Facebook Twitter Google+ Share

​ទម្លាប់​​ប្រចាំ​ថ្ងៃ​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

[Copy link]
409490 0
Share
728px-Get-Rich-Step-15-Version-5.jpg

សុបិន​ក្លាយ​ជា​អ្នក​មាន​ អ្នក​ណា​​ៗ​ក៏​មាន​ដែរ​ ប៉ុន្តែ​វិធី​ដើម្បី​​ក្លាយ​ជា​អ្នក​មាន​​មិន​មែន​​មនុស្ស​គ្រប់​គ្នា​​រក​ឃើញ​ និង​អាច​ធ្វើ​បាន​​នោះ​ទេ ។ ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក​ គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​នាំ​អ្នក​​ទៅ​កាន់​ភាព​​ជោគជ័យ​បាន​នោះ ។

​ទម្លាប់​មួយ​ដែល​អាច​​ផ្លាស់​ប្ដូរ​​អ្នក​ពី​អ្នក​ក្រ​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​នោះ​ គឺ​វិន័យ​ (discipline) ។ ​ប្រសិន​បើ​លោក​អ្នក​មាន​វិន័យ​ច្បាស់​លាស់​សម្រាប់​ខ្លួន​ឯង​នោះ​ ច្បាស់​ណាស់​ថា​លោក​អ្នក​អាច​សម្រេច​គោលដៅ​ជា​ច្រើន​បាន ។ ​ចុះ​ធ្វើ​ម៉េច​ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​កាន់​តែ​មាន​វិន័យ​ក្នុង​កិច្ច​​ការងារ​ប្រចាំ​​ថ្ងៃ​នោះ ? ​នេះ​​គឺ​ជា​គន្លឹះ៖

១. ​មាន​ទស្សនវិស័យ​ច្បាស់​លាស់
​លោក​​​អ្នក​ត្រូវ​មាន​ និង​កំណត់​ទស្សនវិស័យ​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់ ។ មាន​តែ​អ្នក​ខ្លួន​​ឯង​ទេ​​ដែល​ដឹង​ថា​ អ្នក​​អាច​ធ្វើ​អ្វី​បាន​ ហើយ​​ដឹង​​ច្បាស់​ពី​​ផ្លូវ​ដែល​ត្រូវ​ទៅ ។

២. ​ទទួល​យក​​​ដំណើរ​រាំង​ស្ទះ
​ផ្លូវ​ទៅ​កាន់​ជោគជ័យ​មិន​មែន​​មាន​ក្រាល​​ព្រំ​នោះ​ទេ​ ច្បាស់​ណាស់​ថា​​លោក​អ្នក​ជាន់​បន្លា ។ ​ដូច្នេះ​ត្រូវ​ចេះ​ទទួល​យក​ដំណើរ​រាំង​ស្ទះ​ ហើយ​​ត្រូវ​តែ​កំណត់​ថា​ អ្នក​ត្រូវ​ទៅ​ ឬ​ក៏​មិន​ត្រូវ​ទៅ​មុខ​ទៀត ។

៣. ​ធ្វើ​ខ្លួន​ឱ្យ​រវល់
​ត្រូវ​ខិតខំ​បំពេញ​ការងារ​ ពោល​គឺ​ធ្វើ​​ខ្លួន​ឱ្យ​រវល់​ទៅ​​នឹង​កិច្ចការ​ដែល​​អ្នក​ត្រូវ​សម្រេច​ឱ្យ​បាន​នោះ ។ ​ត្រូវ​តែ​រវល់​នឹង​រឿង​មាន​ប្រយោជន៍​ចំពោះ​ខ្លួន​ឯង ។

៤. ​​ដើរ​ទៅ​មុខ​មិន​រាថយ
​ទោះ​លូន​ ទោះ​វារ​ ទោះ​ក្រាប​ គឺ​ត្រូវ​តែ​ទៅ​មុខ​ជា​និច្ច ។ ចេះ​ស្វែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ពី​​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​​កាល ។ ​ធ្វើ​ចំណុច​ទាំង​បួន​ខាង​លើ​បាន​ អ្នក​ប្រាកដ​ជា​មាន​វិន័យ​សម្រាប់​ខ្លួន​ឯង​ និង​អាច​ផ្លាស់ប្ដូរ​បាន​ជា​វិជ្ជមាន ៕​

ដោយ៖ រតនៈ​វិភូ
ប្រភព៖ Business Khmer
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top