Facebook Twitter Google+ Share

អត្រាការប្រាក់អវិជ្ជមានជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យកម្ពុជា

[Copy link]
410057 0
Share
real-main.jpg

ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាមានការកើនឡើងយ៉ាងខ្លាំងក្នុងតម្លៃសេដ្ឋកិច្ចក្នុងប្រមាណទសវត្ស៍កន្លងមកនេះ ប៉ុន្តែមិនមានជាការគំរាមកំហែងខ្លាំងពេកទេដែលវាត្រូវបានគេត្រួតពិនិត្យបន្ត ។ អាត្រាការប្រាក់អវិជ្ជមានវាបានលេចឡើងនៅក្នុងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានហើយមានភាពយឺតយ៉ាវតិចតួចពីគោលនយោបាយសេដ្ឋកិច្ចរបស់សហភាពអឺរុប និងប្រទេសជប៉ុនហើយបានធ្វើប្រតិបត្តិការពីធនាគារកណ្តាលជាច្រើន ។

នេះគីជាលោក Alfred Chia គាត់ជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sing Capital លោកបានពន្យល់ថាគោលគំនិតដែលបានដោះស្រាយវិបត្តសេដ្ឋកិច្ច គីបានពីរដ្ឋាភិបាលរបស់ប្រទេសស្វីសនៅក្នុងឆ្នាំ១៩៧០ ។ នេះគីជាសេចក្តីថ្លែងការណ៍របស់លោក Alfred Chia ដែលបានធ្វើឡើងនៅពេលដែលសម្ភោធនៅកម្មវិធីអចលនទ្រព្យកម្ពុជានៅក្នុងប្រទេសសង្ហបុរីនៅឆ្នាំនេះ ។

តើអាត្រាការប្រាក់អវិជ្ជមានគីជាអ្វី?
ពាក្យអវិជ្ជមានហាក់ដូចជាមានការប្រើប្រាស់ផ្សេងៗពីគ្នានៅពេលដែលគេបានប្រើវារួមបញ្ចូលគ្នាជាមួយនឹងពាក្យថា "អត្រាការប្រាក់" ប៉ុន្តែគោលគំនិតនេះត្រូវបានគេបញ្ចូលលដោយបណ្ដាលប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ។ លោក Chia បានពន្យល់ថាមានគោលគំនិតមួយចំនួនដែលបានប្រឆាំងនឹងអ្វីដែលពួកយើងបានយល់ដឹង ។ ចំណែកធនាគារវិញបានចំណាយទៅលើការប្រាក់នៅពេលដែលពួកយើងបានផ្ញើនៅធនាគារ ហើយគោលគំនិតនៃអាត្រាការប្រាក់អវិជ្ជមានវិញ គឺធ្វើការទៅលើរប្រៀបផ្សេងពីនេះវិញ ។ មួយវិញទៀតធនាគារអាចនឹងគិតថ្លៃសេវាណាមួយនៅពេលដែលអ្នកបានដាក់ប្រាក់ចូលគណនីធនាគារ ដោយមានការថែរក្សាប្រាក់របស់អ្នក ។

នេះគឺដូចជាមិនមានការភ្ញាក់ផ្អើលទេ ប៉ុន្តែវាគឺជាការពិតមួយនៃទ្រឹស្តី "unconventional" នេះបើយោងតាមលោក Chia ។ ប្រហែលជារឿងធម្មតាមួយ ធនាគារគឺជាអាជីវកម្មដែលរកប្រាក់កម្រៃដើម្បីទ្រទ្រង់អាជីវកម្មរបស់គេ ។

ហេតុអ្វីបានបណ្ដាលប្រទេសមួយចំនួនរើសយកអាត្រាការប្រាក់អវិជ្ជមាន?
គាត់បានបន្តថាប្រទេសមួយចំនួនដែលមានកត្តាជះឥទ្ឋិពល ៥យ៉ាង សំខាន់ៗ ចុះហេតុអ្វីបានជាប្រទេសជាច្រើនមានភាពយឺតយ៉ាវក្នុងការជ្រើសរើសនូវគោលគំនិតធម្មតាមួយ ។ កត្តាទាំងនេះគីជាផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ផលប៉ះពាល់អវិជ្ជមានសេដ្ឋកិច្ចរបស់ប្រទេសចិន បញ្ហាប្រេង ទំនិញ រូបិយវត្ថុ អត្រាការប្រាក់ និងការភ្ជាប់បណ្ដាញអគ្គីសនីទាំងអស់ ។

