• khmer
  • Moderator
Rookie Active Members Enthusiastic Member Promotion of human Promotion of human NO.2 King of irrigation

2Follower

  • khmer
Facebook Twitter Google+ Share

​អត្ថន័យរ​បស់ពាក្យ​អាពាហ៍ពិពាហ៍​

[Copy link]
409432 1
Share
​អាពាហ៍ពិពាហ៍ គឺជា​ពិធី​មង្គល​មួយ​យ៉ាងសំខាន់​បំផុត។ ពិធី​នេះ​មាន​អត្ថន័យ​​ទូលំទូលាយ​ណាស់​ក្នុង​គ្រួសារ​ខ្មែរ ព្រោះក្នុង​ពិធី​នេះ​ហើយ ​ដែល​ព្រឹទ្ធាចារ្យ​ចាស់ទុំ ជា​ឪពុក​ម្ដាយ​ទាំងសងខាង​របស់​កូនកំលោះ​ កូនក្រមុំ ​ផ្សំផ្គុំ​ពួកគេ​ដែល​ជា​កូន​ៗ ឲ្យក្លាយជាគូស្វាមី ភរិយា​ប្រចាំ​ជីវិត ។​

cul_reg_4_24_04_10.jpg រូបភាព​អាពាហ៍ពិពាហ៍​សម័យ​បច្ចុប្បន្ន​(២០១០)​


​    ​ពាក្យ​អាពាហ៍​នេះ ​កើតចេញ​ពី​ពាក្យ​សំស្ក្រឹត​ថា ’​អា​វា​ហី” ​មានន័យថា ការនាំ​កូនស្រី​ទៅ​ខាង​ប្រុស ។ រីឯ​ពាក្យ​ពិពាហ៍​វិញ​ មានន័យ​ថា ការនាំ​កូនប្រុស​ឲ្យទៅ​ខាង​កូនស្រី ដែលជាពាក្យ​​កើតចេញ​ពី​ភាសាសំស្ក្រឹត​ "វិវាហី" ។ តែ​ចំពោះ​ជនជាតិ​ខ្មែរ​វិញ ខុស​ពី​ក្លិង្គ​ ដោយយើងមាន​ទម្លាប់​នាំ​កូនប្រុស​ទៅខាង​កូនស្រី​វិញ គឺ​ចំណុច​នេះ​ហើយ​ដែល​ចង្អុល​ឲ្យ​យើង​ដឹង​ថា ខ្មែរ​​នា​សម័យ​អតីតកាល​តែង​និយម​ស្រី​ជា​ធំ​ក្នុង​សង្គម​ជាតិ ។ បំណង​ធំ​របស់​ឪពុកម្ដាយចំពោះ​កូន​គឺ​សុភមង្គល​សំរាប់ប្ដី​ប្រពន្ធ ។ ពាក្យ​ថា ប្ដី ឬ​ស្វាមី​ មានន័យ​ថា ម្ចាស់​, លោក​ម្ចាស់ អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា ។ ចំណែក​ពាក្យ​ថា ប្រពន្ធ ឬ​ភរិយា​វិញ​មានន័យថា ចំណង​មេត្រី​រួមរឹត ។​

cul_reg_3_24_04_10.jpg

រូបភាព​អាពាហ៍ពិពាហ៍​សម័យ​បច្ចុប្បន្ន​(២០១០)​


​    ​ដូច្នេះ​បើ​និយាយ​ឲ្យ​ខ្លី​មក វត្ថុបំណង​របស់​អ្នកមានគុណ​ទាំង​ឪពុក​ម្ដាយបង្កើត ទាំង​ឪពុក​ម្ដាយក្មេក គឺ​មាន​សេចក្ដីប្រាថ្នា​ឲ្យ​គូ​ស្វាមីភរិយា​ស្រលាញ់គ្នា ប្រកប​ដោយ​សុខភាព សុខដុមរមនា សុភមង្គល​ចំពោះ​បុត្រាបុត្រី​ តាំងពី​ពេល​រៀប​អាពាហ៍ពិពាហ៍​រហូតដល់​ចាស់ ពោល​គឺ​ពេល​សក់ស្កូវ ឬ​បាក់ធ្មេញ​រៀងៗ​ខ្លួន ។ បើ​និយាយ​ម្យ៉ាង​ទៀត​គឺ ស្រលាញ់​គ្នា​រហូត​ដល់​ជីវិតក្ស័យ​តែម្ដង ។ ក្នុងករណី​នេះ​ហើយ ដែល​បុព្វបុរស​ខ្មែរ​បាន​បង្កើតឡើងនូវ​ពិធីការ​ខ្លះ​ដែល​មាន​លក្ខណៈ​តឹងតែង និង​អធឹកអធម្ម ដើម្បី​ឲ្យ​ស្វាមី​-​ភរិយា​ចងចាំ​ទុក​ជា​អនុស្សាវរីយ៍ កុំឲ្យ​ភ្លេច​ពេលដែល​ខ្លួន​គេ​ទាំង​ពីរ​បាន​គ្នា​ជា​ប្ដី​-​ប្រពន្ធ ។ ម្យ៉ាងទៀត ​សូម​រំលឹក​ឡើងវិញ​ថា ភាព​ឱ​ឡា​រឹក​នៃ​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ញាតិមិត្ត​ជិត​ឆ្ងាយ ដែល​ជា​ភ្ញៀវ​ផង និង​ជា​សាក្សី​ដឹង​ឮ​ផង ក៏​ជា​វិធីសាស្ត្រ​មួយ​ដែរ ។ ទន្ទឹម​ជាមួយនេះ ​វត្ថុបំណង​មួយទៀត​គឺ ដើម្បី​ឲ្យ​គូ​ស្វាមីភរិយា​ពត់ចិត្ត​ឲ្យ​ចេះ​អត់ធ្មត់​សង្កត់ចិត្ត សក្ដិសម​នឹង​ពរ​សព្វ​សារធុ​ការ ដែល​បាន​ទទួល​នៅក្នុង​ច្បាប់រដ្ឋប្បវេណី​ខ្មែរ មាន​ការយល់ព្រម​ពី​អ្នក មានគុណ​ទាំងសងខាង ។​

