Facebook Twitter Google+ Share

និយមន័យពិធីកាត់សក់

[Copy link]
408019 2
Share
កាលពីបុរាណ គេរៀបចំធ្វើពិធីកាត់សក់កូនស្រី កូនប្រុសក្នុងពេលត្រឡប់មកពីកាត់ផ្កាស្លាវិញ ប្រហែលជាម៉ោង២ រសៀល នៃថ្ងៃអាពាហ៍ពិពាហ៍ទី២ និងត្រូវរៀបចំធ្វើពិធីកាត់សក់ដោយខាងកូនស្រី គេត្រូវរៀបចំធ្វើពិធីកាត់សក់នៅលើផ្ទះ នៅត្រង់ល្វែងចន្ទ(ល្វែងកណ្តាល) ហើយគេរៀបពិធីឱ្យអង្គុយ   បែរមុខទៅទិសខាងកើត។ ពិធីកាត់សក់កូនស្រីនេះ គេគ្រាន់តែកោរជើងសក់ រោមមុខ រោមចិញ្ចើមឱ្យត្រឹមស្មើប៉ុណ្ណោះ។ ឯកូនប្រុស គេត្រូវរៀបចំធ្វើពិធីកាត់សក់ នៅក្នុងរោងផ្កាស្លា(រោងការ)នៅចំល្វែងកណ្តាលនៃរោង ហើយគេរៀបពិធីអង្គុយបែរមុខទៅរករានទេវតា គឺអង្គុយបែរមុខទៅទិសខាងកើតដូច ជាកូនស្រីដែរ។

dbhsfrhgfh.png
( ដកស្រង់ពីសៀវភៅអាពាហ៍ពិពាហ៍ខ្មែរសតវត្សទី⁣ ១៩ ដល់ដើមសតវត្សទី២០ ភាគទី០១ ទំព័រ ១៦០ របស់លោក លី សុវីរ )
(មានវីឌីអូ)

តាមការសាកសួរចាស់ៗ នឹងធ្លាប់បានឃើញដោយខ្លួនឯងផង គេច្រើនតែរៀបចំពិធីកោរកេសី កូនស្រីរួច ទើបនាំគ្នាចុះទៅរៀបចំធ្វើពិធីកាត់សក់កូនប្រុសជាខាងក្រោយ។ ការធ្វើបែបនេះមានលក្ខណៈល្អម៉្យាងដែរ ពីព្រោះជាពេលទំនេរ លោកមេបា លោកអាចារ្យ លោកមហា មាតាបិតា និងញាតិ មិត្ត បានមកចូលរួមទាំងអស់គ្នា។

តែពេលក្រោយមក ខ្ញុំបានឃើញគេរៀបចំធ្វើពិធីកាត់សក់ដំណាលគ្នាតែម្តងក៏មានគឺ ៖ លោកអាចារ្យខ្មែរ និងលោកមេបា ជាអ្នករៀបចំធ្វើពិធីកាត់សក់កូនស្រី នៅលើផ្ទះជាមួយមាតា បិតា ញាតិមិត្តរបស់កូនស្រី ឬលោកអាចារ្យពេលា លោកមេបា មាតាបិតាកូនប្រុសត្រូវរៀបចំពិធីកាត់សក់កូនប្រុស នៅក្នុងរោងផ្កាស្លា(រោងការ) នៅខាងក្រោម។

តែបើទុកជារៀបចំធ្វើដំណាលគ្នាក៏ដោយ ក៏នៅខាងលើ(ខាងកូនស្រី) គេត្រូវរៀបចំស្រីមុនបន្តិច ទើបខាងកូនប្រុសចាប់ដំណើរការរៀបចំពិធីកាត់កោរកូនប្រុសជាបន្តទៅទៀត។

តែបើលោកមេបាខ្លះ លោកមិនចេះ ឬមិនសូវគោរពតាមព្រលឹងរបបមាតាធិបតេយ្យ លោកអនុញ្ញាតឱ្យគេធ្វើដំណាលគ្នាតែម្តង ពីព្រោះប្រហែលជាលោកមេបាមិនសូវចេះដឹងច្បាស់ អំពីពិធីកាត់សក់នេះ គឺលោកបញ្ជាឱ្យធ្វើតាមលោកអាចារ្យពេលា ដោយស្តាប់សូរសញ្ញាគងរបស់លោកអាចារ្យពេលា (តែការធ្វើបែបនេះ មានតិចណាស់ស្ទើរតែគ្មាន)។

