• khmer
  • Moderator
Rookie Active Members Enthusiastic Member Promotion of human Promotion of human NO.2 King of irrigation

2Follower

  • khmer
Facebook Twitter Google+ Share

ធ្វើ​ម៉េច​បាន​ស្នាមថើបនៅថ្ងៃ​ណាត់​ជួប​ដំបូង?

[Copy link]
408179 0
Share
កាន់​តែ​ជិត​ស្និទ្ធ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​វិវត្ត​ទៅ​ជា​ទំនាក់​ទំនង​ស្នេហានិង​ឈាន​ដល់​ការ​ណាត់​គ្នា​ដំបូង​នៅ​​ខាង​ក្រៅ ​ហើយ​​អ្នក​​ប្រាកដ​ជា​ចង់​ឲ្យ​មាន​ភាព​ផ្អែម​ល្ហែម​គ្រា​​នៅ​គ្រាដំបូង​របស់​អ្នក។
ណាត់​គ្នា​ចេញ​មក​ក្រៅ​លើក​ដំបូង​ជាមួយ​ដៃ​គូ​ថ្មី​ថ្មោង​មក​ញ៉ាំ​អី មើល​កុន ឬ​ដើរ​លេង អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ភ័យ​អរៗ ឬ​រំភើប ព្រោះ​អ្នក​កំពុង​ នៅ​ជា​មួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​តែ​ពីរ​នាក់។ គូ​ខ្លះ​ចង់ឲ្យ​​ឱកាស​ជួប​គ្នា​ពិសេស​នេះ កាន់​តែ​រ៉ូម៉ែនទិក​ គេ​ដើរ​កាន់​ដៃ​​គ្នា ឯ​ខ្លះ​ទៀត បោះ​ត្រា​បញ្ជាក់​ស្នេហ៍​លើ​ថ្ពាល់ (ថើប)។ អីចឹង អ្នក​មាន​ដឹង​វិធី​សាស្ត្រ​ណា ដើម្បី​បាន​ស្នាម​ថើប​នៅ​ថ្ងៃ​ណាត់​ជួប​ដំបូង​ទេ?
kiss-on-first-date.jpg
ថ្ងៃ​នេះ Sabay សូម​ណែនាំ​ពី​វិធី​សាស្ត្រ​ខ្លះៗ ដើម្បី​ទទួល​បាន​ស្នាម​ថើប​ដំបូង​នា​ពេល​ណាត់​ជួប៖
១. ជជែក​លេង និង​រក​ពេល​ត្រឹម​ត្រូវ
បន្ទាប់​ពី​អ្នក​ណាត់​ជួប​ដៃ​គូ​បាន​សម្រេច​នៅ​ខាង​ក្រៅ​ហើយ អ្នក​ត្រូវ​រក​កន្លែង​ណា​ដើរ​លេង ឬ​អង្គុយ​ជជែក​គ្នា ដោយ​គ្មាន​ការ​រំខាន​ពី​ដទៃ (មនុស្ស​ដើរ​កាត់​ច្រើន)។ និយាយ​ជជែក​លេង​ពី​នេះ​ពី​នោះ អ្នក​អាច​ព្យាយាម​អង្គុយ​កៀក​នឹង​ដៃ​គូ​អ្នក។
២. ចាប់​ដៃ​មុន​ពេល​ថើប
ខណៈ​ដែល​កំពុង​សាសង​គ្នា​កាន់​តែ​ផ្អែម​ល្ហែម​ហើយ អ្នក​អាច​ព្យាយាម​ចាប់​ដៃ​ដៃ​គូ និង​កាន់​ឲ្យ​ជាប់។  បើ​គេ​មិន​ដក​ចេញ បើ​ប្រាកដ​ជា​មាន​អារម្មណ៍​ល្អ​លើ​អ្នក​ហើយ។ ត្រូវ​ចាំ​ថា ដំណាក់​កាល​​ដំបូង​ត្រូវ​ចាប់​ដៃ​សិន។
