Facebook Twitter Google+ Share

គម្រោង​សន្សំ​លុយ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​មាន​លុយ​ចាយ​មិន​អស់ ពេល​ចាស់​ទៅ

[Copy link]
409545 0
Share
មនុស្ស​ជា​ច្រើនជឿ​ជាក់​ថា វិធី​តែ​មួយ​គត់ដើម្បី​ក្លាយ​ជា​អ្នក​មាន គឺ​ទាល់​តែ​កើត​ក្នុង​ត្រកូល​អ្នក​មាន ឬ​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ជា​ដើម ។ ផ្ទុយ​ទៅ​វិញមាន​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ ដែល​អ្នក​អាច​ក្លាយ​ជា​អ្នក​មាននៅ​អាយុ​ ៦៥​ឆ្នាំ ដោយ​មិន​ចាំ​បាច់​មាន​ទ្រព្យសម្បត្តិ​ហូរ​ហៀរពី​វ័យ​ក្មេង​ឡើយ ។

saving-money-by-age-65-02_large.jpg

បើ​យោង​តាម​ទីប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់មាន​ឈ្មោះ​ថា David Bach បាន​និយាយ​ថា «ចង់​ក្លាយ​ជា​អ្នក​មាន គឺ​គ្មាន​អ្វី​ក្រៅ​ពី​ប្រព្រឹត្ត និង​ប្រកាន់​ខ្ជាប់ចំពោះ​គម្រោង​សន្សំ​លុយ និង​ការ​វិនិយោគ​ឡើយ ។ អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ​លុយ ដើម្បី​បង្កើត​លុយ​ឡើយ អ្នក​គ្រាន់​តែ​ត្រូវ​ការការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​មួយ ហើយ​ធ្វើ​វា​ប៉ុណ្ណោះ» ។

ជា​មួយ​គ្នា​នេះ​ដែរ លោក David បាន​បង្កើត​តារាង​មួយបង្ហាញ​អំពី​ចំនួន​លុយដែល​អ្នក​ត្រូវ​ការ​សន្សំ​ជា​រៀង​រាល់​ថ្ងៃ ខែ និង ឆ្នាំ ដើម្បី​ឲ្យ​បានចំនួន​ ១លាន​ដុល្លារ នៅ​ពេល​អ្នក​មាន​អាយុ ៦៥​ឆ្នាំ ។ តារាង​ខាង​ក្រោម​នេះ​ចែក​ជា​ ៤​ផ្នែក ផ្នែក​ទី​១​ គឺ​អាយុ ផ្នែក​ទី​២ គឺ​ប្រាក់​សន្សំ​ប្រចាំ​ថ្ងៃ ផ្នែក​ទី​៣​ ប្រាក់​សន្សំ​ប្រចាំ​ខែ និង​ផ្នែក​ទី​៤​ គឺ​ប្រាក់​សន្សំ​ប្រចាំ​ឆ្នាំ ។

saving-money-by-age-65-01_large.jpg

បើ​ទោះ​បី​ជា​តួ​លេខ​នៅ​ក្នុង​តារាង​ អាច​​នឹង​ប្រែប្រួល​ដោយសារ​កត្តា​ផ្សេងៗ តែ​វា​ក៏​បាន​ផ្ដល់​ឲ្យ​អ្នកនូវ​គំនិត​ដ៏​អស្ចារ្យ​មួយក្នុង​ការ​សន្សំ​លុយទាន់​នៅ​វ័យ​ក្មេង​ផង​​ដែរ ៕

ប្រែ​សម្រួល៖ សេង ឡុង
ប្រភព៖ Sabay.com

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top