Facebook Twitter Google+ Share

Suarez ថា​ Messi អូស​បាល់​យប់​មិញ​ដូច​ក្នុង​ហ្គេម​ Playstation

[Copy link]
398880 1
Share
Luis Suarez បាន​សរសើរ​មិត្ត​រួម​ក្រុម​របស់​ខ្លួន Lionel Messi ថា​បាន​លេង​បាល់​ដូច​ក្នុង​វីដេអូ​ហ្គេម Playstation ក្នុង​ការ​ប្រកួត​យក​ឈ្នះ Espanyol កាល​ពី​យប់​មិញ។

Messi_Esp1_large.jpg
Suarez និង Messi

ការ​និយាយ​ដូច្នេះ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​បាន​អូស​បាល់​ដាច់​កីឡាករ Espanyol ជា​ច្រើន​នាក់​នៅ​ក្នុង​ការ​បង្កើត​ឱកាស​ឲ្យ​ Suarez ស៊ុត​គ្រាប់​ទី​២ និង​ Jordi Alba ស៊ុត​គ្រាប់​ទី​៣​ មុន​ពេល​ដែល​ Messi ខ្លួន​ឯង​ស៊ុត​គ្រាប់​ទី​៤​បាន​សម្រេច។

Suarez បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ "ខ្ញុំ​ចង់​ញាក់​បាល់​ដូច​ Messi ជា​ជាង​ស៊ុត​ចូល​​គ្រាប់​ទី​២​។ Messi គួរ​តែ​ស៊ុត​​ចូល​ក្រោយ​បណ្ដើរ​បាល់​អូស​កាត់​កីឡាករ​ជា​ច្រើន។ សកម្មភាព​នោះ​ពិត​ជា​ដូច​ក្នុង​ហ្គេម Playstation។ ​គេ​ពិត​ជា​កីឡាករ​ដ៏​ឆ្នើម”។ លទ្ធផល​ឈ្នះ​បាន​ធ្វើ​ឲ្យ Barcelona តាម​ពី​ក្រោយ​ Real Madrid ដែល​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ចំនួន​ ៣​ពិន្ទុ៕


ប្រភព៖ Dailymail   
ប្រែ​សម្រួល៖ រុន វីរ៉ុត


Related threads

1's reply

hani  V1  2016-12-19 17:48  From the mobile phone  | Show all posts
"ខ្ញុំ​ចង់​ញាក់​បាល់​ដូច​ Messi ជា​ជាង​ស៊ុត​ចូល​​គ្រាប់​ទី​២​។
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top