• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

អាថ៌កំបាំង​ទាំង​បួន ​​​ដែល​បុគ្គល​ជោគជ័យ​តែង​តែ​ធ្វើ​​នៅ​ពេល​​ព្រឹក

[Copy link]
408640 0
Share
1-24.png

អត្ថន័យនៃភាពជោគជ័យគឺមានភាពខុសៗគ្នារវាងបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត។ អ្នកខ្លះជឿជាក់ថាការចិញ្ចឹមឬមានគ្រួសារប្រកបដោយសុភមង្គល គឺជារឿងជោគជ័យ។ ឯអ្នកខ្លះវិញគិតថាការរកលុយគឺជារឿងជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់សុទ្ធតែមានចំណុចខាងក្រោមនេះ៖

១) គំនិតវិជ្ជមាន៖ ការគិតរបស់បុគ្គលម្នាក់ៗមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតយើងម្នាក់ៗ។ មនុស្សជោគជ័យប្រើប្រាស់ភាពវិជ្ជមានរបស់ពួកគេទុកជាអាវុធដែលជួយពួកគេសម្រេចនូវកិច្ចការផ្សេង។

២) ទទួលទានអាហារសុខភាព៖
ឡានមិនអាចទៅមុខដោយគ្មានសាំងនោះទេ។ ម៉ាស៊ីនក៏មិនអាចទៅមុខដោយសាំងបានដែរ។ មនុស្សក៏មិនអាចជោគជ័យដោយគ្មានកម្លាំងបានដែរ។ ដូច្នេះហើយបានជាមនុស្សជោគជ័យទទួល ទានអាហារសុខភាព។

៣) គម្រោង៖
បុគ្គលជោគជ័យតែងតែមានទម្លាប់ និង គម្រោងច្បាស់លាស់។ ពួកគេមិនដែលខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍នោះទេ។ អ្វីៗត្រូវបានគ្រោងទុករួចជាស្រេច។

៤) កម្លាំងចិត្ត៖ មនុស្សជោគជ័យភាគច្រើនអានរឿងវិជ្ជមាន ឬអានសុភាសិតដែលជួយឲ្យគេមានកម្លាំងចិត្ត។ ការមានកម្លាំងចិត្តនឹងជួយឲ្យពួកគេសម្រេចនូវកិច្ចការដែលលំបាកៗបាន៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភពពី៖ Biz Khmer
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top