• dara
  • Moderator

4Follower

  • dara
Facebook Twitter Google+ Share

ម៉ូតូ​សេរីថ្មី ៣ម៉ូឌែល​ត្រៀម​ក្រឡុក​ទីផ្សារ នៅ​ឆ្នាំ ២០១៧នេះ

[Copy link]
411832 3
Share
ម៉ូតូ Honda PCX, Yamaha Aerox 155, GPX Legend ជា​ម៉ូតូ​ដែល​ត្រៀម​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឆ្នាំ ២០១៧ ខាង​មុខ​នេះ។ លោក ផល រីរ៉ាក់​ដែល​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ហាង​លក់​ម៉ូតូ K-Rider បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ម៉ូតូ​ប្រភេទ​ស្ព័រ GPX ដែល​ជា​ម៉ូតូ​ពេញ​និយម​លំដាប់​លេខ ៣ នៅ​ប្រទេស​ថៃ​បន្ទាប់​ពី​ហុងដា និង​យ៉ាម៉ាហា កំពុង​ស្វែង​រក​ដៃ​គូ​សហការ​ត្រៀម​នឹង​នាំ​ចូល​ទីផ្សារ​ក្នុង​ស្រុក ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៧ ខាង​មុខ​នេះ។

PGX-2016-05.jpg
GPX Legend កម្លាំង​ម៉ាសុីន ១៥០ សេសេ

ម៉ូតូ​ដែល​កំពុង​បើក​ទីផ្សារ​លក់​មាន​ដូចជា GPX R5, GRX Legend, GRX Demon និង GPX Demon Edition។ ចំណែក​ម៉ូតូ​ម៉ូដែល​ចុង​ក្រោយ​ម៉ូឌែល Yamaha Aerox និង Honda PCX ស៊េរី​ឆ្នាំ ២០១៧ ដូច​គ្នា​របស់ក្រុមហ៊ុន​យ៉ាម៉ាហានិងហុងដា ក៏​ត្រៀម​ប្រកួតប្រជែងចូល​ទីផ្សារ​ក្នុង​ស្រុកដូច​គ្នា​ផង​ដែរ។

Yamaha Aerox កម្លាំង​ម៉ាសុីន ១៥៥ សេសេបំពាក់​ម៉ាស៊ីន​ស៊ីឡាំង​ប្រភេទ Water Cooled, SOHC ប្រើ​បច្ចេកវិទ្យា Blue Core និង​អាច​ផ្ទុក​សាំង​បាន ៤,៦ លីត្រ ភ្ជាប់​ដោយ​ប្រព័ន្ធ​សោ​ឆ្លាតវៃ​មាន​ប៊ូតុង Fuel និង Seat ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​បើក​កែប​និង​បើក​កន្លែង​ចាក់​ប្រេង​នៅ​ទូក​ម៉ូតូ​ខាង​មុខ បំពាក់​ចង្កៀង​មុខ​ពីរប្រភេទ LED ចង្កៀង​ផ្នែក​ខាង​ក្រោយ​ក៏​ជា​ប្រភេទ LED ដូចគ្នា។ ផ្នែក​ខាង​ក្រោម​កែប​ម៉ូតូ​មាន​កន្លែង​ដាក់​ឥវ៉ាន់ (Mega Box) ទំហំ​ធំ ២៥ លីត្រ។

Honda PCX កម្លាំង​ម៉ាសុីន ១៥៥ សេសេបំពាក់​​បច្ចេកវិទ្យា Smart Key មាន​​ពណ៌​ចម្រុះ​ប្លែក​ជាច្រើន​ដូចជា ស-ទឹកក្រូច, ទឹកក្រូច-ខ្មៅ, ខៀវ-ខ្មៅ និង ខ្មៅ-ទឹកក្រូច យ៉ាន់​កង់​មុខ​ពណ៌​មាស អាច​ដាក់​មួក​សុវត្ថិភាព នៅ​ក្នុង​ឃ្លុប​ម៉ូតូ ហើយ​ថែម​ទាំង​អាច សាក​ថ្ម​ទូរសព្ទ បាន​យ៉ាង​​ឡូយ​ថែម​ទាំង​ផង។

PGX-2016-05-1.jpg
Yamaha Aerox កម្លាំង​ម៉ាសុីន ១៥៥ សេសេ

PGX-2016-05-2.jpg
Honda PCX កម្លាំងម៉ាសុីន ១៥០ សេសេ


ប្រភព៖ Sabay

3's reply

Taingvengly  Editor  2016-12-27 09:27  | Show all posts
ស្អាតៗចង់បានដល់ហើយ!
Taingvengly  Editor  2016-12-27 09:27  | Show all posts
នៅណាមានលក់!?
Taingvengly  Editor  2016-12-27 09:28  | Show all posts
Honda PCX, Yamaha Aerox 155, GPX Legendមានកំលាំងប៉ុន្មានដែល???
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top