Facebook Twitter Google+ Share

Toni kross បង្ហោះរូបភាពឌឺដងអោយក្រុម Brazil ពេលអបអរឆ្នាំថ្មី 2017

[Copy link]
398781 0
Share

Toni-Kross.jpg


ខ្សែបម្រើក្លឹបស្តេចស Real Madrid កីឡាករ Toni Kross បានសរសេរ និងផុសរូបភាពនៅក្នុងបណ្តាញទំនាក់ទំនង Instagram របស់ខ្លួនដោយនៅក្នុងរូបភាពនោះចង់មានន័យថា (ពីពាន់ និង រូបភាពទង់ជាតិប្រេសុីលតំណាងលេខ1 និង ទង់ជាតិប្រទេស អាឡឺម៉ង់តំណាងលេខ7 (2017) ដើម្បីអបអរសាទរទទួលអំណរឆ្នាំថ្មីឆ្នាំសាកល ដែលមានអ្នក Following ប្រមាណ4.36 (បួនលាននិង36មុឺននាក់) នៅទូទាំងពិភពលោក។


មិនដឹងថាវាចេតនា រឺជាការលេងសើចដែល ខ្សែបម្រើសមាជិក ក្រុមឥន្រ្ទីយ៍ដែកអាឡឺម៉ង់ដែលជួយអោយក្រុមឈ្នះ World Cup 2014 រូបនេះ បង្ហោះឡើងក្នុងន័យរំលឹកដល់ជ័យជំនះ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2014 ដែល ក្រុមជម្រើសជាតិអាឡឺម៉ង់យកឈ្នះក្រុម ប្រេសុីលដែលជាម្ចាស់ផ្ទះដោយលទ្ធផលយ៉ាងលើសលុប អាឡឺម៉ង់ 7:1 ប្រេសុីល ដែលក្នុងពេលនោះខ្សែបម្រើវ័យ24ឆ្នាំរូបនេះរកបាន2គ្រាប់ផងដែរ មុននៅទៅជួបក្រុមអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រនោះ។


ប្រភព: Dailymail Sport

ដោយ៖ Phearak



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top