថ្ងៃ​ល្អ។ យោង​ទៅ​តាម​ប្រពៃណីយ៍​ខ្មែរ  ប្រជាជន​មិនគួរ​ប្រារព្វ​ពិធី​អាពាហ៍​ពិពាហ៍​នៅ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន ថ្ងៃ​បុណ្យ​សាសនា ថ្ងៃច័ន្ទគ្រាស ឬសូគ្រាស និង​អំឡុង​ពេល​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។
open testing

2's reply

sabay  Administrator  2012-7-14 02:16  | Show all posts
អាពាហ៍​ពិពាហ៍​ខ្មែរ ៖ ពិធីចែចូវ

khmer%20marriage.jpg

មាន​កិច្ចការ​អនុវត្តន៍​ទៅតាម​លក្ខណៈ​ប្រពៃណីយ៍​ខ្មែរ​ជា​ច្រើន​មុន​នឹង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​អាច​ចាប់​ផ្តើម​ប្រារព្វ​ទៅ​បាន​រវាង​កូន​ក្រមុំ និង កូន​កំលោះ ។

ពិធីចែចូវ ៖ នៅក្នុង​ពិធី​នេះ  ឪពុកម្តាយ ឬ អាណា​ព្យាបាល​កូន​ប្រុស​ត្រូវ​ជ្រើស​រើស​រក​ស្ត្រី​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ស្រុកភូមិ​ មាន​គូស្រករ​ត្រឹម​ត្រូវ​តាម​ប្រពៃណីយ៍​ខ្មែរ ហើយ​មិន​អភ័ព្វគូ (ប្តី​របស់​ស្ត្រី​នោះ​មាន​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ) ។ ស្ត្រី​នេះ​ត្រូវ​មាន​ចរិយា​សម្បត្តិ​ល្អ​គួរ​ជាទី​រាប់រក​សម្រាប់​មនុស្ស​ផង​ទាំង​ឡាយ និង ជា​ទី​គោរព​កោត​សរសើរ ។ ស្ត្រី​នេះ​ក៏​ត្រូវ​មាន​ជីវភាព​ធូធារ និង មាន​លក្ខណៈ​សម្បត្តិ​ជា​ម្តាយ​នៃ​មនុស្ស​ទាំង​ពួង ហើយ​មាន​កាយ​សម្បទា​គ្រប់​គ្រាន់ ។

កាល​បើ​ពិនិត្យ​ជ្រើស​រើស​បាន​រួច​ហើយ  ឪពុកម្តាយ ឬ អាណា​ព្យាបាល​កូន​ប្រុស​ត្រូវ​ចូល​ទៅ​ពឹង​ពាក់​ស្ត្រី​នោះ​ឲ្យ​ចូល​ទៅ​ចែចូវ ។ ចំណែក​ស្ត្រី​ដែល​គេ​ពឹង​ពាក់​នោះ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​ពូជ​ពង្ស​វង្ស​ត្រកូល និង ចរិយា​សម្បត្តិ​របស់​កូន​ប្រុស​នោះ ។ ប្រសិន​បើ​ស្ត្រី​នោះ​យល់​ថា "មិនល្អ" ស្ត្រី​នោះ​នឹង​និយាយ​ថា "ខ្ញុំ​មិន​ហ៊ាន​ចូល​ទៅ​និយាយ​ទេ" ។ ក៏ប៉ុន្តែ​ប្រសិន​បើ​ស្ត្រី​នោះ​យល់​ថា "ល្អសមរម្យ" ស្ត្រី​នោះ​នឹង​បញ្ជាក់​ថា "មិនថាអីទេ ។ ខ្ញុំ​នឹង​ជួយ​នាំ​ពាក្យ​នេះ​ចូល​ទៅ​ស្តី​តាម​ដំណើរ​រឿង" ។

បន្ទាប់​មក​ស្ត្រី​នោះ​នឹង​ចូល​ទៅ​ផ្ទះ​ម្តាយ​កូនស្រី​ដោយ​លើក​ពាក្យ​អ្នក​ពឹង​ពាក់​ជំរាប​ថា លោក "ក" និង អ្នកស្រី "ខ" រស់នៅភូមិ "គ" ចង់​ភ្ជាប់​សាច់​ឈាម​ជា​មួយ​អ្នកស្រី ។ តើ​អ្នកស្រី​យល់​ឃើញ​យ៉ាង​ណា ?

