Facebook Twitter Google+ Share

និយាយថា​ ឈប់​ស្រឡាញ់​ខ្ញុំ​មួយម៉ាត់​ទៅ ខ្ញុំ​នឹង​កាត់ចិត្ត​ពី​អ្នក​ភ្លាម!!​!

[Copy link]
400450 2
Share
អូន​ដឹងថា​ ពេល​នេះបង​កំពុង​តែ​មានចិត្ត​ចង់​បែកឆ្វេង​ពី​អូន ចិត្ត​ស្រឡាញ់រ​បស់បង​លើ​អូន​ពេល​នេះ វា​កំពុង​តែ​សាបរលាប​ប​ន្តិ​ច​ម្តងៗ​ទៅហើយ​។​ បង​ដឹង​ទេ​ថា ​ហេតុអ្វី​អូន​ហ៊ាន​និយាយ​បែប​នេះ នោះ​ គឺ​មកពីទ​ង្វើ​របស់​បង​ វា​កំ​ពុង​តែ​ស្តែងចេញ​មក​បង្ហាញ​ឱ្យ​អូន​ឃើញ​យ៉ាងច្បាស់ អូន​ដឹង​ហើយ​ថា​ បង​ក៏​ដឹង​វា​ច្បាស់​ដែរ​មែន​ទេ​? បង​មិនបាច់​ធ្វើ​ពុត ឬ​លាក់បាំង​ទេ ហើយ​មិនបាច់​ខ្លាចចិត្ត​អូន ឬ​អាណិត​អូន​ទេ ព្រោះ​អូន​ស្រឡាញ់​បង​ មិន​ប្រាថ្នា​តែ​រាងកាយ​បង​តែមួយ​មុខ​នោះទេ គឺ​អូន​ត្រូវការ​ចិត្ត បេះដូង ការស្រឡាញ់ ភាព​ស្មោះត្រង់ ​និង​ភាព​មាន​ទំ​នួ​ល​ខុសត្រូវ​របស់​បង តែបើ​ពេល​នេះ​សូម្បីតែ​ចិត្ត​ស្រឡាញ់​ក៏​បង​គ្មាន​ឱ្យ​អូន​ផង ដូច្នេះ​អូន​មិន​ត្រូវការ​វា​ទៀ​ត​ទេ។
Girl-alone-sad.jpg

យក​ខ្លួន​បង​មក​ធ្វើ​អ្វី​បើ​បេះដូង​បង​ផ្ញើ​នឹង​អ្នកផ្សេង​ទៅហើយ ប្រាប់​អូន​តែមួយ​ម៉ាត់​មក​ថា ​បង​ឈប់​ស្រឡាញ់​អូន​ហើយ អូន​នឹង​កាត់ចិត្ត​ពី​បង​ភ្លាម ប្រាប់​មក​ឱ្យ​អូន​អស់ចិត្ត​។ ​មិន​ស្នេហ៍ តែ​បង​ក៏​មិន​ស្អប់​ចុះបង​នៅ​ទ្រាំទ្រ ​វា​ធ្វើឱ្យ​បង​ពិបាកចិត្ត​ធ្វើ​អ្វី ឬ​មួយ​បង​ចង់​ចាប់​ត្រី​ដៃ​ពីរ វា​មិន​ងាយស្រួល​ទេ​បង ហើយ​អូន​ក៏​មិន​យល់​ព្រម​ឱ្យ​បង​ធ្វើ​បែប​នេះតាម​ចិត្តដែរ បងអាច​ធ្វើ​បែប​នេះលើ​នារី​ដទៃ​ដែល​គេ​មានចិត្ត​ទូលាយ និង​អាច​ទ្រាំ​ជាមួយ​ទ​ង្វើ​របស់បងបាន​តែ​សម្រាប់​អូន ​វា​មិន​អាចទៅរួច​ទេ បើ​ឈប់​ស្រឡាញ់​យើង​បែក​គ្នា​ទៅ យើង​លែង​គ្នា​ទៅ ​ដើម្បី​សេរីភាព​របស់​យើង​ទាំងសងខាង សុំ​ប៉ុណ្ណឹង​បានទេ???

ប្រភព៖បែកធ្លាយ

2's reply

Sambath  Moderator  2017-1-5 16:25  | Show all posts
អត់ចង់និយាយ
Taingvengly  Editor  2017-1-5 16:35  | Show all posts
ព្រោះស្រលាញ់គេខ្លាំងម៉ង់
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top