Facebook Twitter Google+ Share

គន្លឹះ​សាមញ្ញ​ទាំង ៤​​យ៉ាង​​ងាយ​ៗ​ ​អាច​ឱ្យ​អ្នក​​​​ «សន្សំ​លុយ​ទុក​បាន»​​

[Copy link]
411601 0
Share
1-18.jpg

ការគ្រប់គ្រងលុយកាក់ គឺជារឿងសំខាន់ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវការរស់នៅដ៏សមប្រកប និងសុខស្រួល ។ ប៉ុន្តែបើនិយាយពីការគ្រប់គ្រងលុយកាក់វិញ ប្រហែលមិនមែនជារឿងងាយស្រួលដែលមនុស្សភាគច្រើនអាចធ្វើបាននោះទេ ។ អ្នកខ្លះលើកឡើងថា ចុះបើប្រាក់ខែតិច ឱ្យគ្នាសន្សំយ៉ាងម៉េចទៅ? តាមពិតបើអ្នកដាក់ចិត្តថាសន្សំមែននោះ ទោះប្រាក់ខែតិចយ៉ាងណាក៏អាចសន្សំបានដែរ ទាស់ត្រង់ថាសន្សំបានតិចឬក៏ច្រើនប៉ុណ្ណោះ ។ ខាងក្រោមនេះគឺជាដំបូន្មានដែលអ្នកអាចរៀនសូត្របាន៖

១. គិតពីគោលដៅវែងឆ្ងាយ
កុំគិតថាការសន្សំលុយ គឺជារឿងក្នុងរយៈពេលខ្លីឱ្យសោះ ។ អ្នកគួរគិតថា អ្នកគួរតែចាប់ផ្ដើមសន្សំលុយសម្រាប់ការចូលវិវត្តន៍តាំងពីអ្នកនៅក្មេង ។ បើសិនបើអ្នកធ្វើបានបែបនេះមែន ច្បាស់ណាស់ថាអ្នកនឹងមានលុយច្រើននាពេលចូលដល់វ័យកណ្ដាល ។

២. គិតពីការចំណាយ
ការចំណាយលើសពីចំណូលនឹងប៉ះពាល់យ៉ាងខ្លាំងដល់ថវិការបស់អ្នកដូច្នេះរាល់ការចំណាយត្រូវគិតគ្រប់ជ្រុងជ្រោយ ។ ចំណាយទៅលើអ្វីដេលជាតម្រូវការចាំបាច់ទើបជាការប្រសើរ ។

៣. ការអត់ធ្មត់ និងទប់អារម្មណ៍ខ្លួនឯង
ច្បាស់ណាស់ថានៅពេលដែលអ្នកដាក់ចិត្តសន្សំលុយកាក់ហើយនោះ អ្នកត្រូវហាមចិត្តខ្លួនឯងក្នុងការទិញរបស់របរ ឬចំណាយផ្សេងៗ ។ មិនមែនឃើញអ្វីចង់ទិញ ឬឃើញអ្វីឆ្ងាញ់ចង់ញ៉ាំនោះទេ ។ អ្នកត្រូវសន្សំរហូតដល់អ្នកមានផ្ទះខ្លួនឯង មានឡាន និងអាចចាយវាយទៅលើអ្វីដែលត្រូវការ ។ សន្សំអាចទៅរួចលុះត្រាតែអ្នកចេះហាម ឬទប់ចិត្តខ្លួនឯង ។

៤. យ៉ាងហោចណាស់ត្រូវចាត់ទុកថា ការសន្សំត្រូវតែមានដើម្បីត្រៀមនៅពេលមានអាសន្ន

អ្នកត្រូវចាំថា យ៉ាងហោចណាស់អ្នកត្រូវសន្សំដើម្បីមានលុយមួយផ្នែកសម្រាប់ពេលអ្នកមានអាសន្ន ដូចជាពេលអ្នកឈឺ ឬពេលអ្នកបាត់បង់ការងារជាដើម ៕

ប្រែសម្រួល៖ អឹុង មុយយូ
អត្ថបទ៖ Business Khmer
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top