• khmer
  • Moderator
Rookie Active Members Enthusiastic Member Promotion of human Promotion of human NO.2 King of irrigation

2Follower

  • khmer
Facebook Twitter Google+ Share

គួរឱ្យ​កុមារ​ទទួលទាន​ស៊ុត​ដូចម្តេច​?

[Copy link]
407551 1
Share

011-07-2012-4.jpg

ស៊ុត ជា​អាហារ​ផ្គត់ផ្គង់​យ៉ាងច្រើន​នូវ​សារជាតិ​ប្រូតេអ៊ីន​មានតម្លៃ​ជីវសាស្ត្រ​ខ្ពស់​មួយ ងាយ​ស្រូបយក​។ អត្រា​ស្រូបយក​សារជាតិ​ប្រូតេអ៊ីន​របស់​ស៊ុត​គឺ ១០០​ភាគរយ (​ប្រហាក់ប្រហែល​នឹង​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ ប្រសិន​ច្នៃ​ត្រឹមត្រូវ​)​។​
​ក្រៅពីនេះ ក្នុង​ផ្នែក​ក្រហម​របស់​ស៊ុត នៅ​ផ្គត់ផ្គង់​ពពួក​សារជាតិ​ខ្លាញ់​, វីតាមីន និង​សារជាតិ​រ៉ែ​ចាំបាច់​យ៉ាងច្រើន សម្រាប់​ការរីកចម្រើន​របស់​កុមារ ដូចជា​ដែក  វីតាមីន A  ស័ង្កសី ... ។​
​តម្លៃ​ជីវជាតិ​របស់​ស៊ុត​តៈ​
​ធម្មតា ស៊ុតមាន់​ស្រែ​មួយ​គ្រាប់ មាន​ទម្ងន់​ប្រមាណ​៤០​ក្រាម​(​ទាំង​សម្បក​) ស៊ុតទា​មួយគ្រា​ប់ ៧០​ក្រាម (​ទាំង​សម្បក​)​។ ប្រសិន​ចោល​សម្បក​នោះ ១០០​ក្រាម ស៊ុតមាន់ ប្រហាក់ប្រហែល​នឹង​បី​គ្រាប់​។ ចំណែក ១០០​ក្រាម ស៊ុតទា ប្រហាក់ប្រហែល ១,៥​គ្រាប់​។
ដូច្នេះ​តម្លៃ​ជីវជាតិ​របស់​ស៊ុតមាន់ និង​ស៊ុតទា មិន​ខុសគ្នា​ច្រើន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​សមាសធាតុ​សារជាតិ​ជីវជាតិ​នោះ ស៊ុតមាន់ ល្អ​ជាង​ស៊ុតទា​។ បរិមាណ​ស័ង្កសី វីតាមីន A របស់​ស៊ុតមាន់ ខ្ពស់ជាង​ស៊ុតទា​។ នៅក្នុង​ស៊ុតមាន់ នៅមាន​ទាំង​វីតាមីន D ដែលជា​វីតាមីន​មួយ​ប្រភេទ មាន​យ៉ាងតិច​នៅក្នុង​អាហារ ។ បរិមាណ​ជាតិ​ប្រូតេអ៊ីន​របស់​ស៊ុតមាន់ ក៏​ខ្ពស់ជាង​ស៊ុតទា​។ ជាតិ​ខ្លាញ់​ក្នុង​ស៊ុតមាន់ ទាប​ជាង ហេតុនេះ​កម្រ​ធ្វើឱ្យ​ហើមពោះ ពិបាក​រំលាយ ដូច្នេះ​គួរឱ្យ​កុមារ​ទទួលទាន​ស៊ុតមាន់​ល្អ​ជាង​។​
​ឱ្យ​កុមារ​ទទួលទាន​ស៊ុត​ប៉ុន្មាន​គ្រប់គ្រាន់​?