ដោយយល់ថា ការធ្វើពិធីកាត់សក់ដំណាលគ្នាបែបនេះក៏ដោយ ក៏នៅមានភាពលំបាកដដែល គេក៏នាំគ្នាយកកូនប្រុស មកចូលរួមកាត់សក់ជាមួយកូនស្រីតែម្តង នៅក្នុងរោងមុខផ្ទះកូនស្រី ឬរៀបចំធ្វើពិធីកាត់សក់ នៅលើផ្ទះកូនស្រីតែម្តង។ តែបើទុកជាគេយកមកឱ្យអង្គុយលើកៅអីទន្ទឹមគ្នាក៏ដោយ ក៏គេនៅតែគោរពតាមព្រលឹងរបបមាតាធិបតេយ្យដដែលគឺ គេរៀបចំកៅអីឱ្យអង្គុយ នៅឃ្លាតដាច់ចេញពីគ្នាជាដរាប គេមិនរៀបចំឱ្យអង្គុយលើកៅអីជាប់គ្នាឡើយ ហើយគេឱ្យកូនស្រីអង្គុយនៅលើកៅអីខាង ស្តាំ។ ពេលកាត់សក់ អ្នកចូលទៅកាត់សក់ គឺត្រូវកាត់ឱ្យកូនស្រីដែលអង្គុយលើកៅអីខាងស្តាំ ទើបឈានចូលមកកាត់សក់កូនប្រុស ដែលអង្គុយលើកៅអីខាងឆ្វេងជាខាងក្រោយ។

លុះចូលមកដល់ចុងទសវត្សទី៩ និងទសវត្សទី៨ នៃសតវត្សទី២០ (១៩៦៥-៨០) ដោយស្រុកទេសចេះតែមានការចង្អៀតឡើងៗផង មនុស្សចេះតែមានការយល់ដឹងច្រើនឡើងៗផង ក៏នាំគ្នាជម្រុះចោលប្រពៃណីរបស់ខ្លួនជាបណ្តើរៗ ហើយមនុស្សខ្លះមិនបានជាចាប់អារម្មណ៍ថា ខ្លួនបានជម្រុះចោលប្រពៃណីរបស់ខ្លួនផងក៏មិនដឹង?

នៅដើមសតវត្សទី២០ នេះប្រពៃណីខ្មែរយើងនៅមាន ៖

១. លោកអាចារ្យខ្មែរ គឺលោកអាចារ្យអ្នកប្រពៃណីច្បាស់លាស់ ដែលមានប្រពន្ធជាអ្នករៀបចំពិធីលេងសេះ ដូចជា ពិធីក្រាលអង្កររាប ធ្វើធ្មេញបំពេញលក្ខណ៍...គេហៅគាត់ថា លោកតាខ្ញែរ យាយខ្ញែរ។ លោកអាចារ្យខ្ញែ នៅកន្លែងខ្លះ គេយកលោកមេបា ធ្វើជាអាចារ្យខ្ញែរតែម្តង ប្រសិនបើលោកមេបាធ្វើអាចារ្យខ្ញែរបាន។

ឈ្មាយ (អ្នកមហាស្រី) គឺជាស្រីដែលមានលក្ខណៈល្អតាំងពីជីដូន ម្តាយ និងខ្លួនមិនដែលមានប្រព្រឹត្តកន្លងប្រពៃណី(ក្បួនប្រពៃណី) ជាស្រីមានចរិយាល្អ មានសម្តីសុភាពរាបសា និយាយការអ្វីគេស្តាប់ មានទ្រព្យសម្បត្តិបានមកពីការខំប្រឹងរកតាមសម្មាអាជីវោ ចេះថែរក្សាប្រពៃណី និងទ្រព្យសម្បត្តិបានល្អ ហើយជាស្រីមានគូស្រករនៅរស់ មិនដែលទាស់ទែងនឹងប្តី(ស្រីគ្រប់លក្ខណ៍) និងចេះនិយាយការតាមប្រពៃណីបានច្បាស់លាស់ផង ទើបគេរកមកធ្វើឈ្មាយសម្រាប់និយាយការមុនគេ។

បន្ទាប់មកគេរកកុមារី២នាក់ ដែលបានកើតពីម្តាយមានលក្ខណៈដូចជានាងឈ្មាយដែរ មកធ្វើជាកូនឈ្មាយសម្រាប់ដើរតាមនាងឈ្មាយ។ បើតាមការសាកសួរចាស់ៗពីដើម គេរកមនុស្សស្រីគ្រប់លក្ខណៈល្អទាំង៣នាក់។ បើនាងណាមានសម្តីថ្វីមាត់ និងមានលក្ខណៈល្អប្រសើរជាងក្នុងចំណោមមនុស្សទាំងនេះ គេឱ្យឈ្មោះថានាងពេជ្រ។ ឯពីរនាក់ផ្សេងទៀតគេឱ្យឈ្មោះថា នាងមាស នាងប្រាក់។

