Facebook Twitter Google+ Share

​គួច​ សុកុម្ភៈ ​​សង្ឃឹម​ ៧០​​%​​​បាន​​ជាប់​ជម្រើស​ជាតិ​ជា​ថ្មី​ក្រោយ​ជា​ពី​របួស

[Copy link]
399111 0
Share
ខ្សែ​បម្រើ​ក្លឹប​ណាហ្គាវើល​​ គួច សុកុម្ភៈ បាន​ត្រឡប់​មក​ចូល​ហ្វឹកហាត់​ និង​លេង​នៅ​លើ​ទីលាន​បាន​ធម្មតា​វិញ​ហើយ ទន្ទឹម​នឹង​នោះ​រួប​គេ​បាន​តាំង​ចិត្ត​​ ព្រម​​ទាំង​មាន​ក្ដី​រំពឹង​រហូត​ ៧០​%​​​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ជា​ថ្មី​ក្រោយ​ជា​ពី​របួស​សរសៃ​កែង​ជើង។

khuoch-sokumpheak-10_large.jpg
កីឡាករ​ គួច សុកុម្ភៈ

ចូល​ហ្វឹកហាត់​ និង​លេង​នៅ​លើ​ទីលាន​បាន​ធម្មតា​ ប៉ុន្តែ​កីឡាករ​រូប​នេះ​​មិន​ទាន់​​ហ៊ាន​​លេង​ល្អ​ដូច​ដើម​វិញ​ឡើយ។ ​ជា​មួយ​គ្នា​នោះ​រួប​គេ​មិន​ទាន់​ហ៊ាន​​រត់​ ឬ​​លេង​ពេញ​កម្លាំង​ ១០០​%​​ផង​ដែរ ពី​ព្រោះ​ហាក់​មាន​អារម្មណ៍​ខ្លាច​ៗ​។

khouch-sokumpheak_large.jpg

​«ខ្ញុំ​មិន​ទាន់​​ហ៊ាន​​លេង​នៅ​លើ​ទីលាន​បាន​ ១០០​%​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ខំ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​ ដើម្បី​អាច​ជាប់​ជម្រើស​ជាតិ​ជា​ថ្មី​។ ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​ប្រឹង​ប្រែង​ ខ្ញុំ​អាច​មាន​ជំនឿ​ចិត្ត​​ ៧០​%​ក្នុង​ការ​ជាប់​ជម្រើស​ជាតិ​ រាល់​ថ្ងៃ​នេះ​ខ្ញុំ​បាន​ហ្វឹកហាត់ និង​លេង​ជា​មួយ​ក្រុម​បាន​វិញ​​ប្រហែល ៨០​%​ ហើយ​។ ​ធម្មតា​ទើប​​ជា​ពី​របួស​វិញ​ចឹង​ សមត្ថភាព​មិន​ល្អ​ដូច​ពី​មុន​ទេ» សម្ដី​របស់​ គួច សុកុម្ភៈ
​​
អតីត​កីឡាករ​ភ្នំពេញ​ក្រោន​រូប​នេះ​បន្ថែម​ថា របួស​របស់​គេ​​នៅ​ប្រើ​ថ្នាំ​លេប​នៅ​ផ្ទះ​​នៅ​ឡើយ។ ​​គិត​ត្រឹម​ពេល​នេះ​​​មុខ​របួស​វិញ​អាច​ឡើង​ហើម​ ​ប្រសិន​បើ​ប្រឹង​​លេង​ខ្លាំង។
​​គួច​ សុកុម្ភៈ បាន​រង​របួស​សរសៃ​កែង​ជើង​កាល​​ប៉ះ​ទង្គិច​គ្នា ​​ក្នុង​ការ​ប្រកួត​ជា​មួយ​ក្លឹប​ស៊ីម៉ាក់​​ក្នុង​ពាន​រង្វាន់​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ខែ​​ឧសភា ឆ្នាំ​២០១៦៕ ​​







អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
ប្រភព៖ sabaynews






You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top