• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

តិចនិចជ្រើសរើស និងទិញអាហារកំប៉ុង ដែលស្ត្រីមេផ្ទះគ្រប់រូបគួរយល់ដឹង

[Copy link]
403783 0
Share
1-3.jpg

សម្រាប់បងៗស្រ្តីមេផ្ទះដែលត្រូវទិញអាហារកំប៉ុងមកពិសាជាញឹកញាប់នោះ ថ្ងៃនេះ ហាស ហា ហាមានចំណេះដឹងពាក់ព័ន្ធនឹងវិធីជ្រើសរើសទិញអាហារកំប៉ុងមកជម្រាបជូន៖
– ចូរសង្កេតមើលលក្ខណៈរបស់កំប៉ុង បើផ្នែកខាងលើ ឬផ្នែកខាងក្រោមមានស្នាមប៉ោងទុលឡើង ឬក្រពឹតខូងចុះនោះ បញ្ជាក់ថា អាហារនៅក្នុងកំប៉ុងនោះខូច ឬអន់គុណភាពហើយ ។
– ប្រើម្រាមដៃ ផ្ទាត់នៅលើកំប៉ុង ហើយសង្កេតស្តាប់សម្លេងដែលកើតឡើង បើជាអាហារកំប៉ុងប្រភេទផ្លែឈើ សំឡេងដែលលាន់ឡើងគួរតែជាសម្លេងឮរាងស្រួយខ្ទរ ទើបបញ្ជាក់ថានៅល្អ តែបើជាអាហារកំប៉ុងពពួក បន្លែ សាច់ ឬត្រីវិញ គួរតែមានសំឡេងរាងធ្ងន់ៗ ដែលបញ្ជាក់ថា អាហារនៅក្នុងកំប៉ុងនោះនៅថ្មីស្រស់ល្អនៅឡើយ។
– ចូរសង្កេតមើលថ្ងៃផុតកំណត់ ឬថ្ងៃដែលផលិតដែលមានសរសេរបញ្ជាក់នៅលើគម្រប ឬនៅលើបាតកំប៉ុង ។
– បើទិញមកហើយ ពេលបើកឡើងឃើញ នៅខាងក្នុងកំប៉ុងមានពពុះ មិនគួរទទួលទានទេ ។
– អាហារកំប៉ុងដែលនៅសល់អាចទុកទទួលទានទៀតបាននោះ បើបានបន្ថែមទឹកខ្មេះចូលទៅបន្តិចនឹងធ្វើឱ្យកាន់តែមាន រសជាតិឆ្ងាញ់ឡើង៕

ប្រភព៖ Has-has-ha

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top