romantic-date.jpg
៣. ប្រើ​កែវ​ភ្នែក​ស្រទន់
ឈប់​និយាយ​មួយ​ភ្លែត​សិន អ្នក​អាច​បែរ​មុខ​សម្លឹង​មើល​មុខ​ដៃ​គូ​អ្នក ដោយ​ប្រើ​កែវ​ភ្នែក​ស្រទន់ និង​ពោរ​ពេញ​ដោយ​មនោសញ្ចេតនា។ បន្ទាប​ក្បាល​សន្សឹមៗ​មក​ជិត​ដៃ​គូ គួប​ផ្សំ​នឹង​មើល​កែវ​ភ្នែក អ្នក​អាច​ចាប់​ផ្ដើម​ថើប​ថ្ពាល់​ដៃ​គូ​មួយ​ខ្សឺត។ ត្រូវ​ចាំ​ថា ពេល​ថើប​ មិន​ត្រូវ​បង្ខំ។ ត្រូវ​ធ្វើ​ឲ្យ​យ៉ាង​ណា​ឲ្យ​រ៉ូមែនទិក និង​អាច​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ថា អ្នក​ជា​មនុស្ស​កក់​ក្ដៅ។
៤. មើល​ប្រតិកម្ម​ដៃ​គូ
បន្ទាប់​ពី​អ្នក​បន្តក់​ស្នាម​ត្រា​បន្តិច​លើ​ថ្ពាល់ អ្នក​ត្រូវ​ចាំ​មើល​ប្រតិកម្ម​របស់​ដៃគូ ថា​តើ​នាង/គាត់ មាន​អារម្មណ៍​យ៉ាង​ណា? ភ័យ? ភ្ញាក់​ផ្អើល? ខ្មាសអៀន ឬ​យ៉ាងណា? មិន​បដិសេធ មាន​ន័យ​ថា ដៃ​គូ​អ្នក​ពេញ​ចិត្ត​អ្នក​ហើយ។
៥. ថើប​ម្ដង​ទៀត
បន្ទាប់​ពី​សង្កេត​ប្រតិកម្ម​ហើយ អ្នក​អាច​កាន់​ដៃ​ដៃ​គូ​ឲ្យ​ជាប់ ជជែក​លេង​បន្ត​ពី​នេះ​ពី​នោះ​បែប​សាង​សង​គ្នា (ញ៉ែ)។ អ្នក​ឲ្យ​អាច​ដៃ​គូ​សាក​បិទ​ភ្នែក​បន្តិច អីចឹង អ្នក​អាច​ចាប់​ផ្ដើម​ថើប ជា​លើក​ទី​២​ហើយ ដើម្បី​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​រ៉ូម៉ែនទិក។
បើ​ជោគជ័យ​ក្នុង​ការ​ណាត់​ជួបដំបូង​នេះ នោះ​អ្នក​ទាំងពីរ​កាន់​តែ​ស្និទ្ធស្នាល​គ្នា និង​អាច​មាន​ឱកាស​នា​ពេល​ក្រោយៗ​ទៀត។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ថើប​នា​ពេល​ណាត់​ជួប​លើក​ដំបូង មិន​មែន​ចេះ​តែ​ធ្វើ​បាន​គ្រប់​ពេល​នោះ​ទេ។ វា​អាស្រ័យ​លើ​ទំនាក់​ទំនង​ថា​តើ អ្នក និង​ដៃគូ មាន​អារម្មណ៍​ជិត​ស្និទ្ធ​ប៉ុណ្ណា និង​ថាតើ​អ្នក​ជ្រើសរើស​ពេល​វេលា ទីកន្លែង និង​បង្កើត​បរិយាកាស​រ៉ូម៉ែនទិក​កម្រិត​ណា។
ប្រែ​សម្រួល៖ សុផាត

ដកស្រង់ពី:SABAY NEWS
ខ្ញុំជាលេខមួយ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top