• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

បញ្ហា​ស្បែក​ដ៏​គួរ​ឱ្យ​អាម៉ាស់​​របស់ស្រ្តី ​និង​ដំណោះ​ស្រាយ

[Copy link]
400986 0
Share
មនុស្សស្រីគឺជាអ្នកប្រឈមនឹងបញ្ហាសុខភាពបន្តពូជ និងស្បែកជាងច្រើនជាងបុរស។ មានមូលហេតុជាច្រើនដែលបណ្តាលឲ្យ កើតមានបញ្ហាស្បែកទាំងនោះ រួមមានកង្វះអនាម័យ ការស្លៀកពាក់ជាដើម។ ថ្ងៃនេះកញ្ញានឹងលើកពីបញ្ហា​ស្បែក​ដ៏​គួរ​ឱ្យ​អាម៉ាស់​ទាំង៦​យ៉ាង​របស់​ស្រ្តី ​និង​ដំណោះ​ស្រាយ

១. កន្ទួល​លើ​កំប៉េះ​គូថ៖ កន្ទួល​ទាំងនេះ​មើល​ទៅ​ដូច​មុន​អ៊ីចឹង ប៉ុន្តែ​មិនមែន​នោះ​ទេ។ វា​បណ្ដាល​មក​ពី​ការ​ស្លៀក​ខោ​រឹបៗ​ពេក។
ដំណោះស្រាយ៖ កុំស្លៀក​ខោ​រឹប និង​គួរ​ប្រើ​សាប៊ូ​ដែល​កម្ចាត់​បាក់តេរី​ក្រោយ​ពេល​ហាត់​ប្រាណ​រួច។

២. បែក​ញើស​ច្រើន​ខុស​ធម្មតា៖ មនុស្ស​ជាច្រើន​ជួបប្រទះ​នឹង​បញ្ហា​នេះ ភាគ​ច្រើន​នៅ​ត្រង់​ក្លៀក ដៃ ជើង និង​ផ្ទៃមុខ​ផង​ដែរ។
ដំណោះស្រាយ៖ ស្លៀក​សម្លៀក​បំពាក់​ដែល​ជក់​ទឹ​កល្អ។ ការ​ប្រើ​ផលិតផល​ផ្ដល់​ក្លិន​ក្រអូប ក៏​ដូចជា​ការ​ចាក់ Botox ដើម្បី​បំបាត់​ការ​បែក​ញើស​ច្រើន​ខុស​ធម្មតា​បាន​ផង​ដែរ។

wet_large.png

៣. ដុះរោម​នៅ​ក្បាល​សុដន់៖ មនុស្ស​ស្រី​​សុទ្ធ​តែ​មាន​រោម​នៅ​លើ​សុដន់​ទាំងអស់ ប៉ុន្តែ​មា​នតែ៣០%​ប៉ុណ្ណោះ​ដែល​សម្គាល់​ឃើញ​វា​យ៉ាង​ច្បាស់។ វា​បណ្ដាល​មក​ពី​បញ្ហា​ហ្ស៊ែន និង​ភាព​គ្មាន​តុល្យភាព​នៃ​អ័រម៉ូន។
ដំណោះស្រាយ៖ មិន​ចាំបាច់​ធ្វើអ្វី​ទាំងអស់។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​ដក ឬមិន​ដក​វា​បាន (ការ​បករោម​នៅត្រង់​នេះ​អាច​បណ្ដាល​ឱ្យ​រោល​ស្បែក)។

៤. ជើង​មាន​ក្លិន​ស្អុយ៖ ការ​បែក​ញើស​តែមួយ​មុខ​មិន​បណ្ដាល​ឱ្យ​ជើង​ស្អុយ​បាន​ឡើយ។ បាក់តេរី​ជា​ប្រភព​នៃ​ក្លិន​ស្អុយ​ដែល​កើត​មាន​លើ​ជើង​របស់​អ្នក។
ដំណោះស្រាយ៖ លាង​សម្អាត​ជើង​ជាមួយ​នឹង​សាប៊ូ​ក្រអូប និង​កាត់​ក្រចក​ជើង​ឱ្យ​ស្អាត ព្រម​ទាំង​ជូត​ជើង​ឱ្យ​ស្ងួត​ល្អ។ ដាក់​មេ​ម្សៅ baking soda បន្តិច​ចូល​ក្នុង​ស្បែក​ជើង​ព្រោះ​វា​អាច​ជួយ​កម្ចាត់​ក្លិន និង​បាក់តេរី។
leg_large.jpg


៥. ប្រដាប់​ភេទ​មាន​ក្លិន​មិន​ល្អ៖ មូលហេតុ​គឺ​បណ្ដាល​មក​ពី​ការ​សម្អាត​តិច ឬ​ច្រើន​ដង​ពេក ជា​ពិសេស​ជាមួយ​នឹង​សាប៊ូ​កាត់​ខ្លាំង ឬ​ការ​ជូត​នឹង​ក្រណាត់​ក្រអូប។
ដំណោះស្រាយ៖ សម្អាត​ប្រដាប់​ភេទ​ជា​ប្រចាំ​ជាមួយ​នឹង​ផលិត​ផល​មាន​កម្រិត pH ដ៏​ស័ក្ដិ​សម។ កុំ​ប្រើ​ក្រដាស​បង្គន់ ក្រដាស​សើម​ដើម្បី​ជូត​សម្អាត​ឱ្យ​សោះ។

៦. រោគផ្សិតក្រោមសុដន់៖
ភាព​សើម​ជា​ប្រភព​នៃ​រោគ​ផ្សិត។ ប្រសិន​បើ​ផ្នត់ក្រោម​សុដន់​របស់​អ្នក​មាន​ស្នាម​កន្ទួល​ក្រហម និង​រមាស់​នោះ​វា​ជា​មូលហេតុ​ហើយ។
ដំណោះ​ស្រាយ៖ ជូត​សម្អាត​ផ្នែក​ក្រោម​សុដន់​ឱ្យ​ស្ងួត។ ការ​លាបម្សៅ​ហុយ​ក៏​អាច​​ជួយកុំ​​ឱ្យ​បែក​ញើស​បាន​ដែរ៕


ប្រែសម្រួលៈ ណាលីតា
ប្រភពពី៖ កញ្ញា
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top