សព្វថ្ងៃនេះ លក្ខណៈបែបនេះ ស្ទើរតែរលត់លាយបាត់អស់ហើយ នៅសល់តែទ្រង់ទ្រាយបន្តិចបន្តួចប៉ុណ្ណោះ។

- លោកមេបា ជាមនុស្សអ្នកចេះចាំប្រពៃណីច្បាស់លាស់ណាស់។ ក្នុងពិធីអាពាហ៍ពិពាហ៍ គេស្តាប់ គេគោរព គេកោតខ្លាច លោកមេបាណាស់ ពីព្រោះថាលោកមេបាមានសិទ្ធិ មានអំណាចអាច បញ្ជាលើអ្វីៗបានទាំងអស់។ បើលោកមេបាឱ្យធ្វើអ្វី ត្រូវតែធ្វើតាមគ្រប់ការបញ្ជា មិនអាចប្រកែកបាន ឡើយ។

សព្វថ្ងៃនេះ នៅកន្លែងខ្លះគេលែងស្គាល់លោកមេបាហើយ ពីព្រោះនៅក្មុងការរៀបពិធីអាពាហ៍ពិពាហ៍ចំនួន១០០ គឺនៅមានលោកមេបាចំនួនពី១០ ទៅ១៥ ប៉ុណ្ណោះ បានន័យថា គេចាប់ផ្តើមបំបាត់លោកមេបាជាបណ្តើរៗហើយ ហើយម្យ៉ាងទៀតនៅក្នុងការរៀបអាពាហ៍ពិពាហ៍មយយចំនួន ដែលមាន លោកមេបានោះ ក៏លោកមេបាគ្មានតម្លៃអ្វីសោះ គឺគ្រាន់តែមានឈ្មោះថាជាលោកមេបា តែប៉ុណ្ណោះ គឺ លោកមេបាគេគ្រាន់តែចាប់ដាក់ដើម្បីបង្រ្គប់កិច្ច ឃើញអ្នកណា ចាប់អ្នកនោះដាក់ឱ្យធ្វើជាមេបាតែម្តង ហើយលោកមេបាចាប់ដាក់នេះ គ្មានសិទ្ធិនិយាយការតាមច្បាប់ប្រពៃណីទេ គ្រាន់តែមានសិទ្ធិឆ្លើយតាម សំណួរដែលលោកអាចារ្យ ឬអ្នកភ្លេងសួរបន្តិចបន្តួចប៉ុណ្ណោះ។ សព្វថ្ងៃនេះ គេលែងទៅអញ្ជើញលោក មេបាដល់ផ្ទះតាមប្រពៃណីពីបុរាណឡើយ ហើយសូម្បីតែរបស់កំដរដៃបន្តិចបន្តួច ដូចជា នំអន្សម ឬផ្លែឈើក៏មិនមានផង គឺវិវត្តខុសពីសម័យបុរាណឆ្ងាយណាស់។

នៅក្នុងចុងទសវត្សរ៍ទី៩ និងទសវត្សរ៍ទី១០ (១៩៨៩-២០០០) នៃសតវត្សរ៍ទី២០ នេះ អ្នកដែលនៅមានតួនាទីជាអ្នកប្រពៃណី មានតែលោកមហា និងលោកអាចារ្យពេលាប៉ុណ្ណោះ ហើយមុខ ងាររបស់លោកមហាសព្វថ្ងៃនេះ គឺនៅសល់តែទង្វើ ឯរូបមនុស្សជាអ្នកធ្វើក៏បាត់បង់ដែរ ពីព្រោះលោក អ្នកដើមការ ទៅរកតែលោកអាចារ្យពេលាម្នាក់ ឱ្យលោកអាចារ្យពេលានោះ ធ្វើតួជាឈ្មាយផង ជាមហា ផង ជាលោកអាចារ្យពេលាផង គឺគ្រប់គ្រាន់ហើយ។ ឯពេលវេលានៃពិធីរៀបអាពាហ៍ពិពាហ៍ ក៏ត្រូវបាន បព្រួញផងដែរ គឺបព្រួញពីចំនួន៣ថ្ងៃ ៣យប់ មកនៅត្រឹមតែ៤ ឬ៥ ម៉ោងប៉ុណ្ណោះ។

