• dara
  • Moderator

4Follower

  • dara
Facebook Twitter Google+ Share

គុណ​វិបត្តិ​​​នៃ​ឡាន​ស្ព័រ​ អ្នក​មិន​ដែល​ជិះ​មិន​ដឹងពីមុនមក

[Copy link]
407726 2
Share
​​មនុស្ស​ភាគ​ច្រើន​តែង​មាន​ក្ដី​ស្រមៃ​តាំង​ពី​តូចៗ​ថា​ធំ​ឡើង​ចង់​បាន​រថយន្ត​ស្ព័រ​យក​មក​ប្រើ​ប្រាស់​ ដោយ​សារ​តែ​វា​មាន​ភាព​លេច​ធ្លោ​ និង ពិសេស​ជាង​រថយន្ត​ធម្មតា។ តាម​ពិត​ទន្ទឹម​នឹង​នេះ​​រថយន្ត​ស្ព័រ​​ក៏​មាន​គុណវិបត្តិ​របស់​វា​ដែរ។

ferrari-laferrari.jpg

១. មាន​​កម្ពស់​បាត​ក្រោម​ទាប
ដើម្បី​អាច​បើក​រថយន្ត​ស្ព័រ​ទៅ​មុខ​បាន​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​គឺ​​ត្រូវ​បើកបរ​លើ​ផ្លូវ​ដែល​មាន​ផ្ទៃ​រលោង​ស្មើ​ល្អ​ ដោយ​សារ​តែ​រថយន្ត​ស្ព័រ​មាន​កម្ពស់​បាត​ទាប​ ហេតុ​នេះ​បើ​បើក​លើ​ផ្លូវ​គ្រលុក​មិន​រលោង​ស្អាត​ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​គ្រឿង​ខាង​ក្រោម​បាន។

២. មាន​តម្លៃ​ថ្លៃ​ ហើយ​ជួស​ជុល​ក៏​អស់​ច្រើន
រថយន្ត​ស្ព័រ​ដែល​មាន​តម្លៃ​ទាប​ជាង​គេ​បំផុត​ នៅ​តែ​មាន​តម្លៃ​ថ្លៃ​បើ​ប្រៀប​នឹង​រថយន្ត​ដទៃ។ មិន​តែ​ប៉ុណ្ណោះ​សូម្បី​ការ​ចំណាយ​លើ​ការ​ជួសជុល​នៅ​ពេល​ខូច​ខាត​ក៏​អស់​ច្រើន​ដែរ។

៣. ពិបាក​អង្គុយ
រថយន្ត​ស្ព័រ​ត្បិត​ថា​ថ្លៃ​និង​មាន​កម្លាំង​ខ្លាំង​មែន​ ប៉ុន្តែ​​កៅអី​សម្រាប់​អង្គុយ​មិន​មាន​ផាសុកភាព​ដូច​ជា​រថយន្ត​ធម្មតា​ឡើយ។

៤. មិន​អាច​ផ្ទុក​​ទំនិញ​បាន​ច្រើន
រថយន្ត​ស្ព័រ​មាន​ឃ្លុប​ដាក់​ទំនិញ​ទំហំ​មិន​ធំ​ប៉ុន្មាន​ឡើយ ដោយ​វា​មាន​ទំហំ​តូច​ដល់​ថ្នាក់​សូម្បី​វ៉ាលី​ក៏​ដាក់​មិន​ចង់​ចូល​ដែរ។

៥. ពិបាក​ទុក​ដាក់

ការ​ជួសជុល​រថយន្ត​ស្ព័រ​មាន​តម្លៃ​ថ្លៃ​ ហេតុ​នេះ​ប្រសិន​បើ​មិន​ចង់​ឲ្យ​មាន​ស្នាម​ឆ្កូត​ ឬ ស្នាម​ប្រឡាក់​ផ្សេងៗ​ទេ​នោះ​ មិន​ត្រូវ​ទុក​ដាក់​រថយន្ត​នៅ​ទី​សាធារណៈ​តាម​តែ​ចិត្ត​នោះ​ទេ ពោល​ត្រូវ​ទុក​ដាក់​ឲ្យ​ប្រយ័ត្ន​មែនទែន។

៦. ស៊ី​សាំង​​ច្រើន
ប្រៀប​នឹង​រថយន្ត​ធម្មតា​ រថយន្ត​ស្ព័រ​ស៊ីសាំង​ដូច​ផឹក​ទឹក​យ៉ាង​អ៊ីចឹង ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​លុយ​ទិញ​រថយន្ត​ស្ព័រ​ ​នោះ​វា​មិន​មែន​ជា​បញ្ហា​សម្រាប់​អ្នក​ឡើយ៕

ប្រភព៖ Sabay

2's reply

Taingvengly  Editor  2017-1-5 16:41  | Show all posts
ចឹងទិញឡានប្រណាំងមកជិះធ្វើអ្វី!បើស្រុកខ្មែរគ្មានផ្លូវណាល្អផងណឹង!!!
dara  Moderator  2017-1-7 17:11  | Show all posts
Taingvengly replied at 2017-1-5 16:41
ចឹងទិញឡានប្រណាំងមកជិះធ្វើអ្វី!បើស្រុកខ្មែរគ្មានផ្ ...

បើចឹងជិះរទេះគោជាជម្រើសល្អ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top