Facebook Twitter Google+ Share

​​លេស​ ៤​យ៉ាង​ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​​ងើប​មុខ​​រួច​ពី​បំណុល​​​អស់​មួយ​ជីវិត

[Copy link]
410100 0
Share
debt-1sss11.jpg

បំណុល​​នឹង​បំផ្លាញ់​ជីវិត​អ្នក​​ទាំង​ស្រុង​ ប្រសិន​បើ​មិន​អាច​ដោះស្រាយ​បាន​ ។ អ្វី​ដែល​ល្អ​បំផុត​ក្នុង​សម័យ​កាល​នេះ​គឺ​សង​បំណុល​របស់​អ្នក​អោយ​អស់​ ហើយចាប់​ផ្ដើម​សន្សំ​ និង​មាន​ផែនការ​សម្រាប់​អនាគត​របស់​អ្នក​ ។ ខាងក្រោម​នេះ​ជា​លេស​ចំនួន​ ៤​យ៉ាង​ ​ដែល​ធ្វើ​អោយ​អ្នក​នៅ​តែ​ជំពាក់​បំណុល​គេ​ ។

១. គង់តែ​សង​ទេ​ ​​ដូច្នេះ​​មិន​ចាំ​បាច់​មាន​ផែនការ​ឡើយ
អ្នក​ដឹង​ហើយ​​ខ្លួន​ត្រូវ​សងប្រាក់គេ​ ប៉ុន្តែ​អ្នក​មិន​ខ្វល់​ពី​វា ។ អ្នក​គិត​ថា​អ្នក​នឹង​សង​វា​ពេល​ដែល​អ្នក​មាន ។ ​​​អ្វី​ជា​ការពិត​នោះ​ គឺ​អ្នក​ត្រូវ​មាន​​គម្រោង​​ច្បាស់​លាស់ ​​ព្រោះ​បើ​គ្មាន​​វា​ទេ​អ្នក​នឹង​នៅ​តែ​ត្រាំត្រែង​ជា​មួយបំណុល​គ្មាន​ថ្ងៃ​ដក​ខ្លួន​រួច​​ឡើយ​​ ។

២. បំណុល​ច្រើន​ពេក
នៅ​ពេល​បំណុល​របស់​អ្នក​ច្រើន​ខ្លាំង​ពេក ​អ្នក​គិត​ថា​បំណុល​ទាំង​នោះ​ គឺ​មិន​អាច​សង​អស់​ឡើយ ។​ វា​ជា​ការពិបាក​ដែល​ត្រូវ​សង​​បំណុល​ទាំង​នោះ ​ព្រោះ​វា​​ត្រូវ​ការ​រយៈពេល​យូរ​ដើម្បី​សង ។

​៣. អ្នក​ចង់​ទិញ​អី
មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក​ក្នុង​ការ​បែងចែក​រវាង​ទំនិញ​ដែល​ទំនើប​ និង​អ្វី​ដែល​ចាំ​បាច់ ។​ ឧទាហរណ៍ អ្នក​ត្រូវការ​រថយន្តដើម្បី​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ការ​រថយន្ត ​Lexus​ ចុងក្រោយ​បំផុត​នោះ​ទេ​​ ឬ​រថយន្ត​ BMW ​​ឡើយ​ ​​ព្រោះ​​ការ​ប្រើប្រាស់​សម្ភារៈ​ថ្លៃ​ពេក​ និង​បង្ក​បញ្ហា​ដល់​អ្នក​មិន​ខាន​ ។

៤. មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​បំណុល​
​​បើ​គិត​ថា​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​បំណុល​​ដូច្នេះ​វា​ជា​មិនមែន​ជា​រឿង​ធំ​ទេ​ ​នោះ​វា​អាច​​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ធ្វេសប្រហែស​ក្នុង​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​​ ​​​និង​មិន​អាច​​សងបំណុល​គេ​ទាន់​ពេលវេលា​នោះ​ទេ​ ៕

​​ប្រែ​សម្រួល៖ ​អឹុង​​​​ មួយយូ
​ប្រភព៖ Business Khmer
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top