Facebook Twitter Google+ Share

គន្លឹះ​ ៣​យ៉ាង​ ដែល​គួរ​មាន​​ ដើម្បី​ជួយ​​អ្នក​មានបាន​​ជាង​មុន​នៅ​ឆ្នាំ​២០១៧​

[Copy link]
409413 0
Share
1-25.jpg

ឆ្នាំ២០១៦ នឹងឆ្លងចូលដល់ឆ្នាំ២០១៧ នាពេលខាងមុខឆាប់ៗនេះហើយ ។ ប៉ុន្តែមនុស្សជាច្រើនគឺគិតតែពីរឿងដើរលេង មិនបានគិតពីផែនការដើម្បីធ្វើខ្លួនឱ្យមានបាននោះទេ ។ ប៉ុន្តែវាជារឿងល្អ ប្រសិនជាយើងចាប់ផ្តើមគិតពីឆ្នាំ២០១៧ ឲ្យបានហ្មត់ចត់ឱ្យហើយ ។ ប្រសិនជាអ្នកពិតជាចង់មានបានមែន ខាងក្រោមនេះគឺជាគន្លឹះ៖

១. ខិតខំដើម្បីក្តីសុបិនរបស់អ្នក មិនមែនក្ដីសុបិនរបស់អ្នកដទៃទេ
ប្រសិនជាអ្នកពិតជាចង់ចាប់ផ្តើមរកលុយដោយខ្លួនឯង និងក្លាយជាអ្នកមានមែន អ្នកត្រូវចាប់ផ្តើមធ្វើអ្វីដែលអ្នកពិតជាមានចំណង់ចំណូលចិត្តខ្លាំង ។ មានចំណង់ចិត្ត អ្នកនឹងធ្វើវាឱ្យបានប្រសើរជាមិនខាន ។

២. សុបិន្តឲ្យខ្ពស់ប៉ុន្តែចាប់ផ្តើមពីសកម្មភាពតូចៗទៅ

នរណាម្នាក់ក៏ចង់ជោគជ័យឆាប់ៗដែរ ។ ប៉ុន្តែវាជាការល្អប្រសិនបើអ្នកទៅយឺត តែដើរលើមាគ៌ាដ៏ត្រឹមត្រូវ ។

៣. ឲ្យអ្នកដទៃជំនួសខ្លួនឯង
មនុស្សជាច្រើនគិតថា វាពិបាកនឹងធ្វើណាស់ ។ អ្នកគួរចងចាំថា ទ្រព្យសម្បត្តិពិតប្រាកដមិនមែនមានលុយតែមួយមុខនោះទេ ប៉ុន្តែក៏អារម្មណ៍នៅក្នុងចិត្តផងដែរ ។ នៅពេលដែលអាចចាប់ផ្ដើមការងារមួយចំនួនបើអាចបាន គឺត្រូវរកអ្នកដទៃឱ្យមកជួយ (ជួលបុគ្គលិក) ។ អ្នកត្រូវតែស្វែងរកពេលវេលាសម្រាប់ខ្លួនឯង ដើម្បីគិតផ្ដោតទៅលើយុទ្ធសាស្ត្រ មិនមែនរវល់វ៉ល់តែនឹងការងារតូចតាចនោះទេ ៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ Business Khmer

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top