Facebook Twitter Google+ Share

ឥណ្ឌូនេស៊ីតាមពីក្រេាយយកឈ្នះថៃ ២-១

[Copy link]
398740 0
Share

ការប្រកួតវគ្គផ្តាច់ព្រត្រ័ជេីងទីមួយ AFF Suzuki Cup រវាងក្រុមជម្រេីសជាតិឥណ្ឌូនេស៊ីនិងក្រុមជម្រេីសជាតិថៃបានបញ្ចប់ក្នុងលទ្ធផល ២-១។ ក្រុមជម្រេីសជាតិថៃបាននាំមុខម្ចាស់ផ្ទះមុននៅនាទីទី៣៣ដេាយខ្សែប្រយុទ្ធឆ្នេីម Teerasil Dangda ។ ក្រុមម្ចាស់ផ្ទះព្យាយាមរកគ្រាប់បាល់តាមស្មេីវិញប៉ុន្តែគ្មានសំណាងដេាយចប់តង់ទីមួយក្នុងលទ្ធផល ០-១។


15541946_1377769418934221_8777838365824425800_n.jpg


ចូលដល់តង់ទីពីរក្រុមម្ចាស់ផ្ទះព្យាយាមវាយសម្រុករកគ្រាប់បាល់លុះដល់នាទីទី៦៥កីឡាករ Rizky Ripora សុតបាល់ពីចម្ងាយជួយក្រុមម្ចាស់ផ្ទះតាមស្មេីក្រុមភ្ញៀវ ១-១។ តាមស្មេីវិញបានត្រឹម៥នាទីកីឡាករ Rizky Ripora ដដែលតែតមួយក្បាលយ៉ាងស្អាតជួយឥណ្ឌូនេស៊ីនាំមុខថៃ ២-១។


15542129_1504378869591242_1425404196831289924_n.jpg


ថៃព្យាយាមបុកឥណ្ឌូនេស៊ីវិញតែមិនបានសម្រេចដេាយចប់ការប្រកួតវគ្គផ្តាច់ព្រត្រ័ជេីងទីមួយក្នុងលទ្ធផល ២-១ កីឡដ្ឋាន Gelora Bung Karno។​​ ការប្រកួតនៅជេីងទីពីរគឺនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៦ នៅលេីទឹកដីប្រទេសថៃវេលាម៉េាង៧:០០៕


15390720_1504220599607069_7008114941917725636_n.jpg







អត្ថបទ៖ Pha

ប្រភព៖ khmerread





You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top