• june
  • Editor

1Follower

  • june
Facebook Twitter Google+ Share

វិធី​គ្រប់​គ្រង​ចំណាយ

[Copy link]
409610 0
Share


2-15-12-2016-10-07-41-8.jpg



    និយាយដល់រឿងចំណាយមនុស្សភាគច្រើនជួបប្រទះបញ្ហាប្រហាក់ប្រហែល គ្នា គឺទើបតែនឹងបើកប្រាក់ខែមិនទាន់បានប៉ុន្មានថ្ងៃផង មិនដឹងបាត់ប្រាក់ទៅណាអស់ រួចក៏ចោទសួរខ្លួនឯងថា ខ្ញុំដូចជាមិនបានចាយវាយអីខ្ជោះខ្ជាយទេ ហេតុអ្វីក៏អស់ប្រាក់ទៅណាលឿនម្ល៉េះ? អ្នកខ្លះថា ដាច់ខែដាច់ខ្យល់ ។
ចូរអនុវត្តតាមដំណាក់កាលទាំងបួនខាងក្រោមដើម្បីគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព៖
  • ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ
  • ធ្វើបញ្ជីចំណូលនិងចំណាយប្រចាំខែ
  • ស្វែងរកមធ្យោបាយកាត់បន្ថយចំណាយ
  • ស្វែងរកមធ្យោបាយបង្កើនចំណូល
តាមដានចំណាយប្រចាំថ្ងៃ៖ជារៀងរាល់ថ្ងៃចូរកត់ត្រាគ្រប់ចំណាយទាំងអស់ រាប់ចាប់តាំងពីកាហ្វេ គុយទាវ ឡើងទៅ។ ចូរអនុវត្តបែបនេះរាល់ថ្ងៃ នោះអ្នកនឹងរកឃើញថា អ្នកបានចាយវាយខ្ជោះខ្ជាយលើអ្វីខ្លះ អ្វីដែលជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់។ ចូរកាត់បន្ថយឬកុំចាយលើរបស់ដែលមិនចាំបាច់។
តារាងចំណូលនិងចំណាយ៖ចូរកត់ត្រាចូលទាំងអស់នូវរាល់ចំណូលរបស់អ្នកមកពីប្រភពផ្សេងៗ ឧទាហរណ៍ ចំណូលពីការងារ អាជីវកម្ម ការប្រាក់ ។ល។ចូរបែងចែកចំណាយជាពីរប្រភេទ គឺចំណាយថេររួមមានដូចជាឈ្នួលផ្ទះ ថ្លៃសាលា ថ្លៃធានារ៉ាប់រង… និងចំណាយប្រែប្រួល រួមមានដូចជា ថ្លៃទឹក ថ្លៃអគ្គិសនី ថ្លៃអាហារ… ។
គន្លឹះកាត់បន្ថយចំណាយ
  • ត្រូវចាយវាយទៅតាមផែនការចំណាយ
  • ដាក់ប្រាក់តាមខ្លួនតិចៗបានហើយដើម្បីជៀសវាងកុំឲ្យដកចាយច្រើន
  • ទិញទំនិញដែលចំាបាច់តែប៉ុណ្ណោះ
  • មុនទៅទិញទំនិញត្រូវមានបញ្ជីមុខទំនិញដែលត្រូវទិញ ដើម្បីជៀសវាងកុំឲ្យទិញតាមតែចិត្តចង់
  • ខ្ចប់អាហារថ្ងៃត្រង់ពីផ្ទះទៅ ជាជាងបរិភោគនៅភោជនីដ្ឋាន
  • បង់ថ្លៃទឹក អគ្គិសនី និងថ្លៃដទៃទៀត ឲ្យទាន់ពេលដើម្បីជៀសវាងការផាកពិន័យ
  • ឆែកមើលចំណាយប្រចាំខែ រួចសួរខ្លួនឯងថាអ្នកពិតជាត្រូវការរបស់ទាំងនោះមែនឬ
  • កាត់ប្រាក់ចេញពីគណនីប្រាក់ខែដោយស្វ័យប្រវត្តិរៀងរាល់ខែចូលក្នុងខ្ទង់សន្សំ
  • ស្វែងរកប្រភពចំណូលផ្សេងទៀត ចូរសួរខ្លួនឯងថាក្រៅពីប្រភពចំណូលសព្វថ្ងៃតើអាចរកចំណូលមកពីប្រភពណាផ្សេងបន្ថែមទៀតទេ។
  • ចូររក្សាទុកឯកសារបញ្ជីស្នាមឲ្យមានរបៀបរៀបរយ និងមានសុវត្ថិភាព។
  • ចូរពិនិត្យនិងវាយតម្លៃលើចំណាយចំណូលរបស់ខ្លួនជាទៀងទាត់៕
ប្រភព៖ www.khmerscoop.com



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top