​ថ្វី​ត្បិត​ស៊ុត ជា​អាហារ​ដ៏​ល្អ ប៉ុន្តែ​ក៏​មិនគួរ​ទទួលទាន​ច្រើនពេក ព្រោះ​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​ស៊ុត​ខ្ពស់ ធ្វើឱ្យ​កុមារ​ងាយ​ត្រូវ​ហើមពោះ ពិបាក​រំលាយ ។​
-​កុមារ​អាយុ​ពី​៦-៧​ខែ​: គួរ​ទទួលទាន ១/២ ផ្នែក​ក្រហម​ស៊ុតមាន់​, មួយ​សប្តាហ៍ ពីរ​-​បី​ដង​។​
-​កុមារ​អាយុ ៨-១២​ខែ​: ទទួលទាន​ផ្នែក​ក្រហម​មួយ​គ្រាប់ ៣-៤ ក្នុង​មួយ​សប្តាហ៍​។​
-​កុមារ​អាយុ​ពី​១-២​ឆ្នាំ​: គួរ​ទទួលទាន​បី​-​បួន​គ្រាប់ ក្នុង​មួយ​សប្តាហ៍ ទាំង​ផ្នែក ស នៃ​ស៊ុត​។​
-​កុមារ​អាយុ​ពី ២​ឆ្នាំ​ឡើង ប្រសិន​វា​ចូលចិត្ត​នោះ អាចឱ្យ​ទទួលទាន​មួយ គ្រាប់​ក្នុង​មួយថ្ងៃ​។​
​វិធី​ច្នៃ​ស៊ុត​ល្អ​បំ​ផុ​តៈ​
​មិនត្រូវ​ទទួលទាន​ស៊ុតមាន់​ឆៅ ឬ​គោះ​ដាក់​ក្នុង​បបរ​ក្តៅ សម្ល​ក្តៅ ដោយ​ត្រូវ​ស្ងោរ ឬ​ចម្អិន​ឱ្យ​ឆ្អិន ដើម្បី​បង្ការ​ឆ្លង​បាក់តេរី ... ប្រដាប់ភេទ​របស់​មាន់ មាន​បាក់តេរី​យ៉ាងច្រើន ហេតុនេះ​ទាំង​ក្នុង និង​ក្រៅ​ស៊ុត សុទ្ធតែ​អាច​ចម្លង​បាក់តេរី ពិសេស​គឺ Salmonella ជា​កត្តា​មួយ​បង្ក​ឱ្យ​ពុល​ចំណីអាហារ​។ ក្រៅពីនេះ នៅក្នុង​ផ្នែក ស នៃ​ស៊ុត​ឆៅ នៅមាន​សារជាតិ​មួយ​ប្រឆាំង​តប biotin (​វីតាមីន H) រារាំង​ការ​ស្រូបយក​សារជាតិ​បំប៉ន​នេះ​។ វីតាមីន H ជា​កត្តា​មិនអាច​ខ្វះ​បាន ក្នុង​ដំណើរការ​ប្រើប្រាស់​ប្រូតេអ៊ីន និង​ស្ករ​-​ម្សៅ ចាំបាច់​សម្រាប់​ការរីកចម្រើន​ធម្មតា​របស់​សរីរាង្គ​។ ដូច្នេះ​ទទួលទាន​ស៊ុត​ឆៅ ឬ​មិនសូវ​ឆ្អិន សុទ្ធ​តែមាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​។​
​ប្រសិន​ទទួលទាន​ស៊ុត​ឆៅ​នោះ អត្រា​ស្រូបយក និង​រំលាយ បានតែ ៤០​ភាគរយ នៅ​ស៊ុត​ស្ងោរ​គឺ​១០០​ភាគរយ ស៊ុត​ចៀន​ឆ្អិន​៩៨,៥​ភាគរយ  ស៊ុត​ចំហុយ ៨៧,៥​ភាគរយ​៕


ដកស្រង់ពីCEN

ខ្ញុំជាលេខមួយ

1's reply

sabay  Administrator  2012-10-28 12:37  From the mobile phone  | Show all posts
test mobile version
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top