នៅពេលបច្ចប្បន្ននេះចាប់តាំងពីមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលមក ពួកយើងបានរកឃើញថាប្រទេសមួយចំនួនដូចជាប្រទេសចិនកំពុងជួបប្រទះនឹងផលបះពាល់អវិជ្ជមានដោយកើតឡើងនៅទីក្រុងខ្មោចដែលជារបស់ខ្លួនដែលធ្លាប់ជាសហគមន៍ រស់រវើកសម្រាប់កម្មករឧស្សាហកម្ម និងគ្រួសាររបស់គេ ។ ដោយមានការនិយាយគ្នាថាពួកយើងបានឃើញពីការកើនឡើងហើយ និងការធ្លាក់ចុះភាគច្រើនជារូបិយប័ណ្ណដុល្លាអាមេរិកដែលជារូបិយប័ណ្ណដ៏សំខាន់របស់ប្រទេសកម្ពុជា ។

តើនេះអាចប៉ះពាល់ដល់ប្រទេសកម្ពុជារឺទេ?
អ្វីដែលនឹងជាការប៉ះពាល់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺជាភាពខ្លាំង និងខ្សោយរបស់រូបិយវត្ថុអាមេរិក និងការធ្វើជំនួញរបស់ជនជាតិចិនចាប់តាំងពីជនជាតិចិនបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

បើទោះបីជាបានដឹងថាវាជាសញ្ញានៃភាពលំបាកមួយក៍ដោយ គោលបំណងនៃអាត្រាការប្រាក់អវិជ្ជមាន គឺបានបង្ខំឲ្យធនាគាររួចទៅហើយ ក្រុមហ៊ុនអាជីវកម្ម និងបុគ្គលមួយចំនួនបានច្នៃប្រឌិតជាមួយនឹងរបៀបដែលពួកគេអាចបង្កើតនូវកំណើនប្រាក់ចំណូល ធនាគារហាក់ដូចជាបានរកឃើញមធ្យោបាយមួយក្នុងការផ្តល់ប្រាក់កម្ចី ។

យោងទៅតាមលោក Chia ធនាគារហាក់ដូចជាបានរកឃើញមធ្យោបាយមួយទៅលើទីផ្សារអចលនទ្រព្យ ។ តាត់បានយកប្រទេសជប៉ុនជាឧទាហរណ៏ថា ប្រជាជនជប៉ុនទាំងអស់អាចខ្ចីប្រាក់បានរហូតដល់ទៅ 100ភាគរយ នៃតម្លៃអចលនទ្រព្យ ចំណែកឯអត្រាការប្រាក់ត្រឹមតែ 1ភាគរយ ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ ជាមួយនឹងការវាយតម្លៃដ៏ត្រឹមត្រូវមួយដែលផ្តល់ប្រាក់កម្ចីជួយកាត់បន្ថយហានិភ័យសម្រាប់ប្រជាជន ពីព្រោះប្រសិនបើប្រាក់កម្ចីនេះមិនត្រូវបានបង់ប្រាក់ត្រឡប់មកវិញទេនោះ ពួកគេនៅតែមានអចលនទ្រព្យដោយខ្លួនឯងនឹងអាចសងត្រឡប់មកវិញ ។

គោលគំនិតនេះគួរតែអនុវត្តក្នុងប្រទេសកម្ពុជា ហើយធនាគារប្រហែលជាអាចរកប្រាក់កម្រៃបានច្រើននៅពេលដែលឧស្សាហកម្ម អចលនទ្រព្យកំពុងរីកចម្រើន ។

ប្រភព៖ Business Khmer

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top