រីឯ​ម្តាយ​កូនស្រី​សួរ​ត្រលប់​ទៅ​វិញ​ថា "កូនប្រុស​នោះ​ឈ្មោះ​អ្វី ? គេ​មាន​ចរិយា​សម្បត្តិ​បែប​ណា ? ពូជ​ពង្ស​វង្ស​ត្រូកូល​បែប​ណា ? គ្រួសារ​នោះ​មាន​កូន​ប៉ុន្មាន​នាក់ ? ស្រីប៉ុន្មាន ? ប្រុសប៉ុន្មាន ? កូន​ប្រុស​នោះ​ជា​កូន​ទី​ប៉ុន្មាន ? មាន​ចំណេះ​ដឹង​កម្រិត​ណា ? ប្រកប​មុខ​របរ​អ្វី ? " ជាដើម ។

ស្ត្រី​ដែល​គេ​ពឹង​ពាក់​នោះ​នឹង​ឆ្លើយ​តាម​ដំណើរ​រឿង។ ក្រោយពី​បាន​ស្តាប់​យល់​សេចក្តី  ម្តាយ​កូនស្រី​ឆ្លើយ​តប​ប្រាប់​​ទៅ​វិញ​ថា "មិនអីទេ  ចាំ​ខ្ញុំ​គិត​គូរ​ពិគ្រោះ​ពិចារណា​ជាមួយ​ឪពុក បងប្អូន និង សាមី​ខ្លួន​សិន" ។

ការ​ឆ្លើយ​តប​បែប​នេះ​គឺ​ដើម្បី​ទុក​ឧិកាស​ពិនិត្យ​លើ​ពូជ​ពង្ស​វង្ស​ត្រកូល​ឪពុកម្តាយ និង ចរិយា​សម្បត្តិ​របស់​សាមី​ខ្លួន​កូន​ប្រុស ។

ការចូល​ទៅ​ជួប​ម្តាយ​កូនស្រី​នេះ​មិន​មែន​ធ្វើ​ឡើង​តែ​ម្តង​ទេ ។ ជួនកាល​ត្រូវ​ទៅ​ពីរ​បី​លើក ឬ ៤លើក ទើប​ទទួល​លទ្ធផល​វិជ្ជមាន ឬ អវិជ្ជមាន ។ ប្រសិន​បើ​ទទួល​បាន​លទ្ធផល​វិជ្ជមាន  ស្ត្រី​ដែល​ចូល​ចែចូវ​ត្រូវ​ជំរាប​សួរ "ថ្ងៃ ខែ ឆ្នាំ កំណើត" របស់​កូនស្រី​ពី​ម្តាយ​កូន​ស្រី​ដើម្បី​គន់​គូរ​មើល​ជាមួយ​និង​ថ្ងៃ ខែ ឆ្នាំ កំណើត​របស់​ខ្លួន​ប្រុស ។ ប្រជាជន​ខ្មែរ​មាន​ជំនឿ​យ៉ាង​មុត​មាំ​អំពី​រាសី​នៃ​ថ្ងៃ ខែ ឆ្នាំ កំណើត​របស់​កូន​ក្រមុំ និង កូន​កំលោះ ។ ជួនកាល​ប្រសិន​បើ​មាន​ការ​មិន​ត្រូវ​គ្នា​រវាង​ថ្ងៃ ខែ ឆ្នាំ កំណើត​របស់​កូន​ប្រុស និង កូន​ស្រី  អនាគត​អាពាហ៍​ពិពាហ៍​របស់​កូន​ប្រុស និង កូន​ស្រី​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់ ។

open testing
sabay  Administrator  2012-7-14 02:33  | Show all posts
ពិធី "ជ័យហោង សួស្តីហោង មែនហោង"


