Facebook Twitter Google+ Share

ចង់​បាន​ស្បែក​ស្អាត ទាក់​ទាញ​ភ្នែក​បុរសៗ មិន​គួរ​រំលង​វិធី​ទាំង​នេះ​ទេ!!!

[Copy link]
401346 0
Share
ការ​ថែរក្សា​ស្បែក​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​មនុស្សទូទៅ ក្នុងការការពារស្បែកមុខ ពី​បញ្ហា​នានា ក៏ដូចជា បរិស្ថាន​ខាងក្រៅ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត​នោះ ការ​ដែល​បន្ថែម​ការ​បំប៉ន​អោយ​បាន​ត្រឹមត្រូវ​ទៅ​លើ​ការ​ថែរក្សា​ស្បែក​ទៀត​នោះ​រឹតតែ​ធ្វើ​អោយ​ស្បែក​របស់​អ្នក មាន​សុខភាព​ល្អ​ដោយ​មិន​ចាំ​បាច់​ខំប្រឹង​លើស​លុប។
girl-white-dress.jpg

១. ទាក់ទង​ទៅ​នឹង​ក្រែម​ការពារ​ជ្រីវជ្រួញ ៖
សម្រាប់​ការ​ជ្រើសរើសក្រែមការពារ​ភាពជ្រីវជ្រួញ​នោះ អ្នកគប្បី​ជ្រើស​យក​ក្រែម​ណា​ដែល​មាន​ផល​ប្រយោជន៍​លើស​ពី​មួយ​សម្រាប់​អ្នក មាន​ន័យ​ថា វាគប្បី​ជា​ក្រែម​ដែល​អាចប្រើ​បាន​ទាំង​ផ្នែក​ក និង ដើមទ្រូង​របស់​អ្នក មិនមែន​ផ្តោត​ទៅ​លើស្បែក​មុខ​តែ​មួយ​នោះ​ឡើយ។

២. ផលិតផល​ថែរក្សា​ស្បែក ៖
សូម​ជ្រើសរើស​យក​ផលិតផល​ដែល​ត្រូវ​តាម​ប្រភេទ​ស្បែក​របស់​អ្នក មិនមែន​ចេះ​តែ​ប្រើ​តាម​គេ​នោះទេ​ ព្រោះ​ថា​ ប្រសិន​ជា​អ្នក​ជ្រើស​ប្រើ​ផលិតផល​ដែល​ខុស​ពី​ប្រភេទ​ស្បែក​របស់​អ្នក​​នោះ ​ស្បែក​របស់អ្នក​អាច​នឹង​កាន់​តែ​ងាយ​រង​ប្រតិកម្ម ឆាប់​ក្រហម ស្តើង និង​អាច​កើត​មាន​បញ្ហា​ស្បែក​នានា​ទៀត​ផង។

៣. បរិមាណ​ក្នុង​ការ​លាបក្រែម ៖
អ្នក​គប្បី​លាបក្រែម​លាប​ស្បែក​ក្នុង​បរិមាណ​មួយ​សមរម្យ មិន​មែន​មាន​ន័យ​ថា លាប​កាន់​តែ​ច្រើន ​កាន់​តែ​ឆាប់​ទទួល​បានលទ្ធផល​នោះ​ទេ​ ផ្ទុយ​ទៅវិញ ការ​ដែល​លាប​ក្រែម​លើស​កម្រិត​នោះ អាច​មិន​ធ្វើ​អោយ​ស្បែក​អ្នក​មាន​សុខភាព​ល្អ ម៉ត់​រលោង​ទៅ​វិញ​ទេ។ ជាងនេះ​ទៅ​ទៀត ប្រសិន​ជា​អ្នក​លាប​ក្រែម​នៅ​លើ​ស្បែក​មុខ​ដោយ​ប្រើ​ដៃ​ខ្លាំងៗ​នោះ អាច​នឹង​ធ្វើ​អោយ​ស្ទះ​រន្ធរោម​របស់​អ្នក​ហេតុនេះ​ហើយ សូម​ធ្វើ​ការ​លាប​ដោយ​ម៉ាស្សា​ថ្នមៗ។ បរិមាណ​ត្រឹមត្រូវ​ក្នុង​ការ​លាប​ក្រែម​មក​លើផ្ទៃ​មុខ​នោះ គឺកន្លះ​ស្លាប​ព្រាកាហ្វេ នៃ​ក្រែម​លាប​មុខ​នោះ។

៤. ក្រែមការពារភាពជាំខ្មៅ ៖
ទាក់ទង​ទៅ​នឹង​ក្រែម​ប្រភេទ​នេះ​ដែរ អ្នក​គូរ​ជ្រើស​យក​ក្រែម​ដែល​មាន​ប្រសិទ្ធិភាព​ច្រើន​យ៉ាង​ក្នុង ពេល​តែ​មួយ​ជា​ជាង​ក្រែម​ដែល​ជួយ​បំបាត់​តែ​ភាព​ជាំ​ខ្មៅ​នោះ មាន​ន័យ​ថា ក្រែម​ការពារ​ភាព​ជាំ​ខ្មៅ​ដែល​ល្អ​គួរ​តែ​មាន​បូក​រួម​ទាំង​សមត្ថភាព​ដែល​ធ្វើ​អោយ​ស្បែក​ស និង ធ្វើ​អោយ​ស្បែក​មាន​សំណើម​ផងដែរ។

៥. ការលាង​សម្អាត​មុខ ៖
នៅ​ពេល​ដែល​អ្នក​ផាត់​មុខ អ្នក​មិន​ត្រូវ​លាង​សម្អាត​គ្រឿង​សម្អាង​នោះ ដោយ​គ្រាន់​តែ​ប្រើ​សាប៊ូ​លាងមុខ​ប៉ុណ្ណោះ​ទេ តែ​អ្នក​គប្បី​ប្រើ​ទឹកលាង​សំអាត​គ្រឿង​សម្អាង​ជា​មុន​សិន។

៦. កុំភ្លេច​ប្រើប្រាស់​ក្រែម​ការពារ​កម្តៅ​ថ្ងៃ ៖
ក្រែម​ការពារ​កម្តៅថ្ងៃ គម្បីត្រូវបាន​លាប​ជា​រៀងរាល់​ថ្ងៃ​ព្រោះ​ថា​ កម្តៅ​ព្រះអាទិត្យ​ជា​ភ្នាក់​ងារ​បំផ្លាញ​ការ​ផលិត​ខូឡាជេន​របស់​ស្បែក​អ្នក៕


ប្រភព៖បែកធ្លាយ

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top