cul_reg_2_24_04_10.jpg

រូបភាព​អាពាហ៍ពិពាហ៍​សម័យ​បច្ចុប្បន្ន​(២០១០)​


​    ​ក្នុងករណី​នេះ​ហើយ ដែល​នាទី​របស់​មេបា​ក្នុងនាម​ជា​ឪពុក​ម្ដាយ​ខាង​ប្រុស ឬ​នាទី​របស់​មេបា​ខាង​ស្រី​មាន​សារសំខាន់​ណាស់ ។ ម្យ៉ាងទៀត​នា​សម័យ​ដើម គឺ​មាន​ការកំណត់​អាយុកាល​ដែរ ដែល​ប្រុស​ចាប់ពី​អាយុ ១៧ ឆ្នាំ ចំពោះ​ស្រី​វិញ​ពី ១៤ ឆ្នាំ ។ គេ​ក៏​កត់ត្រា​នូវ​ពិធី​លើក​ជំនូន ឬ​ខាន់ស្លា ពិធី​បែងចែក​ទ្រព្យ​តាម​ក្បួន​ប្រពន្ធ​ទូល​ប្ដី​រែក។ នេះ​ជា​ទំនៀម​ទម្លាប់​ដែល​មាន​ពី​បុរាណកាល​មក ។​

cul_reg_1_24_04_10.jpg

រូបភាព​អាពាហ៍ពិពាហ៍​សម័យ​បច្ចុប្បន្ន ​(២០១០)​


​    ​ក្នុង​ការផ្សំផ្គុំ​បុត្រី និង​បុត្រា គួរ​រំលឹក​ឡើងវិញ​ដែរ ដើម្បី​ឲ្យ​ប្ដី​ប្រពន្ធ​ចេះ​ថែរក្សា​គ្នា ដោយ​សុភមង្គល ចាស់ទុំ​ខ្មែរ​រមែង​តែង​ជ្រើសរើស​តាម​តារាង​ផ្សំ​ស​ម្ព​ង្ស និង​តាម​តារាង​សម្ពង្ស​នាគ ដណ្ដឹង​គូ ​ដែល​ជា​របៀប​មើល​គូព្រេង​បុរាណ ។ ម្យ៉ាងទៀត​គេ​ក៏​ត្រូវ​មើល​ថ្ងៃ​ខែកំណើត ​តាម​បទ​បែប​បុរាណ​ដូចជា របៀប​មើល​លក្ខណៈ​ប្រុស​-​ស្រី ពិធី​មើល​វេលា​ជាដើម ដែល​គេ​ដកស្រង់​តាម​ក្បួន​ពិភេក្សណ៍ ហោ​រា​...​។​
​    ​រួម​សេចក្ដី​មក វត្ថុបំណង​របស់​ឪពុកម្ដាយ ឬ​គូ​សា្វមីភរិយា​គ្មានអ្វី​ក្រៅ​ពី​សេចក្ដី​សុខសប្បាយ និង​សិរី​សួស្តីសម្រាប់​ដំណើរ​ជីវិត​របស់​គេឡើយ  ៕F (​ម​.​ត្រា​ណេ​)
ខ្ញុំជាលេខមួយ

1's reply

khmer  Moderator  2012-7-15 22:59  | Show all posts
​គូ​សា្វមីភរិយា​គ្មានអ្វី​ក្រៅ​ពី​សេចក្ដី​សុខសប្បាយ
ខ្ញុំជាលេខមួយ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top