cambodian-wedding.jpg


ពិធី "ជ័យហោង សួស្តីហោង មែនហោង" នៅក្នុង​ពិធី​អាពាហ៍​ពិពាហ៍​បច្ចុប្បន្ន​ត្រូវបាន​ធ្វើ​ឡើង​តាម​រឿង​ព្រេង​បុរាណ​មួយ​នៅក្នុង​សៀវភៅ "ច្បាប់​អាពាហ៍​ពិពាហ៍"។ រឿង​នេះ​រៀប​រាប់​អំពី​បងប្អូន​ប្រុស​ពីរនាក់​ឈ្មោះ ជ័យ និង សួស្តី។ នៅ​សម័យ​កាល​នោះ​មិន​មាន​ស្តេច​ដើម្បី​បន្ត​រាជ​បន្ទាប់​ពី​ស្តេច​អង្គ​មុន​បាន​ចូល​ទី​វង្គត ដូច្នេះ​ហើយ​មន្ត្រី​នៅក្នុង​រាជ​វាំង​បាន​ពឹង​លើ​ដំរី និង​សេះ​ពិសិដ្ឋ​ដើម្បី​ស្វែង​រក​បុរស​ម្នាក់​ធ្វើ​ជា​ស្តេច។ នៅ​ពេល​នោះ​សត្វ​ពិសិដ្ឋ​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​របស់​បង​ប្អូន​ទាំង​ពីរ​នាក់។ នៅ​ទី​បំផុត ជ័យ ត្រូវបាន​តែង​តាំង​ជា​ស្តេច ហើយ សួស្តី បាន​ក្លាយ​ជា​អ្នក​ជំនួយ​ការ​របស់​ជ័យ​ដោយ​សារ​ដំរី និង​សេះ​ពិសិដ្ឋ។ នៅ​ពេល​ជ័យ​ត្រូវបាន​គេ​បំពាក់​ម្កុដ​រាជ​ប្រជាជន​បាន​ស្រែក​ជូនពរ​ព្រមៗ​គ្នា​ខ្លាំងៗ​ថា "ជ័យហោង សួស្តីហោង មែនហោង"។ ពិធី​ជូនពរ​នេះ​ត្រូវបាន​គេ​យក​មក​អនុវត្ត​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​រហូត​មក​ដល់​បច្ចុប្បន្ន។

"ពិធី​បង្វិល​ពពិល" ​ត្រូវបាន​គេ​សរសេរ​នៅក្នុង​សៀវភៅ "កំរង​រឿង​ព្រេង​ខ្មែរ" ។ យោង​ទៅ​តាម​រឿង​ព្រេង​នេះ​បញ្ជាក់​ថា កាល​ពី​យូរ​លង់​ណាស់​មក​ហើយ​មាន​បុរស​ម្នាក់​ឈ្មោះ ជ័យ សុរិយា ដែល​បាន​រៀន​ចេះ​ចប់​មន្ត​វិជ្ជា​ការ​ពី​ព្រះឥសួ ហើយ​ក៏បាន​សុំ​វត្ថុ​ពិសិដ្ឋ​ដើម្បី​ទុក​ជា​វត្ថុ​ជូនពរ​ដល់​ការ​រៀប​អាពាហ៍​ពិពាហ៍​របស់​មនុស្ស​លោក។ នៅ​ពេល​នោះ​ព្រះឥសូ​បាន​ប្រទាន​ឱ្យ​បុរស​នោះ​នូវ​រូប​សំណាក​លិង្គឥសូ និង​រូប​សំណាក​យោនី​របស់​មហេសី​ព្រះអង្គ​ជា​វត្ថុ​ជូនពរ​ដើម្បី​ពង្រីក​កិត្តិនាម​របស់​ព្រះអង្គ​នៅ​លើ​ពិភព​លោក។ ព្រះឥសូ​បាន​យក​គ្រាប់​ខ្សាច់​ពេជ្រ​ធ្វើ​ជា​ស្លឹក​ពោធិ៍​មាស​មួយ​សន្លឹក​តំណាង​ឱ្យ​យោនី​របស់​មហេសី​ព្រះអង្គ ហើយ​យក​ថ្ម​ពេជ្រ​ពី​ភ្នំ​ហិម៉ាល័យ​ធ្វើ​ជា​ទាន​មួយ​ដើម​តំណាង​ឱ្យ​លិង្គ​របស់​ព្រះអង្គ ហើយ​សន្មត​ថា "វត្ថុ​ជូន​ពរ​ទាំង​ពីរ" ។ បន្ទាប់​មក​ព្រះអង្គ​បាន​ប្រាប់​បុរស​នោះ​ឱ្យ​រុំ​ទាន​ដោយ​ស្លឹក​ពោធិ៍​ ហើយ​វិល​ជុំវិញ​កូន​កំលោះ និង​កូន​ក្រមុំ​បីជុំ​ដើម្បី​ស្រូប​យក​ផ្សែង​ដែល​​ប្រកប​ដោយ​​ថាមពល​ខ្លាំង​ក្លា។ ពិធី​នេះ​ត្រូវបាន​គេ​មាន​ជំនឿ​ថា​នឹង​នាំ​មក​នូវ​ភាព​ចុះ​សម្រុង​នឹង​គ្នា ភាព​សប្បាយ​រីករាយ និង​ភាព​ជោគ​ជ័យ​ដល់​គូស្វាមី​ភរិយា​ថ្មី។ ដោយ​សារ​តែ​ប្រជាជន​ខ្មែរ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ទៅ​លើ "ពពិល" ធ្វើ​ឱ្យ​ពិធី បង្វិល​ពពិល​ នេះ​ត្រូវបាន​គេ​យក​មក​ប្រារព្វ​នៅក្នុង​ពិធី​មង្គលការ ពិធី​ឡើង​គេហ​ដ្ឋាន និង​ពិធី​ខួប​កំណើត​ជា​ដើម។

