• sabay
  • Administrator

1Follower

  • sabay
Facebook Twitter Google+ Share

ជំងឺគ្រុនឈាម និងអ្វីដែល អ្នកម្តាយ គួរយល់ដឹង

[Copy link]
409609 0
Share
P-0646.jpg

ជំងឺគ្រុនឈាមបង្កដោយ ពពួកវីរុស virus ហើយចម្លងតាមរយៈ សត្វមូសខ្លាប្រភេទ Aedes ។ ជំងឺនេះឃើញមាន ការរាត្បាតទូទាំង ពិភពលោកពិសេស អាស៊ីអាគ្នេយ៍ ឥណ្ឌា ការីបីន អាមេរិកខាងត្បូង និង កណ្តាល ។ ភាគច្រើនអ្នក កើតជំងឺនេះជាកុមារតូច និងក្រោមអាយុ ១៥ឆ្នាំ និងស្តែងជារោគសញ្ញាដូចជា៖
•    ក្តៅខ្លួនខ្លាំងភ្លាមៗ
•    ឈឺក្បាល
•    ឈឺសន្លាក់ និងសាច់ដុំ
•    កណ្ទួលក្រហមតូចៗច្រើន (Maculopapular Rash) ដែលចាប់ផ្តើម ពីទ្រូងមុនរួចដេញទៅខ្នង ដៃជើង និងមុខ
•    ឈឺក្រោយភ្នែក ពិសេសពេលធ្វើចលនាភ្នែក
•    ក្រហមមុខ
•    ក្អួត
រោគសញ្ញាខាងលើនេះច្រើនផ្តើម នៅចន្លោះពីថ្ងៃទី ៥ ទៅទី៨ ក្រោយពីឆ្លង តាមរយៈមូសខាំ ។ ទោះជា យ៉ាងនេះក្តី រោគសញ្ញាទាំងនេះ វាមិនប្រាកដថាមាន ទាំងអស់ទេព្រោះវា យោងទៅតាមសភាពមនុស្ស ម្នាក់ ។
ជំងឺនេះវានឹងវិវឌ្ឍន៍ទៅជា Dengue Hemorrhagic Fever នៅពេលដែលមិនបានព្យាបាល ។ ក្នុងនោះ ឃើញមានការ ហូរឈាមក្រោមស្បែក និង កន្លែងដទៃទៀតដូចជា អញ្ចាញធ្មេញ និងច្រមុះជាដើម ។ លើសពីនេះទៀតអ្នកជំងឺអាចក្អួតឈាម រឺ លាមកលាយឈាម ។ ករណីធ្ងន់ធ្ងរខ្លាំង វានឹងក្លាយជា ស្ហុក (Shock) ដែលក្នុងនោះឃើញ មានឈឺពោះខ្លាំង ក្អួត ឡេះឡះ កំដៅធ្លាក់ចុះ ។
ស្ថានភាពបែបនេះ គឺមានការគំរាមកំហែង ដល់ជីវិតណាស់ បើសិនជាគ្មានការ ព្យាបាល ត្រឹមត្រូវ ។ អី្វដែលសំខាន់ ជំងឺគ្រុនឈាមគ្មានការព្យាបាល ជាក់លាក់នោះទេ ប៉ុន្តែខ្លួនរបស់យើងវា នឹងខិតខំជំនះ នឹងជំងឺនេះដោយខ្លួនឯង អោយបានក្នុងរយៈពី ៤ទៅ ៧ថ្ងៃក្រោយ ។
ទន្ទឹមនឹងការជំនះនេះត្រូវ ប្រាកដថាខ្លួនយើង បានសំរាកគ្រប់គ្រាន់ ពេលខ្លះបើមានការឈឺចាប់ រឺក្តៅខ្លួនអាចអោយថ្នាំ ប៉ារ៉ាសេតាមុល បន្ថែម ។
ការខ្សោះជាតិទឹកខ្លាំង ជាស្ថានភាពមួយធ្ងន់ធ្ងរ ណាស់ដោយសារ មានការហូរឈាមច្រើនកន្លែង ដូច្នេះត្រូវបញ្ជូន អ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។
ចំនែកការបង្ការជំងឺនេះ យើងអាចអនុវត្តតាម វិធីងាយៗ ដោយធើ្វយ៉ាងណា កុំអោយមូសខាំងតាមរយៈ
•    ស្លៀកសំលៀកបំពាក់ អោយជិតខ្លួនតាម តែអាចធ្វើបាន
•    ប្រើថ្នាំលាបស្បែក សំរាប់ការពារមូស
•    ប្រើថ្នាំបាញ់មូស
•    ដេកក្នុងមុងទាំងយប់ថ្ងៃ
•    លុបបំបាត់នូវប្រភពមូស ដូចជាកាយកប់វត្ថុ ដែលអាចដកទឹកបាន នៅជំវិញផ្ទះ ៕


open testing
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top