• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

Mitsubishi XM Concept រាង​ឡូយ​កប់ រចនា​តាម​ទ្រឹស្ដី​ពិសេស

[Copy link]
409767 0
Share
រថយន្ត​គំរូ Mitsubishi XM បាន​បង្ហាញ​រាង​នៅ Motor Expo ប្រទេស​ថៃ និង​ទទួល​ការ​ចាប់​អារម្មណ៍ ដោយ​សារ​រូបរាង​រចនា​ឡើង​ប្លែក​និង​បង្កប់​ទ្រឹស្ដី​ពិសេស។

Mitsubishi-XM-Concept-2_large.jpg

រូបរាងXM Concept រចនា​ឡើង​បែប​ជ្រុង​ពី​ផ្នែក​ខាង​មុខ​រហូត​ដល់​គូថ​ឡាន​ខាង​ក្រោយ ដោយ​ផ្អែក​លើ​ទ្រឹស្ដី Dynamic Shield។ Mitsubishi អះអាង​ថា ការ​រចនា​រាង​រថយន្ត​បែប Dynamic Shield មិន​ត្រឹម​តែ​ឲ្យ​រថយន្ត​មើល​ទៅ​ស្អាត​និង​ស៊ីវិល តែ​ថែម​ទាំង​ជួយ​ឲ្យ​ការ​ដំណើរការ​និង​ប្រព័ន្ធ​ការពារ​រថយន្ត​កាន់​តែ​ខ្លាំង​និង​មាន​ប្រសិទ្ធភាព​បំផុត។
XM មាន​កៅអី​អង្គុយ​ខាង​ក្នុង​ដល់​ទៅ ៣ ជួរ ដែល​អាច​ផ្ទុក​អ្នក​ដំណើរ​បាន ៧នាក់។ បើ​តាម​ការ​បញ្ជាក់​ពី​ខាង Mitsubishi រថយន្ត​នេះ​រចនា​ឡើង សម្រាប់​ការ​បើកបរ​ផ្លូវ​ឆ្ងាយ ធន់​នឹង​ផ្លូវ​លំបាក​និង​ផ្លូវ​លិចទឹក​ផ្សេង។

Mitsubishi បន្ថែម​ថា​ក្រុមហ៊ុន​បាន​បោះ​ទុន​ដល់​ទៅ ៦០០ លាន​ដុល្លារ​លើ​គម្រោង​ផលិត​រថយន្ត XM។ ម៉ូដ​រថយន្ត​នេះ នឹង​ត្រូវ​ចូល​រោងចក្រ​ផលិត​សម្រាប់​ការ​ប្រើប្រាស់​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ ២០១៧ ហើយ​រូបរាង​នឹង​ដូច​គំរូ​កំពុង​បង្ហាញ​នៅ Motor Expo នេះ ៨០ ភាគរយ។
ទីផ្សារ​អាស៊ី​ដំបូង​ដែល​នឹង​មាន​លក់ XM Concept មាន ថៃ វៀតណាម និង​ហ្វីលីពីន៕


ប្រភព៖ Sabay New



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top