Facebook Twitter Google+ Share

BMW 7 Series ០១៧ ទើប​ចេញ មាន​អ្នក​កុម្ម៉ង់​ទិញ​អស់​បី​គ្រឿង​បាត់

[Copy link]
408977 1
Share
រថយន្ត​ប្រណិត​ម៉ូដែល BMW 7 Series ទើប​តែ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​មាន​អ្នក​កុម្ម៉ង់​ទិញ​មុន​កំណត់​ដល់​ទៅ​បី​គ្រឿង ក្នុង​តម្លៃ​ប្រហែល ២៧ ៩៨០០ ដុល្លារ។
bmw-front-view_large.jpg
BMW 7 Series ស៊េរី​ឆ្នាំ ២០១៧

លោកស្រី លី លក្ខណា ដែលជា​អ្នកគ្រប់គ្រងជាន់ខ្ពស់​ផ្នែកទីផ្សារ​ប្រចាំនៅ Premium auto imports បាន​ឲ្យ​ដឹង​ថា រថយន្ត​ប្រណិត​នេះ​មាន​អតិថិជន​ទំនាក់ទំនងកម្ម៉ង់ទិញអស់ប្រហែលបី បួន​គ្រឿងហើយ​ក្នុង​ថ្ងៃ​សម្ភោធដាក់លក់ជាផ្លូវការ​នេះ។

លោកស្រី​បាន​បន្តទៀតថា ឆ្នាំនេះជាខួបគម្រប់ ១០០ ឆ្នាំ​ដែល BMW បានផលិតម៉ាស៊ីនរថយន្ត​ឡើង ជាងនេះ​ទៀត​នៅ​ឆ្នាំ​ក្រោយ Premium Auto ដែលនាំចូល BMW ផ្លូវការ​នឹងមានសេវាកម្មជួសជុល​និងធានារថយន្ត ៥ឆ្នាំ​ដោយ​គ្មានការបារម្ភ ព្រម​ទាំងមាននាំចូលរថយន្តប្រណិតបន្ថែមទៀត​ដូចជា Mini Cooper ជាដើម។

ថយន្ត​ដ៏ល្បី​ឈ្មោះ​របស់​អាល្លឺម៉ង់ BMW 7 Series ស៊េរី​ឆ្នាំ ២០១៧ របស់​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ Premium auto imports បំពាក់តួ​ខ្លួន​​ ផលិត​ពី​សារធាតុ​កាបូន​ លាយ​ជាមួយ​នឹង​ប្លាស្ទិក​រឹង​ ដែក​ថែប​​ និង​ជាតិ​អាលុយមីញ៉ូម​​ ដែល​​​​ធ្វើ​ឲ្យ​រថយន្ត​មាន​ទម្ងន់​ស្រាល​​កាត់​បន្ថយ​ការ​ស៊ីសាំង និង​មាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ៗ​ដូចជា៖

  • បច្ចេកវិទ្យា​ចត​ឡាន​និង​បញ្ជា​បញ្ឆេះ​រថយន្ត​ពី​ចម្ងាយ​បាន​ដោយ​ប្រើ​តេឡេ ឬ​រីប៉ូត​បញ្ជា ដែល​ជា​បច្ចេកវិទ្យា​ដំបូង​បង្អស់​លើ​ពិភពលោក ផ្ដល់​ភាព​ស្រួល​សម្រាប់​ការ​ចូល​ចត​ក្នុង​កន្លែង​តូច​ចង្អៀត។
  • បច្ចេកវិទ្យា​បញ្ជា​ដោយ​ប្រើ​កាយវិការ ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​មួយ​សម្រាប់​ជួយ​សម្រួល​ដល់​អ្នក​បើកបរ​ក្នុង​ការ​បញ្ជា​បើក​ចម្រៀង ឬ​បន្ថយ​សំលេង​តន្ត្រី​ដែល​កំពុង​ស្ដាប់ ឬ​បញ្ជា​ធ្វើ​អ្វី​ផ្សេង​ទៀត ខណៈ​ពេល​បើក​បរ​ជៀស​វាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ និង​បច្ចេកវិទ្យា Sound System ជាដើម៕






អត្ថបទ៖ រក្សា
ប្រភព៖ sabaynews



1's reply

Taingvengly  Editor  2017-1-5 16:39  | Show all posts
គ្រាន់តែមើលទាក់ចិត្ដខ្ញុំបាត់
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top