"ពិធីកាន់ដាវ" តាម​រឿង​ព្រេង​និទាន​មួយ​តំណាល​ថា ជា​យូរ​លង់​ណាស់​មក​ហើយ​មាន​ អស្សឫទ្ធិ (មុខ​តំណែង​មួយ​នៅ​ក្នុង​រាជ​វាំង) ជាន់​ខ្ពស់​ម្នាក់​នៅក្នុង​រាជ​វាំង​ ពារានសី ដែល​បាន​លង់​ស្រឡាញ់​កូន​ស្រី​អ្នក​ភូមិ​មួយ ហើយ​បាន​ប្រគល់​មាស​មួយ​ដុំ​ទុក​ជា​ចំណង​ដៃ ហើយ​បាន​សន្យា​ថា​នឹង​រៀបការ​នៅ​ក្នុង​រយៈ​ពេល​បី​ខែ។ ពេល​វេលា​បីឆ្នាំ​បាន​កន្លង​ផុត​ទៅ  នារី​រូប​នោះ​ក៏​បាន​រៀបការ​ជា​មួយ​បុរស​ម្នាក់​ផ្សេង​ទៀត​ដែល​ជា​អ្នក​ភូមិ​នៅ​ក្បែរ​ខាង ប៉ុន្តែ​នៅ​ថ្ងៃ​រៀបការ អស្សឫទ្ធិ រូប​នោះ​បាន​បង្ហាញ​ខ្លួន ហើយ​ក៏​បាន​ហូត​ដាវ​សម្លាប់​បុរស​ដែល​ជា​កូន​កម្លោះ។ បន្ទាប់​ពី​នោះ​មក​សម្តេច​សង្ឃ​បាន​បួង​សួង​ប្រោះ​ព្រំ​ដើម្បី​បណ្តេញ​សេចក្តី​អាក្រក់​ទាំង​ឡាយ​នៅ​ឯ​ព្រះ​រាជ​វាំង។ សម្តេច​សង្ឃ​បាន​វិភាគ​ថា ដាវ​ជា​វត្ថុ​ដ៏​មាន​អំណាច​ខ្លាំង​ក្លា។ ហេតុនេះ​ហើយ​ទើប​ប្រជាជន​ខ្មែរ​ប្រើ​ដាវ​នៅក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នៅ​ពេល​ដែល​កូន​ក្រមុំ និង​កូន​កំលោះ​ផ្ទឹម​ដើម្បី​ទទួល​ពរ​ជ័យ។
open testing
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top