កត្តាបំព្រួញបែបនេះ ក៏មានលក្ខណៈសមរម្យម្យ៉ាងដែរ ពីព្រោះវាចំណេញពេលា តែការបំព្រួញគឺលោកអាចារ្យពេលាដើរតួជាឈ្មាយផង ជាមហាផង ជាអាចារ្យពេលាផង និងជាមេបាផងដែល បណ្តាលឱ្យលោកអាចារ្យពេលាមានការមមាញឹកខ្លាំង គឺសួរខ្លួនឯង ឆ្លើយខ្លួនឯង ហើយការសួរខ្លួនឯង និងឆ្លើយខ្លួនឯងនេះហើយ ធ្វើឱ្យអាចារ្យក្លាយទៅជាមនុស្សកំប្លែងនិយម មិនមែនជាអ្នកប្រពៃណីនិយមទេ ឬនឹងហៅថាជាអ្នកបំផ្លាញប្រពៃណីទៅវិញក៏ថាបាន និងម្យ៉ាងវិញទៀត នាពេលបច្ចុប្បន្ននេះ បើគេមករកបឹងពាក់លោកអាចារ្យឱ្យរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ គឺអាចារ្យខ្លួនឯងបានកាត់ថ្លៃតម្លៃខ្លួនថាប៉ុណ្ណេះ ឬប៉ុណ្ណោះ ទើបខ្លួនអាចទៅធ្វើជូនបាន ហើយក៏មានអាចារ្យមួយចំនួន ពេលទៅធ្វើជាអាចារ្យ ចេះតែប្រមូលចាក់យកសម្ភារគេតម្តង ដោយមិនមានការលើកជូនពីសំណាក់សាមីដើមការឡើយ។


សម័យសព្វថ្ងៃនេះ ជាសម័យដែលប្រជារាស្ត្រកំពុងតែខ្វះខាតច្រើនផង មានការរវល់ច្រើនផង និងជាសម័យមនុស្សមិនសូវឱ្យតម្លៃទៅលើប្រពៃណីផង បានធ្វើឱ្យប្រពៃណីមួយចំនួនចេះតែសាបរលាបទៅម្តងបន្តិចៗ ហើយមិនយូរប៉ុន្មានទេ ការរៀបអាពាហ៍ពិពាហ៍កូនចៅនឹងវិវត្តមកត្រឹមតែការ ប្រមូលចាស់ទុំ មកអុជទៀនធូប បួងសួងវិញ្ញាណក្ខន្ធជីដូនជីតាជាការស្រេច ដោយមិនចាំបាច់មករកលោកអាចារ្យនាំឱ្យអំពល់ទេ ដែលកត្តាទាំងនេះ គឺបណ្តាលមកពីលោកអាចារ្យធ្វើឱ្យបាត់បង់តម្លៃខ្លួនឯងផង បណ្តាលមកពីការប្រារព្ធប្រពៃណីរបស់មហាជនមានការធ្លាក់ចុះផង និងបណ្តាលមកពីក្នុងសម័យអន្តរកប្ប ប៉ុល ពត លោកអ្នកចេះចាំ និងយល់អំពីប្រពៃណីខ្មែរស្លាប់អស់ នៅសល់តែអ្នកមិនបានចេះចាំគ្រាន់តែបានដឹងខ្លះៗ ហើយមិនបានយល់ច្បាស់ អំពីប្រពៃណីខ្មែររបស់ខ្លួនផ លុះដល់ពេលគេយកខ្លួនទៅធ្វើជាអាចារ្យពេលា ខ្លួនជាអាចារ្យមិនសូវបានចេះច្បាស់ ក៏ចាប់រៀបស្មាន ឬរៀបតាមការ សម្គាល់ឃើញគេពីពេលមុន ចេះតែធ្វើទៅធ្វើតាមគ្នារហូតមក ដូចជាពេលរៀបចំកៅអីកាត់សក់ ក៏យក កូនប្រុសឱ្យទៅអង្គុយលើកៅអីខាងស្តាំដៃកូនស្រី តាមព្រលឹងរបបបិតាធិបតេយ្យ (ចិន យួន) ទៅវិញ។
ការធ្វើបែបនេះ មិនមានការត្រឹមត្រូវតាមលក្ខណៈប្រពៃណីខ្មែរយើងឡើយ។ ជាឧទាហរណ៍ជាក់ស្ដែង នៅកន្លែងខ្លះ លោកអាចារ្យខ្លះមិនព្រមធ្វើតាមលោកអាចារ្យនៅទីក្រុងភ្នំពេញឡើយ គឺលោកនៅតែរៀប ចំពិធីតាមព្រលឹងរបបមាតាធិបតេយ្យ។


រៀបរៀងដោយ៖ កោះថ្មី
ប្រភព៖សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ

2's reply

jupi  Moderator  2016-12-21 19:01  From the mobile phone  | Show all posts

Report Use magic

Reply
jupi  Moderator  2016-12-21 19:01  From the mobile phone  | Show all posts

Report Use magic

Reply
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top