• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

បញ្ហា​ពព្រៀកភ្នែក​កើត​ពី​កង្វះ​អនាម័យ

[Copy link]
403125 0
Share
អៀស៊ីភ្នែក ជា​រោគ​មួយ​ប្រភេទ​កើតឡើង​នៅ​ក្នុង​ភែ្ន​ក ធ្វើទុក្ខ​ភ្នែក​ឱ្យ​ពព្រៀក​ជា​និច្ច​។ ជំងឺ​នោះ​មាន​សភាព​រ៉ាំរ៉ៃ​ទាំង​ជា​រោគ​ងាយ​នឹង​ឆ្លង​ទៅ​អ្នក​ដទៃ​បាន​ទៀត​ផង ។ រោគ​នេះ​យើង​អាច​ហៅ​បាន​ដូច​ជា ភ្នែក​កើត​អៀរ ឬ​អៀ​ស៊ី​ភ្នែក ឬ​ក៏​ភ្នែក​អៀ​ស៊ី  ទាំងនេះ​ជា​ពាក្យ​ហៅ​តាម​ទម្លាប់ តែបើ​តាម​វេជ្ជសាស្ត្រ ហៅ​ជំងឺ​ត្រា​កូ​ម ។ បញ្ហា​ពព្រៀកភ្នែក​នេះ​កើតឡើង​ដោយសារ​តែ​ការ​កង្វះ​អនាម័យ​ចំពោះ​ភ្នែក និង​បញ្ហា​ស្ទះ​រន្ធ​ទឹកភ្នែក ។

លោក​អ្នក​អាច​សម្គាល់​បញ្ហា​ពព្រៀកភ្នែក​បាន​តាម​រយៈ​អាការ​មួយ​ចំនួន​ដូច​ជា នៅ​ពេល​ដែល​កើត​មាន​បញ្ហា​នេះ​ទារក ឬ​កុមារ មាន​អាចម៍​ភ្នែក​ពណ៌​ខៀវ​រាង​ស​បន្តិច​នៅ​ជាប់​នឹង​ភ្នែក ។ ការ​ប្រើប្រាស់​ថ្នាំ​បន្តក់​មិន​អាច​ព្យាបាល​ភ្នែក​ពព្រៀក​ឱ្យ​បាត់​ទាំងស្រុង​នោះ​ទេ វា​អាច​នឹង​កើត​មាន​ឡើង​វិញ បើសិនជា​អ្នក​ម្តាយ​កង្វះ​នូវ​ការ​យកចិត្តទុកដាក់ និង​ខ្វះ​ការ​ថែរក្សា​ភ្នែក​កូន​ឲ្យ​បាន​ដិត​ដល់​។


ដូច្នេះ​នៅ​ពេល​ដែល​មាន​បញ្ហា​ពព្រៀកភ្នែក​កើតឡើង​អ្នក​ម្តាយ​គ្រប់​រូប​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​៖

-​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក ដែល​មានការ​ណែនាំ​ពី​គ្រូពេទ្យ និង​ប្រើប្រាស់​ឲ្យ​បាន​ទៀងទាត់ ។
-​ត្រូវ​មាន​អនាម័យ​ជា​និច្ច​នៅ​ពេល​ប៉ះពាល់​ជាមួយ​ទារក​ឬ​កុមារ​ជា​ពិសេស​ត្រង់​តំបន់​ភ្នែក ។
-​គួរតែ​ឆ្លៀតពេល​ប្រើ​វិធី​ម៉ាស្សា​ថ្នម​ៗ​នៅ​បរិវេណ​ភ្នែក​ចុះ​មក​ច្រមុះ​។
-​បើសិនជា​បញ្ហា​ពព្រៀកភ្នែក​នៅ​តែ​មិនជា​ដាច់ គួរ​នាំ​ទារក​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ ។


ការ​មាន​អនាម័យ​ឲ្យ​បាន​ល្អ​និង​ជា​ប្រចាំ គឺ​អាច​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​គឺ​ទារក ដែល​រាង​កាយ​និង​ប្រព័ន្ធ​ការពារ​ភាព​សា​ុំ​របស់​គេ​នៅ​មាន​កម្រិត ដូច្នេះ​បើ​អ្នក​ម្តាយ​មានការ​ធ្វេសប្រហែស​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ឲ្យ​បាន​ល្អ​ទេ​នោះ អាច​នឹង​ធ្វើ​ឲ្យ​កូនលោក​អ្នក​ជួប​នូវ​បញ្ហា​ផ្សេង​ៗ​ដែល​ស្មាន​មិន​ដល់ ៕


387f919e-b690-43f0-ab41-828fba415188.jpg


9766bcc1-df78-4fa7-995d-886bb3ca4e22.jpg



ប្រភព៖ កោះសន្តិភាព


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top